សមត្ថកិច្ចចុងឃ្នៀស ចុះបង្ក្រាបបទល្មើស នេសាទ

សមត្ថកិច្ចចុងឃ្នៀស ចុះបង្ក្រាបបទល្មើស នេសាទ

ខេត្តសៀមរាប៖សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងគណ:កម្មការសហគមន៍នេសាទចុងឃ្នៀស នៅថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២១ បានចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ចាប់ពីព្រំប្រទល់ឃុំកំពង់ភ្លុក រហូតមកដល់សង្កាត់ចុងឃ្នៀស ដោយបានរកឃើញបទល្មើសមួយចំនួន។

សមត្ថកិច្ចនៅចុងឃ្នៀសបានឲ្យដឹងនៅព្រឹកនេះថា ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចបានបំផ្លាញចោលនៅនឹងកន្លែង១ករណី នូវឧបករណ៍មួយចំនួនដូចជា៖ក្បាលលប ចំនួន ០៩គ្រឿង,របាំងសាច់អួន ប្រវែង៩០០ ម៉ែត្រ,ចម្រឹងឈើ៣០០ ដើម និងលែងត្រីចម្រុះចំនួន១០គីឡូក្រាម។

សូមបញ្ជាក់ថាបើទោះបីមានបម្រាមហាមមិនឲ្យមានការធ្វើរបរនេសាទខុសច្បាប់ យ៉ាងណាក៏ដោយ ក៏បទល្មើសនេសាទនៅតែបន្តកើតមានដដែល ទាំងនេះគេសង្ស័យថាក្រុមនេសាទបានឃុបឃិតគ្នាជាមួយមន្ត្រីជំនាញមួយចំនួន៕SRP