សម្ដេចហ៊ុន សែន៖ ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជា ជូនប្រទេសសមាជិកអាស៊ាននេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌

0

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនប្រទេសសមាជិកអាស៊ាននេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌ ចំពោះសុខភាព និងសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសជិតគ្នាដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ជាពិសេសសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។

សម្ដេចហ៊ុន សែន បានឲ្យដឹងថា ថ្ងៃនេះកម្ពុជាបានផ្តល់វ៉ាក់សាំងកូវីដ ចំនួន២០ម៉ឺនដូស ដល់ប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។

សូមជម្រាបថា ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ សម្តេចហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេស សមាជិកអាស៊ានជា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ បានធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង ដោយមានការចូលរួមប្រគល់ដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងសម្ដេច។SRP