ខេត្តស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយរដ្ឋបាលព្រៃឈើបានចុះបង្ក្រាបទីតាំងស្តុកឈើអារ គ្រឿងផ្ទះជាច្រើនម៉ែត្រគូប។
សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា ឈើដែលបង្ក្រាបនេះគឺជាឈើ សន្ធិគ្មានការអនុញ្ញាតដឹកជញ្ជូនពី ជំនាញរដ្ឋបាលព្រៃឈើ ដោយមិនមានអ្នកចេញមុខទទួលខុសត្រូវ ដោយស្តុកទុកជាច្រើនគំនរក្នុងដីចម្ការកៅស៊ូ មួយកន្លែង។ តាំងពីព្រឹករហូតមកដល់ ល្ងាចថ្ងៃដដែលរថយន្តចំនួន៤គ្រឿងបានដឹកជញ្ជូន វត្ថុតាងឈើ ទាំងនេះយកទៅរក្សាទុកដើម្បីអនុវត្តតាមផ្លូវច្បាប់។ ករណីនេះពុំបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធណាម្នាក់ឡើយ។
ឈើដែលបានរឹបអូសខាងលើ មានឈើគ្រឿងប្រភេទ(ខ្លុង) ចំនួន១.២៣២ កន្ទុយឈើក្តាលេខ១(ស្រឡៅនិង លេខ២ក្វាវ)ចំនួន ១.៣០២ សន្លឹក មិនទាន់ធ្វើការវាស់វែងនៅឡើយ។ តែការប៉ាន់ស្មានប្រមាណជាង ១០០ ម៉ែត្រគូប។សូមបញ្ជាក់ថាការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១ក្នុងចម្ការកៅស៊ូមួយកន្លែងភូមិរិទ្ធីសែន ជ័យ១ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ៕SRP

