លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖ ឥទ្ធិពលនៃការគិតវិជ្ជមាន

លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖  ឥទ្ធិពលនៃការគិតវិជ្ជមាន

ភ្នំពេញ៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា ឥទ្ធិពលនៃការគិតវិជ្ជមាន។

លោក សឿន តុលា បានសរសេរថា៖

ក្នុងពិភពលោកយើងនេះគ្មានរឿងអ្វីដែលថាយើងមិនអាចធ្វើមិនបាននោះទេ នៅពេលដែលយើង គិតអំពីចំណុចវិជ្ជមាន។

សំខាន់ឲ្យតែយើងដឹង ចំណុចវិជ្ជមាន ដែលបានសន្សំជារៀងរាល់ថ្ងៃ ជាពិសេសនោះ យើងត្រូវយល់ច្បាស់ ជាមួយខ្លួនឯងថា ” តើយើងត្រូវការអ្វីពិតប្រាកដ ហើយខំប្រឹងប្រែងតស៊ូដោយមិនរាថយ ដើម្បីឲ្យបានសម្រេចជោគជ័យ ចំពោះរឿងនោះ ពីព្រោះការគិតវិជ្ជមាន ការជឿឥទ្ធិពលនៃចំណុចវិជ្ជមាន យើងនឹងបានទទួលផលវិជ្ជមាន។

សូមចងចាំថា ” ការកត់សម្គាល់ចំណុចវិជ្ជមានជាប្រចាំថ្ងៃ ដែលកើតឡើងចំពោះខ្លួនយើង គឺជាការទទួលខុសត្រូវចំពោះការផ្លាស់ប្ដូរដ៏ធំមួយក្នុងពេលខាងមុខ”

ជាការពិតណាស់គ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេ ប៉ុន្តែអ្នកត្រូវតែគិតចំណុចវិជ្ជមាន អ្នកត្រូវធ្វើសកម្មភាពជាប្រចាំ ដើម្បីឱ្យបានសម្រេចគោលដៅរបស់អ្នក។

ពីព្រោះគ្មានជោគជ័យណាដែលកើតឡើងដោយគ្មានឧបសគ្គដោយគ្មានការលំបាកនោះទេ លើកលែងតែមនុស្ស ដែលមិនបានគិតពិចារណា ទើបជឿសម្ដីរបស់អ្នកដទៃ ថាជោគជ័យ គឺ ការងារងាយស្រួល ។

មានមនុស្សជាច្រើននៅក្នុងពិភពលោកយើងនេះ តែងតែសម្លឹងមើលពិភពខាងក្រៅ ដោយមិនបានគិតអំពីកម្លាំងពិតប្រាកដ ដែលស្ថិតនៅក្នុងខ្លួនរបស់ពួកគេនោះឡើយ ពួកគេតែងតែប្រៀបធៀបសំណាងរបស់អ្នកដទៃ ជាមួយវាសនារបស់ខ្លួន និងប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃ ហើយបន្ទាប់មកពួកគេបានរាថយអស់សង្ឃឹមលែងស្គាល់ពីខ្លួនឯង។

សូមចងចាំថា នៅក្នុងដំណើរជីវិតរបស់មនុស្ស យើងបានជួបខ្យល់ព្យុះ យើងបានជួបការបរាជ័យជាច្រើន ប៉ុន្តែ សូមកុំឲ្យបាក់ទឹកចិត្ត សូមកុំភ្លេច រក្សាកសាងកម្លាំងវិជ្ជមាននៅក្នុងខ្លួន។

ពិតប្រាកដថា ហេតុអី្វទើបពួកគេមានជីវិតរស់នៅក្នុងភពផែនដីនេះ ? ការរកឃើញហេតុផលពិតប្រាកដ ចេញពីក្នុងខ្លួនមក គឺជាកត្តា ដែលយើងកសាងកម្លាំងចិត្ត កសាងកម្លាំងប្រាជ្ញា និងកម្លាំងវិជ្ជមាន ដើម្បីឲ្យបានសម្រេចអ្វីមួយ ដែលយើងចង់បាន?

ជាការពិតណាស់គ្រប់គ្នាសុទ្ធតែមានសក្កដានុពល នៃភាពវិជ្ជមាន ដែលពាំនាំខ្លួនយើង ឱ្យទទួលសម្រេចជោគជ័យ ។

ការដាក់គោលដៅ ការប្ដេជ្ញាចិត្តឱ្យបានសម្រេចអ្វីមួយ មិនអាចមានទំហំដូចគ្នា មិនអាចមានការតស៊ូដូចគ្នាបានទេ ប៉ុន្តែពួកគេទទួលបានកម្រិតជោគជ័យ នៅក្នុងអំឡុងពេលដែលពួកគេបានកំណត់ ។ ដូច្នេះហើយភាពជោគជ័យពិតប្រាកដ គឺផ្ដើមពីការដាក់វិន័យ ការប្ដេជ្ញាចិត្ត និងការកសាងសមត្ថភាពឲ្យបានល្អ នឹង រឹងមាំ ព្រមទាំង បន្តការរៀនសូត្រមិនឈប់ឈរអំពីភាពជាសហគ្រិន

លោក Albert Einstein គឺជាអ្នកវិទ្យាសាស្ត្រធ្លាប់និយាយថា ” មនុស្សត្រូវតែអភិវឌ្ឍន៍ខ្លួនឯង បើពុំនោះទេពួកគេអាចក្លាយជាគ្រឿងចក្រដែលបានផលិតរឿងដដែលៗតែប៉ុណ្ណោះ”

នៅពេលដែលអ្នកគិតចំណុចវិជ្ជមាន អ្នកនិងអភិវឌ្ឍន៍ខ្លួនឯង អ្នកមិនមែនជាគ្រឿងចក្រទៀតឡើយ។

និពន្ធដោយលោក  សឿន តុលា ស្ថាបនិកក្រុមហ៊ុន   ផា ផា យ៉ា

PAPAYA  NEXT STEP CO,.LTD.

*PAPAYA REAL ESTATE

(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY

(គម្រោងលើវិស័យទេសចរណ៍)

*PAPAYA GARDEN

(គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)