តំណាងរាស្ត្រព្រះវិហារ ប្រកាសថា បើពលរដ្ឋខ្វះទីផ្សារលក់ស្រូវពេលណា លោកនឹងស្វាគមន៍ទទួលទិញទាំងអស់

ខេត្ត​ព្រះវិហារ​៖អ្នកតំណាង​រាស្ត្រ​មណ្ឌលខេត្ត​ព្រះវិហារ​ លោក សួស យ៉ារ៉ា បានប្រាប់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និង​សារព័ត៌មាន​ក្នុងខេត្ត​ព្រះវិហារ​ ទាំងអស់​ថា៖ ចំពោះស្រូវសិរីរាង្គរបស់ប្រជាកសិករ នៅក្នុងខេត្ត បើសិនជាខ្វះទីផ្សារពេលណា គ្រួសារភរិយារបស់លោក ទទួលជាទីផ្សារទិញទាំងអស់ អត់ឲ្យសល់ ឬក៏អ្នកណាមកចលនាថោកថ្លៃបានទេ អ្នកណាមិនទិញសល់ប៉ុន្មានគឺយកទៅរោងចក្ររបស់លោកនៅខេត្តបាត់ដំបងទាំងអស់ គឺលោកទទួល១០០%អត់ឲ្យខ្វះទេ។

អ្នកតំណាងរាស្ត្រខេត្តព្រះវិហារ រូបនេះក៏បានបញ្ជាក់ទៀតថា៖ ម៉ាស៊ីនកិនស្រូវរបស់លោក មានបច្ចេកវិទ្យារបស់ប្រទេសជប៉ុន បច្ចេកវិទ្យាសម្ងួតរបស់កូរ៉េ ហើយមានទីផ្សារនៅប្រទេសចិន សម្រាប់ការនាំចេញ។

លោកបានបញ្ជាក់ទៀតថា៖ រោងម៉ាស៊ីនកិនស្រូវរបស់លោកអាចធ្វើបាន ៥ម៉ឺនតោន ក្នុងមួយឆ្នាំផងដែរ ដែលនេះជាដំណឹងរីករាយមួយសម្រាប់ប្រជាកសិករនៅក្នុងខេត្តព្រះវិហារយើង៕SRP