លោកតាម្នាក់ បានលង់ទឹកស្លាប់ នៅបារាយណ៍

ខេត្តសៀមរាប៖លោកតាម្នាក់បានលង់ទឹកស្លាប់នៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីលង់ទឹកស្លាប់នេះជនរងគ្រោះមានឈ្មោះ ច្រឹក សឿង អាយុ៨៣ ឆ្នាំ រស់នៅភូមិកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពិនិត្យពី ក្រុមគ្រូពេទ្យសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ ពិតប្រាកដមែន។ មូលហេតុ៖ចុះទឹក បារខ្សាច់នៅក្នុងបារាយណ៍។ ករណីនេះជំនាញបានយកសំណាកសពទៅពិនិត្យ អវិជ្ជមានពុំមានជំងឺកូវីដ១៩នោះទេ។
ក្រោយបានពិនិត្យក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP