រដ្ឋបាលទីក្រុងណាមយ៉ាងជូ​ ឧបត្ថម្ភ​ម៉ាស ជូនគណៈកម្មការប្រឆាំងជំងឺដូវីដ ខេត្តកំពង់ចាម​

0

ខេត្តកំពង់ចាម​៖រដ្ឋបាលទីក្រុងណាមយ៉ាងជូ​ នៃសាធារណរដ្ឋកូរ៉េ​ ឧបត្ថម្ភ​ម៉ាសចំនួន​៣០០០០​ម៉ាស​ ដល់ប្រធានគណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩​។

ការប្រគល់ធ្វើឡើងនៅព្រឹកមិញនេះ នៅរដ្ឋបាលសាលាខេត្តកំពង់ចាម ក្រោមការទទួលពីលោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​។

អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​រដ្ឋបាលទីក្រុងណាមយ៉ាងជូ​ នៃសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភម៉ាស ជូនគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ការ​ឆ្លេីយតប​នឹង​តម្រូវការ​ក្នុង​បរិបទ​កូវីដ-១៩​ ​សម្រាប់​ប្រេីប្រាស់​ក្នុង​យុទ្ធនាការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ផងដែរ​៕SRP