ចាប់ខ្លួនមនុស្ស៤នាក់ នៅខេត្តឧត្តរមានជ័យ ករណី ជួញដូរគ្រឿងញៀន

0

ខេត្តឧត្តរមានជ័យ៖សមត្ថកិច្ចខេត្តឧត្តរមានជ័យនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានបង្រ្កាបការជួញដូរគ្រឿងញៀន០១ ករណី នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ឈានដល់ការចាប់មនុស្សចំនួន០៣នាក់។

១-ឈ្មោះ អឹម រតនា ភេទប្រុសអាយុ ២៧ ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង
២-ឈ្មោះង៉ែត រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។
៣-ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅបុស្ស សង្កាតកូនគ្រៀល ក្រុងសំរោង។
ដកហូតវត្ថុតាង: ម៉ាទឹកកកចំនួន០៣ កញ្ចប់ ស្មើនឹង ១២,៧២ ក្រាម រថយន្តចំនួន០១ គ្រឿង ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានបន្តស្រាវជ្រាវ ឃាត់ខ្លួន បក្ខពួកម្នាក់ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង (អនុវត្តន៍តាមដីកា) និងជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ ពាក់ព័ន្ធប្រព្រឹត្តល្មើសជាច្រើនករណីដូចជានៅឆ្នាំ២០១៤ ធ្លាប់ជាប់ពន្ឋនាគារពីបទ កាច់សោរម៉ូតូយ៉ាងសកម្ម និង​ជួញដូរ​គ្រឿងញៀន និង ឆ្នាំ២០១៧ បានជាប់ពន្ឋនាគារម្ដងទៀត ករណី ជួញដូរគ្រឿងញៀន។ ហើយបន្ទាប់មក នៅយប់ ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ បានធ្វើសកម្មភាព បាញ់ប្រហារ មកលើសមត្ថកិច្ចយើងធ្វើអោយរបួសនគរបាល ០១ នាក់ ហើយមានដីកាអោយនាំខ្លួន ពីបទ.ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។

បច្ចុប្បន្នមនុស្សទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕SRP