ជនបរទេសពីរនាក់ បានស្លាប់នៅក្រុងសៀមរាប ២ករណីផ្សេងគ្នា

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ថា ជនបរទេសចំនួនពីរនាក់បានស្លាប់នៅក្រុងសៀមរាប ក្នុងករណី២ផ្សេងគ្នា។

សមត្ថកិច្ចបានបន្តថាករណីទី ១នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃពុធ​ ទី០២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ប្រទះឃើញសាកសពម្នាក់ដេកស្លាប់ នៅចំណុចផ្ទះជួលមួយកន្លែង ឈ្មោះvilla khursani ស្ថិតនៅភូមិទ្រាំង​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ជនរងគ្រោះមានឈ្មោះ DOUGLAS CRAIG THOMPSON ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិ​ អាមេរិកកាំង។
តាមការបញ្ជាក់របស់លោកគ្រូពេទ្យ និងមន្ត្រីជំនាញបានកោសល្យវិច័យឃើញថាមូលហេតុ ជនរងគ្រោះស្លាប់ដោយសារមមានជំងឺទឹកនោមផ្អែមដំណាក់ការចុងក្រោយ ដោយមិនមានពាក់ព័ន្ធជំងឺCOVID-19 នោះទេ។

ករណីទី២ នៅថ្ងៃពុធ ទី០២ ខែមិថុនា​ ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ​ ក្រុមទី០២ ភូមិ​ជន្លង់ សង្កាត់សាលាកំរើក​ ក្រុង​សៀមរាប វៀតណាមម្នាក់បានស្លាប់។ជនរងគ្រោះមាន ឈ្មោះ​ PHAM THI VY​ ភេទស្រី​ អាយុ ៨៣ឆ្នាំ។

តាមការពិនិត្យសព​ និងកន្លែងកេីតហេតុនិងការសន្និដ្ឋានរបស់គ្រូពេទ្យកោសល្យវិច័្ឆយ ទៅលើ ជនរងគ្រោះ​ PHAM THIV Y បានស្លាប់ដោយ​ សាមេរោគចូលឈាមបណ្តាលមកពីដំបៅជើងកេីតមហារីទឹកនោមផ្អែម៕SRP