កូនខឹងឪពុកម្ដាយ ស្ដីបន្ទោស យកដំបងឬស្សី វាយអ្នកមានគុណទាំងពីរ បណ្ដាលឲ្យរងរបួស

0

ខេត្តកំពង់ចាម៖សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ភ្លាមៗក្រោយពីបានធ្វើសកម្មភាពយកព្រនង់ឬស្សី វាយឪពុក និងម្ដាយបង្កើតខ្លួន ឲ្យរងរបួស។

យោតាមរបាយការណ៍បានឲ្យដឹងថា ហេតុការណ៍ជនសង្ស័យ ដែលបានយកព្រនង់ឬស្សី វាយឪពុក និងម្ដាយបង្កើត កាលពីវេលាម៉ោង ៣និង០០នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នៅភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ រី ម៉េងហុង អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។ ជនសង្ស័យរូបនេះ បានយក ព្រនង់ឬស្សី ០១កំណាត់ វាយទៅលើ ឈ្មោះ សឿន រី ជាឪពុកបង្កើត អាយុ៥១ឆ្នាំ នឹងឈ្មោះ រឿង ហេងជាម្តាយបង្កើត អាយុ៤៨ឆ្នាំ បណ្តាលឱ្យរងរបួស។

សមត្ថកិច្ចឲ្យដឹងថា មូលហេតុ ដែលឈ្មោះ រី ម៉េងហុង ត្រូវជាកូន ឈានទៅយកព្រនង់ វាយលើឪពុក ម្តាយនោះ គឺដោយសារ ពួកគាត់ស្តីបន្ទោស និងជេរខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕SRP