ខេត្តសៀមរាប៖លោកស្រីសៀង ចាន់ហេង អមដំណេីរដោយ លោកអគ្គនាយករងអាជ្ញាធរជាតិអប្សរា នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជេីញចុះពិនិត្យវឌ្ឍនភាពគម្រោងមួយចំនួន ដែលកំពុងសហការជាមួយអាជ្ញាធរជាតិអប្សរារួមមាន ការងារជួសជុលខ្លោងទ្វារតាកាវ ការស្តារបាពេីកកសិន្ទុអង្គរធំខាងលិចជាដេីម។
ក្នុងឱកាសនោះ លោកស្រី ក៏បានឆ្លៀតពេលទៅទស្សនាសិក្សានូវគម្រោងមួយចំនួនទៀត ដូចជាការរៀបចំបរិវេណមុខព្រះលានជល់ដំរី និងការៀបចំបរិវេណប្រាសាទតាកែវ ដេីម្បីពិនិត្យលទ្ធភាពសហការជាបន្តទៀតផងដែរ។
សូមបញ្ជាក់ថា កន្លងមកលោកស្រី សៀង ចាន់ហេង ក៏ធ្លាប់បានជួយរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងការជួសជុលរហាត់ទឹក និងប្រាសាទស្រះស្រង់រួចហេីយដែរ៕SRP