
ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា «អ្វីក៏មានប្រយោជន៍ដែរ»។
លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរថា៖ យើងមានការភាន់ច្រឡំជាច្រើនអំពី ការឲ្យតម្លៃចំពោះអ្វី មួយដែល ដែលនៅឆ្ងាយពីខ្លួន ដោយព្រងើយកន្តើយនូវអ្វីដែលយើងមាន ” ពេលខ្លះយើងយល់ពីតម្លៃវា នៅពេលដែលរបស់នោះបាត់បង់ ” ពេលខ្លះយើង ធ្វើដំណើរទៅផ្លូវឆ្ងាយ ដើម្បីរកទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានត្រឡប់មក ភូមិកំណើតវិញ ” ហើយចាប់យល់ឃើញថា ទ្រព្យសម្បត្តិគឺនៅក្បែរខ្លួនក្នុងភូមិកំណើត” នៅក្នុងការរៀបរាប់ខាងលើនោះ ឆ្លុះបញ្ចាំងឲ្យយើងឃើញថា:
គ្មានអ្វីដែលកើតឡើងហើយអត់មានប្រយោជន៍នោះទេ បញ្ហានៅត្រង់ថាតើយើងមើលឃើញប្រយោជន៍នោះដែរឬយ៉ាងណា?
សូម្បីតែការបាត់បង់ ក៏ជាមេរៀនឱ្យយើងស្គាល់អំពីតម្លៃនៃវត្ថុនោះដែរ នៅពេលខ្លះការបាត់បង់ គឺជាមេរៀនឲ្យយើងប្រយ័ត្ន ឲ្យយើងចេះថែទាំ អ្វីទាំងអស់ដែលនៅជុំវិញខ្លួនរបស់យើង។
ពេលខ្លះ យើងត្រូវចេះអរគុណ មនុស្សដែលច្រណែន និន្ទាឈ្នានីស ចំពោះយើង
ពីព្រោះពួកគេបានគិតថា ” យើងកំពុងតែប្រសើរជាងពួកគេហើយ ទើបពួកគេបានច្រណែនដូច្នេះ”។
ប្រសិនបើគ្មានខែប្រាំង ធ្វើឲ្យដីស្ងួតល្អទេ ខែរដូវភ្លៀង ក៏គ្មានន័យដើម្បីឲ្យដីមានជីជាតិ សម្រាប់ឲ្យរុក្ខជាតិដុះបានដែរ។
ដូច្នេះការស្វែងយល់ហេតុហើយនិងផល គឺជាកត្តាជំរុញឲ្យយើងស្វែងយល់ និងពិចារណាបានច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃ និងសម្រាប់ប្រកបអាជីវកម្មនានា។
ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ខួរក្បាលរបស់យើង ឲ្យដូចគ្រឿងចក្រធ្វើការងារដដែលៗ ទាំងនោះគឺបណ្ដោយ ឱ្យពេលវេលា ទាល់ច្រកសម្រាប់ជីវិត ប្រសិនបើមានបញ្ហាអ្វីកើតឡើង ជាពិសេសវិបត្តិហិរញ្ញវត្ថុ ម្យ៉ាងវិញទៀតទម្លាប់តូចគ្រឿងចក្រនោះ មិនអាច ឲ្យយើងស្វែងយល់អំពីហេតុនិងផលបានទេ ធ្វើឱ្យយើងបិទ កម្រិតជឿជាក់លើខ្លួនឯង ហើយមិនហ៊ានទទួលនូវកិច្ចការថ្មីៗ ដែលជាមូលដ្ឋាននៃការពង្រីកជំនឿរជឿជាក់លើខ្លួនឯង បាននោះទេ។
ជាការពិតណាស់នៅក្នុងលោកយើងនេះគ្មាននរណាម្នាក់ដែលគ្មានប្រយោជន៍នោះទេគ្រាន់តែយើងដាក់ឬក៏ធ្វើការងារនោះមិនចំកន្លែងនិងពេលវេលាតែប៉ុណ្ណោះ ដូច្នេះហើយ ការមើលឃើញអ្វីមួយដែលជាមានប្រយោជន៍ ឬក៏ជាឧបករណ៍ដើម្បីឲ្យបានសម្រេចផែនការ ដើម្បីសម្រេច សុបិន តម្រូវឲ្យយើងស្វែងយល់ សិក្សា គ្រប់ពេលវេលា ដឹងគ្រប់ទីកន្លែង សូមចងចាំថា ” មនុស្សដែលឆ្លាត គឺជាមនុស្សដែលល្ងង់ រីឯមនុស្សល្ងង់វិញ តែងតែគិតថាខ្លួនឯងឆ្លាត”។
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD.
*PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

