ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប អំពាវនាវដល់សមាជិកទាំងអស់ ចូលរួមអនុវត្ត ឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល

0

ខេត្តសៀមរាប៖ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខត្តសៀមរាប អំពាវនាវសូមសមាជិក ចូលរួមអនុវត្ត ឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម ១៥៧) សាខាខត្តសៀមរាប ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការអនុវត្តនូវវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ -១៩។ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូដ-១៩ ចូលក្នុងសហគមទ្រង់ទ្រាយធំ និង ដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការ សហគមន៍ ២០កុម្ភៈនៅ មិនទាន់មានភាពធូរស្រាលនៅឡើយ។ ក្នុងកាល:ទេស:នេះដើម្បីធានាការពារអាយុជីវិតរបស់បងប្អូន ក្នុងសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាបនិងបងប្អូនប្រជាពលរដ្ឋទាំងអស់។ សូមលោកលោកស្រី អនុប្រធាន ប្រធានតាមបណ្តាក្រុងស្រុក និង សមាជិកទាំងអស់ទូទាំងខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត ដោយអនុ វត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ត្រូវប្រកាន់ខ្ជាប់នូវវិធានការ (៣កុំ ពាការពារ) ដើម្បីក្រុមគ្រួសារនិងការពារសហគមន៍ឱ្យចៀសផុត ពីជំងឺកាចសាហាវនេះ។

ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ សូមកាត់បន្ថយអោយបានជាអតិបរមានូវការជួបជុំនានាដែលមាន ការប្រមូលផ្តុំមនុស្សច្រើន មិនត្រូវចេញទៅក្រៅផ្ទះប្រសិនបើមិនមានករណីចាំបាច់៕SRP