មេប៉ូលិសខេត្តសៀមរាប ដាក់បទបញ្ជាឲ្យកម្លាំងនគរបាល រឹតបន្តឹងច្បាប់ចរាចរណ៍

0

ខេត្តសៀមរាប៖មេប៉ូលិសខេត្តសៀមរាប លោកតេង ច័ន្ទណាត បានដាក់បទបញ្ជាឲ្យកងកម្លាំងនគរបាលចរាចរណ៍រឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក។

លោកជិម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែតុលាម្សិលមិញ បានដឹកនាំបញ្ជាកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអធិការដ្ឋានក្រុង-ស្រុក បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក យកចិត្តទុកដាក់លើបញ្ហាសុខសុវត្ថិភាពប្រជាពលរដ្ឋ លើដងផ្លូវ និងបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមវិថី ឬដងផ្លូវសំខាន់ៗ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប។ ការដឹកនាំចុះបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បែបនេះអនុវត្តតាមបទបញ្ជារបស់ស្នងការស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP