គ្រឿងចក្រជាច្រើនកន្លែង កំពុងធ្វើអាជីវកម្មកាយភ្នំយកដីនៅខេត្តកំពត តាមអំពើចិត្ត

ខេត្តកំពត៖មានការលើកឡើងថា បច្ចុប្បន្ននេះ មានគ្រឿងចក្រ ជាច្រើនកន្លែង កំពុងធ្វើអាជីវកម្មកាយភ្នំយកដី តាមអំពើចិត្ត។

បើតាមការបង្ហើបនៅក្នុងខេត្តកំពត បានឲ្យដឹងថា សកម្មភាព កាយដីភ្នំ នៅខេត្តកំពតនេះ ភាគច្រើនអត់សូវមានច្បាប់ ប៉ុន្តែពួកគេនៅតែអាចធ្វើអាជីវកម្មបានរលូន។

ប្រភពពីប្រជាពលរដ្ឋបាននិយាយថា ប្រហែលជាមាន ការឃុបឃិត និងបើកដៃ ពីសំណាក់ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពត ទើបពួកគ្រឿងចក្រទាំងនោះធ្វើអ្វីៗតាមតែអំពើចិត្ត។

បើតាមភពមួយបានឲ្យដឹងទៀតថា ការកាយដីភ្នំនេះ ទំនងមានការឃុបឃិតគ្នាជាប្រព័ន្ធ បើគ្មានការឃុបឃិតគ្នានោះទេ
ក្រុមគ្រឿងចក្រនេះ ក៏មិនហ៊ានយកគ្រឿងចក្រមកកាយដីភ្នំយ៉ាងអនាធិប តេយ្យបែបនេះដែរ។

លោក នួនមិន រិទ្ធី អនុប្រធាន មន្ទីររ៉ែថាមពល ខេត្តកំពត បានប្រាប់ អ្នកយកព័ត៌មានថា លោកនឹងឲ្យ មន្ត្រីចុះទៅពិនិត្យមើល។

បញ្ហានេះប្រជាពលរដ្ឋ សូមសំណូមពរទៅ លោក ស៊ុយ សែ ម រដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល ព្រមទាំង លោក ជាវ តាយ អភិបាលខេត្តកំពត មិនគួរបណ្តែតបណ្តោយ តទៅទៀតទេ ករណីកាយដីភ្នំនេះ។

អ្នកសារព័តមានមិនអាចសការបំភ្លឺ ពីលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែបានទេ ដោយសារទូរស័ព្វ របស់គាត់ដាក់ប្រព័ន្ធជាប់រវល់៕SRP