លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖ «ភាពមាន និងក្រ គឺជាទម្លាប់»

លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖ «ភាពមាន និងក្រ គឺជាទម្លាប់»

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ភាពមាន និងក្រ គឺជាទម្លាប់»។

លោកសឿន តុលា បានសរសេរថា៖ ប្រសិនបើអ្នកជាមេទ័ព  អ្នកអាចឈ្នះសត្រូវរាប់លាននាក់  ដោយសារតែឥទ្ធិពល  នៃកម្លាំង យុទ្ធសាស្ត្រ ធ្វើការរួមគ្នា របស់កងទាហាន ទៅតាមបទបញ្ជានិងវិន័យ ” ប៉ុន្តែជោគជ័យនោះ  មិនអាចរឹងមាំ  ជាងមនុស្ស ដែលយកឈ្នះខ្លួនឯងបានឡើយ” នោះមានន័យថា  គ្មានជោគជ័យណា  ធំជាង ជោគជ័យដែលយើងយកឈ្នះខ្លួនឯងបាន នោះទេ។

មនុស្សនៅក្នុងលោកយើងនេះ មានពេលវេលា 24 ម៉ោងស្មើគ្នា ក្នុងមួយថ្ងៃ ប៉ុន្តែការប្រើពេលវេលាឲ្យមានប្រសិទ្ធភាពល្អ

ឲ្យបានផលល្អ  គឺអាស្រ័យលើទម្លាប់ប្រចាំថ្ងៃរបស់យើងតែប៉ុណ្ណោះ ។

មនុស្សដែលមានទម្លាប់ល្អ  ដើម្បីឈានទៅរកភាពមានបាន  ពួកគេតែងតែឈ្នះលើខ្លួនឯងគ្រប់ពេលវេលា ពោលគឺពួកគេពង្រីកការគ្រប់គ្រងលើចិត្តខ្លួនឯង  ដើម្បីគ្រប់គ្រងសមត្ថភាព និងពង្រីកសមត្ថភាព  សម្រាប់លទ្ធផលថ្មីៗ ដែលនឹងកើតឡើងជាបន្តបន្ទាប់  រីឯមនុស្សដែលមានទម្លាប់អាក្រក់ ពួកគេមិនអាចយកឈ្នះខ្លួនឯងបានទេ  ពួកគេមិនអាចគ្រប់គ្រងចិត្តខ្លួនឯងបានទេ ហេតុដូច្នេះហើយ ពួកគេចំណាយពេលច្រើន ទៅលើរឿងដដែលៗ ដែលមិនបានរៀន ពីកិច្ចការថ្មីៗ  រីឯលទ្ធផលវិញ  គឺកើតឡើងដដែលៗ ហើយកំហុស ដដែលៗ ទោះបីពួកគេមិនពេញចិត្តលទ្ធផលនោះក៏ដោយ  ប៉ុន្តែពួកគាត់ត្រូវតែទទួលយក ទៅតាមដំណើររបស់ខ្លួន។

យើងតែងតែសាំជាមួយជីវិតរស់នៅក្នុងពេលបច្ចុប្បន្នដោយមិនដឹងខ្លួន ទាល់តែសោះ   ឧទាហរណ៍ដូចជា  យើងចូលធ្វើការម៉ោង 8:00 ព្រឹក ហើយ ចេញពីធ្វើការម៉ោង 5:00 ល្ងាចពេល មកដល់ផ្ទះ ទទួលទានអាហារពេលល្ងាច បន្ទាប់មក  អង្គុយជជែកលេងជាមួយមិត្តភក្កិ ពីនេះពីនោះបែបសង្គម  ឬមើល facebook  ឬ ដេកមើលទូរទស្សន៍  ដែលជារឿយៗរហូតដល់ យើងដេកលក់  លុះដល់ស្អែកឡើង

យើងក៏ប្រញាប់ទៅក្រៅធ្វើការទៀតដោយធ្វើបែបនេះជារៀងរាល់ថ្ងៃ   ។

ការប្រើទម្លាប់បែបនេះជារៀងរាល់ថ្ងៃ

អ្នកអាចមានសំណួរមួយដែលសួរថា:

1: តើខ្ញុំមានទម្លាប់បែបនេះអស់រយៈពេលប៉ុន្មានឆ្នាំហើយ?

ប្រសិនបើអ្នក មានទម្លាប់បែបនេះ 5 ឆ្នាំរួចទៅហើយ  ប៉ុន្តែពេលឥឡូវនេះអ្នកមិនបានកត់សម្គាល់  ចំណុចអាក្រក់ ដើម្បីកែប្រែ  ដើម្បីអភិវឌ្ឍខ្លួនទេ   តើក្នុងរយៈពេល 5 ឆ្នាំទៅមុខទៀត អ្នកនឹងបានទទួលអ្វីខ្លះ?

” លទ្ធផលប្រសើរឡើងសម្រាប់អនាគត  គឺអាស្រ័យទៅលើសមត្ថភាពរបស់អ្នក  ដំណឹងល្អនោះគឺថា : សមត្ថភាពរបស់អ្នកគឺជាសិទ្ធិរបស់អ្នក  ដែលអ្នកអាចពង្រីកបានចាប់ពីពេលនេះទៅ  ដោយគ្មានអ្វីធ្វើជាឧបសគ្គបានឡើយ  ប្រសិនបើអ្នកតាំងចិត្តមែននោះ៕

និពន្ធដោយលោក  សឿន តុលា ស្ថាបនិកក្រុមហ៊ុន   ផា ផា យ៉ាPAPAYA  NEXT STEP CO,.LTD. * PAPAYA REAL ESTATE  ( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) *PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN  ( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)