ខេត្តសៀមរាប៖ពលរដ្ឋ១គ្រួសារដែលមាន ជីវភាពខ្វះខាត បានទទួលអំណោយពីសមាគមចលនាយុវជន ១៥៧សាខាស្រុកក្រឡាញ់។
ការទទួលនេះនៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅនៅភូមិ អូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោក សុង លាងឆាយ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកក្រឡាញ់ បានឲ្យដឹងថា ក្នុងនាមលោក តំណាងលោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកក្រឡាញ់ បានដឹកនាំសមាជិក សមាជិកា សហការជាមួយលោក ចំរើន ចំរ៉ុង ជំទប់ទី១ តំណាង លោក ដោ វឿ មេឃុំក្រឡាញ់ &លោក លីវ សុម៉េង មេភូមិ សំពៅលូន នាំយកអំណោយ ផ្ដល់ជូន ពលរដ្ឋ ១គ្រួសារ។
អំណោយដែលបានផ្ដល់ជូនរួមមាន៖-ថវិកា ៥ម៉ឺនរៀល-អង្ករ ២៥គីឡូ-ទឹកសុទ្ធ ១០យួរ-មី ១កេស-ត្រីខ ១យួរ-ទឹកស៉ីអ៉ីវ ១យួរ-ទឹកត្រី ១យួរ-ប្រេងឆា ១លីត្រ-ស្ករស ១គីឡូ-ប៊ីចេង ១គីឡូ-អំបិល ១គីឡូ៕SRP

