
ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា«ជីវិតនិងមុខជំនួញ»
លោកសឿន តុលា បានសរសេរថា នៅក្នុងលោកយើងនេះ គ្មានអ្នកណាម្នាក់រៀបចំជំនួញ ហើយនិងផ្លូវជីវិតបានល្អត្រឹមត្រូវឥតខ្ចោះនោះទេ ហើយការអះអាងខាងលើនោះពិតជារឿងត្រឹមត្រូវពីព្រោះមនុស្សដែលល្អឥតខ្ចោះ មិនទាន់បានប្រសូតកំណើតនៅឡើយអត់ទេរហូតមកដល់ពេលបច្ចុប្បន្ននេះ នោះ មានន័យថាអ្វីដែលត្រូវសម្រាប់មនុស្សម្នាក់ឬសម្រាប់មនុស្សមួយក្រុមគឺពិតជាមិនត្រឹមត្រូវសម្រាប់អ្នកគ្រប់គ្នាបានឡើយ
ដូច្នេះហើយការរស់នៅក្នុងសង្គម យើងត្រូវតែយល់អំពីសង្គម ឬក៏ការប្រលូកក្នុងវិស័យធ្វើជំនួញយើងត្រូវ យល់អំពីរបៀបធ្វើជំនួញ ហ្នឹងមនុស្សដែលធ្វើជំនួញជាមួយយើង ដើម្បីឲ្យដំណើរការ ក្នុងការរស់នៅ និងការងារ ស្របទិសដៅជាមួយគ្នា រួមបញ្ចូលទាំងការបើកចិត្តឲ្យទូលាយក្នុងការទទួលយកចំណេះដឹងពីមនុស្សជុំវិញខ្លួន ការៀនស្ដាប់ អ្នកដទៃ ការរៀនកត់ត្រាសម្គាល់ ចំណុចសំខាន់ៗសម្រាប់អភិវឌ្ឍន៍ខ្លួន និង ការចំណាយពេលអានជាប្រចាំដើម្បីឲ្យយើងមានការរិះគិតពិចារណា ថ្លឹងថ្លែង បន្ទាត់ជីវិតឲ្យមានតុល្យភាពជាមួយនិងការងារ ឬ ធុរកិច្ច នៅក្នុងស្ថានការណ៍បច្ចុប្បន្ន។
តើ ទាំងអស់នេះ អ្នកគិតថា ” ជីវិតជាការងាយស្រួលឬមួយក៏ជាការលំបាក? ”
ប្រសិនបើយើងព្យាយាមចង់ទៅបានងាយស្រួលមិនប្រឈមជាមួយការលំបាកទេនោះមានន័យថាយើងកំពុងតែចាប់យកចំណុចគ្រោះថ្នាក់នៃជីវិតហើយ ” ទោះបីជាយើង ស្រឡាញ់កូនប៉ុណ្ណាក៏ដោយ ទោះបីជាយើង មិនចង់ឲ្យពួកគាត់លំបាក ក៏ដោយ ប៉ុន្តែអ្វីដែលកើតឡើងចំពោះជីវិត ” យើងមិនអាចនិយាយថា ជីវិតងាយស្រួលបានឡើយ”។
ការបណ្ដោយឲ្យខ្លួនរបស់យើង ឬមនុស្សជាទីស្រឡាញ់របស់យើង មានភាពងាយស្រួល ពួកគាត់នឹងធ្លាក់ខ្លួនជាមនុស្សខ្សោយ ហើយភាពងាយស្រួលមិនបានជួយឲ្យជីវិតរឹងមាំនិងឲ្យមានការអត់ធ្មត់ជាមួយនឹងអ្វីដែលកើតឡើងដល់ជីវិតបានទេ..ប្រហែលជាមានភាពងាយស្រួលសម្រាប់អ្នកប្រសិនបើអ្នកទុកទម្លាប់ចាស់ ដែលមិនព្រម ផ្លាស់ប្ដូរ ប៉ុន្តែជីវិត នឹងផ្លាស់ប្ដូរទៅភាពលំបាក ក្នុងកម្រិតគ្រោះថ្នាក់ ដោយសារទម្លាប់របស់យើង ជីវិតដែលមានន័យគឺមិនរត់ទៅលើបន្ទាត់ងាយស្រួលនោះទេ ជីវិតទាមទារឲ្យយើងដាក់វិន័យក្នុងខ្លួនដើម្បីបំពេញកិច្ចការដែលបានរៀបចំទុក គ្រោះថ្នាក់ខ្លាំងនៅពេលដែលយើងមានការការចំណាយពេលវេលាបណ្ដែតបណ្ដោយជាមួយនិងមិត្តភ័ក្រក្នុងសង្គមលើសលប់នោះ
ទាំងអស់នោះគឺជាសត្រូវរារាំងរូបអ្នកឱ្យអ្នកខកខានចាប់ប្រកាន់យកវិន័យលើខ្លួនឯង ដែលជាសសរទ្រូងនៃការផ្លាស់ប្ដូរទៅរកភាពប្រសើរឡើង។
សូមចងចាំថាធ្វើជំនួញឬធ្វើការគឺត្រូវការវិន័យជាចាំបាច់ប្រសិនបើយើងមានវិន័យគ្រប់គ្រាន់ជាមួយនិងការងារជីវិតរបស់យើងនឹងប្រសើរឡើងដូចគ្នា ហើយយើងនឹងធ្វើឲ្យជីវិតរបស់យើងមានន័យមានខ្លឹមសារសម្រាប់ខ្លួនយើងនិងសម្រាប់អ្នកដទៃ។
ប្រសិនបើយើងរៀបចំការចាប់ផ្ដើម ដោយភាពភ្លឺស្វាង មិនរាថយចំពោះការលំបាក..ភាពខ្មៅងងឹតនឹងត្រូវបានបញ្ចប់ លទ្ធផលភ្លឺស្វាងនឹងកើតឡើង ជាបន្តបន្ទាប់ក្នុងដំណើរជីវិតរបស់យើង.
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD.
*PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) *PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

