ចលនាយុវជនកម្ពុជា (ក្រុម​១៥៧) ស្រុកក្រឡាញ់ ចែកអំណោយ ចំនួន៣គោលដៅ

ចលនាយុវជនកម្ពុជា (ក្រុម​១៥៧) ស្រុកក្រឡាញ់ ចែកអំណោយ ចំនួន៣គោលដៅ

ខេត្តសៀមរាប៖លោក​ ថាញ់​ រ៉ូ​ អនុប្រធាន​ និង​ លោក​ ឡោម​ ភីរុណ​ ប្រធាន​រដ្ឋបាល​ តំណាងលោកហ៊ុន ប៉ូគា ប្រធាន​សមាគម​ចលនាយុវជនកម្ពុជា​ (ក្រុម​១៥៧)​ សាខាខេត្តសៀមរាប បាននាំយក​អំណោយ​ជា​ គ្រឿង​ឧបភោគ​ បរិភោគ​ និង​ សម្ភារឧបត្ថម្ភ​ ដល់ចំនួន៣គោលដៅ។ការចុះឧបត្ថម្ភធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នាព្រឹកមិញនេះ។

លោក ថាញ់​ រ៉ូ​ អនុប្រធានសមាគម​ចលនាយុវជនកម្ពុជា​ (ក្រុម​១៥៧)​ ស្រុកក្រឡាញ់​ បានឲ្យដឹងថា លោកបានដឹកនាំសមាជិក​ សមាជិកា ចុះចែកអំណោយចំនួន៣គោលដៅ។

១-​ ឧបត្ថម្ភ​ដល់​ប៉ុស្តិ៍ត្រួតពិនិត្យ ព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ទទួលនូវទឹក​សុទ្ធ​ ចំនួន​ ៥០យួរ​ ដែលកំពុងទប់ស្កាត់នៃការឆ្លងរីករាលក្នុងសហគមន៍។ ក្នុងពិធីនេះត្រូវបានទទួលដោយលោកស្រី ចាន់ រ៉ុន អភិបាលរង ស្រុកក្រឡាញ់។

២-​ ជួបជុំ​សំណេះសំណាល​ជាមួយ​ លោក​ គិម​ សាវឿត​ មេឃុំ​សំបួរ​ ក្រោម​អធិបតីភាព​ លោក​ សុខ​ ណារ៉េត​ អភិបាល​រង​ ស្រុក​ក្រឡាញ់​ និង​ លោក​ ហេង​ គឹម​ចុង​ ប្រធាន​ ស.ស.យ.​ក​ ស្រុក​ក្រឡាញ់​។

ឧបត្ថម្ភ​ជូន​សាលា​ឃុំ​សំបួរ​ មាន​ដូច​ជា​៖-​ ទឹក​សុទ្ធ​ ២០យួរ​-​ ទឹក​ក្រូច​ ១កេស​-​ មី​ ១កេស​-​ សាប៊ូ​លាង​ដៃ​ ១ធុង​ (២០លីត្រ​)-​ ម៉ាស ៨ប្រអប់​ (៤០០ម៉ាស)-​ អាកុល​ ៣ដប

៣-​ ចែក​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​ ចំនួន​២គ្រួសារ​៖
-គ្រួសារ​ក្រីក្រ​ទី​១
លោក​ ចាប​ ប៉ុញ​ អាយុ​ ៥៨ឆ្នាំ​ និង​ ប្រពន្ធ​ឈ្មោះ​​ ណម​ ណន​ អាយុ​ ៥៨ឆ្នាំ​ រស់នៅ​ភូមិ​សន្ថន​ ឃុំ​សំបួរ​ ស្រុក​ក្រឡាញ់​។

-គ្រួសារ​ក្រីក្រ​ទី​២លោក​ សួន​ ថៃ​ អាយុ​ ៣៣ឆ្នាំ​ និង​ ប្រពន្ធ​ឈ្មោះ​ វុន​ ស៊ីម​ អាយុ​ ៤០ឆ្នាំ​។

អំណោយ​ក្នុង​១គ្រួសារ​ មាន​ដូច​ជា​ ៖-​ ថវិកា​ ៥មុឺន​រៀល​-​ អង្ករ​ ២៥គីឡូ​-​ ទឹក​សុទ្ធ​ ១០យួរ​-​ មី​ ១កេស​-​ ត្រី​ខ​១យួរ​-​ ទឹក​ស៊ីអ៉ីវ​ ១យួរ​-​ ទឹក​ត្រី​ ១យួរ​-​ ប្រេង​ឆា​ ១លីត្រ​-​ ស្ករ​ស​ ១គីឡូ​-​ ប៊ីចេង​ ១គីឡូ​-​ អំបិល​ ១គីឡូ​-​ សាប៊ូ​លាង​ចាន​ ១ធុង​ (៥លីត្រ​)-​ ពង​ទា​ ៥០គ្រាប់​
-​ អាកុល​ ១ដប​។

ក្នុងឱកាសចុះជួបសំណេះសំណាលនិងចែកអំណោយដល់ពលរដ្ឋនេះ លោក ថាញ់​ រ៉ូ​ បានពាំនាំនូវមតិផ្តាំផ្ញើពីសំណាក់លោកហ៊ុន ប៉ូគា សូមមេត្តាយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ​។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP