ខេត្តកំពង់ធំ៖តំណាងពលរដ្ឋជាង១០០នាក់មកពី៦ភូមិស្មើនឹងជាង ១០០០ គ្រួសាររស់នៅក្នុងឃុំ សំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ផ្ទុះការតវ៉ាជាមួយលោក ពេញ ពូល មេឃុំសំព្រោជ ដែលបានយកឈ្មោះប្រជាពលរដ្ឋ ទាំងអស់ទៅស្នើសុំទឹកពីទំនប់ ៣០ កញ្ញា បង្ហូរចូលតាមប្រឡាយចិនទៅស្រោចស្របលើផ្ទៃដីស្រែ របស់ខ្លួនឯង ដោយមិនអោយពលរដ្ឋ អ្នកមានស្រែនៅជិតៗនោះបើកប្រើប្រាស់ទឹកបញ្ចូលស្រែនោះទេ ធ្វើអោយស្រូវពួកគាត់ងាប់ជាហូរហែរ។
ការតវ៉ានេះបានផ្ទុះឡើងតាំងពីល្ងាចថ្ងៃទី ៥ខែមិថុនា ឆ្នាំ ២០២១ រហូតមកដល់ព្រឹកថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២១ ពួកគាត់បានអះអាងថាលោកមេឃុំ ពេញ ពូល ធ្វើបែបនេះជារៀងរាល់ឆ្នាំមកហើយ។
លោក ពេញ ពូល មេឃុំ សំព្រោច បានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទថា លោកពិតជាបានស្នើសុំទឹកមែន ប៉ុន្ដែនៅពេលដែលលោកបើកទឹកពេញស្រែ របស់លោកនិងប្រជាពលរដ្ឋ១០០គ្រួសារទៀត ដែលកំពុងតែដេកយាមទឹកតាមមាត់ប្រឡាយចិននោះពេញហើយ លោកនិងប្រគល់ទឹកនោះ ឲ្យប្រជាពលរដ្ឋ ដែលមកតវ៉ានេះហើយ។
ពលរដ្ឋនបានសួរថា តើលោកពេញ ពូល មេឃុំ សំព្រោធ រងចាំអោយស្រូវពលរដ្ន ងាប់អស់សិនទើបលោកព្រមផ្ដល់ទឹកអោយពលរដ្នឬ ? ចុះបើស្រូវពលរដ្នងាប់មុនពេលលោក មេឃុំផ្ដល់ទឹកអោយតើលោក មេឃុំ ហ៊ានទទួលខុសត្រូវសងពលរដ្នដែរទេ?។
ពាក់ព័ន្ធនិងការខ្វះទឹកបញ្ចូលស្រែ របស់ពលរដ្ឋ អ្នកសារព័ត៌មាន បានទំនាក់ទំនងតាមទូស័ព្ទទៅ លោក កាង សុផាន់ណា ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកស្ទោង ជាច្រើនដង តែលោកមិនលើកទូស័ព្ទ មិនដឹងថាលោក រវល់ ឬមិនហ៊ានលើកទូស័ព្ទនោះទេ។
ករណីនេះពលរដ្ឋនសំណូមពរដល់លោក សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាជួយអន្តរាគមន៍ ឲ្យប្រជាពលរដ្ឋទាំង៦ ភូមិបានទឹកប្រើប្រាស់បញ្ចូលស្រែផង បើមិនដូច្នោះទេស្រូវរបស់យើងខ្ញុំបានងាប់អស់បណ្ដើរៗហើយ៕SRP