ខេត្តសៀមរាប៖ដោយមានការណែនាំពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានចាត់តាំង លោក ឈាវ មុន្និន ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប ព្រមជាមួយសមាជិក សមាជិកា ដោយមាន ការចូលរួមពី លោក ពៅ ថាវរិន្ទ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកវិល និង លោក មេភូមិបន្ទាយឈើ បាននាំយកអំណោយ ចែកជូនពលរដ្ឋចំនួន០៤គ្រួសារ ដែលកំពុងខ្វះខាតខ្លាំងហើយមានជំងឺប្រចាំកាយទៀត ស្ថិតនៅភូមិ បន្ទាយឈើ ឃុំទឹកវិល ស្រុកសៀមរាប ខេត្តសៀមរាប។
អំណោយក្នុង១គ្រួសាររួមមាន៖-ថវិកា ២ម៉ឺនរៀល
-ថវិការជូនកូនក្មេង ៥នាក់ ស្មើ១០មុឺនរៀល -អង្ករ ២៥ គីឡូ -ម៉ាស 1ប្រអប់ ៥០ម៉ាស -ទឹកសុទ្ធ ៥ យួរ -មី ១កេស -ត្រីខ ១យួរ -ទឹកស៉ីអ៉ីវ ១យួរ -ទឹកត្រី ១យួរ -ប្រេងឆា ១លីត្រ-ស្ករស ១គីឡូ -ប៊ីចេង កន្លះគីឡូ -អំបិល ១គីឡូ -ជែលលាងដៃ (៥00ml)១ដប។
នៅព្រឹកមិញនេះដែរ លោក ចែម ចន្ថា ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ព្រមជាមួយសមាជិក សមាជិកា និងសហការ ជាមួយក្រុម ស.ស.យ.ក លោកស្រី ម៉ៅ លីនដា តំណាង លោក សន វុធធី ប្រធាន ស.ស.យ.ក ស្រុកជីក្រែង និង លោក រ៉េន រក្សា ប្រធានយុវជនស្រលាញ់សន្តិភាព ដោយមាន ការចូលរួមពី លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង លោក តាំង លីហេង អធិការស្រុកជីក្រែង និង លោក នង ភ័ស្ដ មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកជីក្រែង និង លោក មេឃុំកំពង់ក្ដី គង់ ជឿន បាននាំយកអំណោយជាសម្ភារ ចុះចែកជូនពលរដ្ឋ មុខផ្សារ កំពង់ក្ដី និង គោលដៅព្រំប្រទល់ ស្រុកស្ទោង-កំពង់ធំ ជីក្រែងនៅចំណុចវិទ្យាល័យ កំពង់ក្ដី។
អំណោយចែកចាយជូនមុខផ្សារកំពង់ក្ដី រួមមាន៖-អាកុល ៧០ លីត្រ -ម៉ាស ២៥០០ ម៉ាស-ដបអាកុល ៣០០ដប -សាប៊ូ ៣០០ដុំ
-ទឹកសុទ្ធវីតាល់ ៥កេះ -ទឹកផ្លែឈេី ២កេះ
ក្នុងមួយនាក់ទទួលបាន៖ -អាកុល ១ដប -សាប៊ូ ១ដុំ -ម៉ាស ១គូ
សម្រាប់គោលដៅត្រួតពិនិត្យសុខភាពបឋម ទទួលបាន៖ -អាកុល ២០លីត្រ -ម៉ាស ៥០០ម៉ាស -ទឹកសុទ្ធវីតាល់ ២កេះ -ទឹកផ្លែឈេី ១កេះ។
ជាមួយគ្នានេះដែរ លោកប្រធានសាខាទាំងពីរក៏បានមានមតិសំណេះសំណាល ជាមួយអាជ្ញាធរសមត្ថកិច្ចដូចជាពលរដ្ឋ សូមមេត្តាចូលរួមអនុវត្តតាម ប្រសាសន៍របស់ សម្តេចតេជោ (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP