លុចស៊ិស បុកអ្នកជិះកង់នឹងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់

0

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចណ៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង១០នាទីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១ ត្រង់ចំណុចខាងលិចស្ពានទឹកវិល លើផ្លូវ ជាតិលេច៦ ស្ថិតភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកលុចស៊ីសRX 330  ពណ៌ស ពាកស្លាកលេខ ភ្នំពេញ 2AW 8458 បើកបរមានទិសដៅ ពីកើតទៅលិច បានបុកអ្នកជិះកង់ប៉ើងធ្លាក់ចូលប្រឡាយបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងរួច បើករត់ជ្រុលទៅបុកម៉ូតូ មានទិសដៅពីលិចទៅកើតបណ្តាលឲ្យប្តីបាក់ជើងនិងប្រពន្ធរបួសស្រាល។

សមត្ថកិច្ចបន្តថា សពអ្នកជិះកង់មាន ឈ្មោះ ម៉ី រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បច្ចុប្បន្ននៅរាជធានីភ្នំពេញ។

ចំណែកអ្នកជិះម៉ូតូមានឈ្មោះប៊ុន ប៉ូ ភេទប្រុស អាយុ ៥១ឆ្នាំ មានដឹកប្រពន្ឋពីក្រោយ ពួកគាត់រស់នៅភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានដាក់ករណីនេះ សង្ស័យអ្នកបើកបររថយន្ត ងងុយដេក។បច្ចុប្បន្ននជំនាញ បានអូសយកវត្ថុតាង និងរៀបចំសំណុំរឿង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP