ខេត្តសៀមរាប៖សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាពលរដ្ឋម្នាក់បានប្រទះឃើញអាវុធAK.47ចំនួន០២ ដើម នៅក្នុងស្ទឹងសៀមរាប។
ការប្រទះឃើញនៅវេលាម៉ោង២១និង០០នាទី ថ្ងៃព្រហស្បតិ៍ ទី ០៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងស្ទឹងសៀមរាប ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចអាវុធហត្ថបន្តថាពលរដ្ឋដែលបានប្រទះឃើញអាវុធ មានឈ្មោះ ប្រង់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ បានមកបង់សំណាញ់តាមមាត់ស្ទឹងក៏ប្រទះឃើញអាវុធAK.47ចំនួន០២ ដេីមគ្រាប់ចំនួន២៨គ្រាប់។
+លេខកាំភ្លើង: ១.លេខ 56-29014182 ២. លេខ 56-16165652
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុ ដែលប្រទះឃើញអាវុធ ទាំងនេះ គឺគាត់បានទៅបង់សំណាញ់នៅក្នុងស្ទឹងសៀមរាប។ បច្ចុប្បន្នអាវុធ និងគ្រាប់ ត្រូវបានកម្លាំងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប៕SRP