ចលនាយុវជន (ក្រុម១៥៧) ចែកអំណោយដល់ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប និងពលរដ្ឋ១គ្រួសារ

0

ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប បានចែកអំណោយដល់នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត។ ​ជាមួយគ្នានេះដែរសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាស្រុកក្រឡាញ់ក៏បានចែកអំណោយជូនពលរដ្ឋ១គ្រួសារផងដែរ។ ការចុះចែកអំណោយនេះធ្វើឡើងនៅថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២១ ពីរទីតាំងផ្សេងគ្នា

ទី០១ដោយមានការយកចិត្តទុកដាក់ ពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាខេត្តសៀមរាប បានណែនាំលោកឈាវ មុន្និន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសៀមរាប ព្រមជាមួយសមាជិក សមាជិកា នាំយកអំណោយប្រគល់ជូនលោក  ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាប ដែលកំពុងប្រចាំការនៅគោលដៅ  ការពារប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កនៅភូមិវត្តស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប  ខេត្តសៀមរាប។

+អំណោយដែលប្រគល់ជូនរួមមាន៖

⁃ តង់១ឈុត ប្រវែង ៣មែត្រ

⁃ អាកុលចំនួន ៣០លីត្រ

⁃ ម៉ាស ចំនួន ៥០០ ម៉ាស

⁃ ជែលលាងដៃចំណុះ៥០០ម.ល ចំនួន៥ដប

⁃ ទឹកសុទ្ធ ចំនួន ៣០យួរ

ទី០២ដោយមានការយកចិត្តទុកដាក់ពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប បានណែនាំ លោក ឈាន សារ៉ាត់ ប្រធានផ្នែកបដិសណ្ឋារកិច្ច សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកក្រឡាញ់ តំណាងលោកឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាស្រុកក្រឡាញ់ បានដឹកនាំសមាជិក សមាជិកា សហការណ៍ជាមួយលោក ចំរើន ចំរ៉ុង ជំទប់ទី១ឃុំក្រឡាញ់  តំណាងលោក ដោ វឿ មេឃុំក្រឡាញ់  នាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូន គ្រូសារ អ្នកស្រី ប៉ែន ភឿត អាយុ ៤៤ឆ្នាំ ដែលស្រ្តី មេម៉ាយ និងពិការជើង រស់នៅជាមួយកូនស្រី ២នាក់ នៅភូមិអូរក្រឡាញ់ ឃុំក្រឡាញ់  ស្រុកក្រឡាញ់ ខេត្ត សៀមរាប។

អំណោយដែលប្រគល់ជូនរួមមាន៖

⁃ អង្ករ ២៥គីឡូ

⁃ ទឹកសុទ្ធ ១០យួរ

⁃ មី ១កេស

⁃ ត្រីខ ១យួរ

⁃ ទឹកស៊ីអ៊ីវ ១យួរ

⁃ ទឹកត្រី ១យួរ

⁃ ប្រេងឆា ១លីត្រ

⁃ ស្ករស ១គីឡូ

⁃ ប៊ីចេង ១គីឡូ

⁃ អំបិល ១គីឡូ

⁃ ថវិកា៥ម៉ឺនរៀល៕SRP