លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា«ទទួលការពិត នៃបច្ចុប្បន្នភាព»

0

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធអត្ថបទមួយមានចំណងជើងថា«ទទួលការពិត នៃបច្ចុប្បន្នភាព»

លោកសឿន តុលា បានសរសេរថា៖ជាទូទៅ មានមនុស្សជាច្រើន ក្នុងលោកយើងនេះ តែងតែព្រួយបារម្ភ អំពី ការរស់នៅ អំពី ទំនិញម្ហូបអាហារឡើងថ្លៃ  ដោយសារ ពួកគាត់មានបញ្ហា ប្រភពចំណូល : ចំណូល ត្រូវបានបាត់ ឬ ចំណូលតូចជាងការចំណាយ។

” ចំពោះ តម្លៃទំនិញខុសប្រក្រតីនៅពេលដែលការផ្គត់ផ្គង់ទំនិញមិនគ្រប់តម្រូវការ និង ផ្ដល់ជូនមិនទាន់ពេលវេលា ដល់អ្នកប្រើប្រាស់..គឺជាផ្នែកសំខាន់មួយដែលធ្វើឱ្យទំនិញឡើងថ្លៃ..”

ចង្វាក់ផលិត..ផ្គត់ផ្គង់ និងប្រើប្រាស់ គឺជាចរន្តជាប់សរសៃគ្នា នៃសេដ្ឋកិច្ច ” ប្រសិនបើជុំណាមួយ ដែល ដំណើរការមិនល្អទេ  ភាពខុសប្រក្រតី នៃតម្លៃ នឹងកើតឡើង ” ..ដំណឹងល្អនោះគឺថា : Covid 19 នឹងរលាយបាត់  ទៅវិញថ្ងៃណាមួយ..នឹង បន្សល់ទុកឲ្យយើង  មានការប្រឹងប្រែងធ្វើអាជីវកម្មខ្លាំងជាងមុន..ជីវិតយើងនឹងត្រឡប់មកភាពធម្មតាវិញ , ភាពរីករាយ នឹងមានការស្លៀកពាក់ស្អាតបាត ចូលរួមកម្មវិធីសង្គម..និងបុព្វហេតុផ្សេងៗ..ដូចកាលគ្រាមុន..។

នៅក្នុងគ្រាលំបាក ដោយរោគរាតត្បាត Covid 19  ប្រសិនបើយើង បត់បែននិងអត់ធ្មត់ រក្សាកម្លាំងការងារជាក្រុម និងពង្រឹងទឹកចិត្តស្មារតីបាន   កម្រិតហានិភ័យ នឹងធ្លាក់ចុះ   សូមចងចាំថា : នៅពេលដែលយើងប្រឈមមុខជាមួយនិងបញ្ហា ដោះស្រាយបញ្ហា   នោះមិនមែនជាបញ្ហាទៀតទេ ។

ពីព្រោះ ទ្រព្យសម្បត្តិពិតប្រាកដ របស់អាជីវកម្ម  គឺ ធនធានមនុស្ស  ” វិបត្តិហិរញ្ញវត្ថុ  និង ការរស់នៅខុសពីធម្មតា  ” គឺជាឬសគល់នៃជំលោះក្នុងចិត្ត ព្រមទាំង ជះឥទ្ធិពល ដល់មនុស្ស ជុំវិញខ្លួន  ប៉ុន្តែភាពអត់ធ្មត់ និងបត់បែន ជាឱសថ ព្យាបាល បញ្ហាបច្ចុប្បន្ន ដែលយើងកំពុងជួប។

”  ប្រសិនបើយើង យកបេះដូង មកប្រើ  យើងមាន ដំណោះស្រាយច្រើន ក្នុងផ្លូវជីវិត  ពេលខ្លះ ការប្រើក្បាល  ធ្វើឱ្យយើងឈឺក្បាលថែម ”  ប្រសិនបើយើងងាកក្រោយ បើកដល់ពេលនេះ យើងឃើញ មានរឿងជាច្រើន ដែលយើងត្រូវសម្ដែង អំណរគុណ  មានរបស់ជាច្រើន មានជំរើសជាច្រើន  ដែលយើងដឹងត្រូវធ្វើ  ពីព្រោះ យើងបានឈរមកដល់ទីនេះ..ដើម្បីកុំឱ្យ មានការលំបាក សម្រាប់អនាគត។

សូមចងចាំថា : ការព្រួយបារម្ភ និងភាពភ័យខ្លាច  មិនមែនជាកម្មសិទ្ធិរបស់យើងទេ   នៅពេលដែលយើង រៀនស្រលាញ់ខ្លួនឯង និងផ្ដល់ការស្រលាញ់ ទៅដល់អ្នកដទៃ ជារៀងរាល់ថ្ងៃនោះ។

នៅក្នុងអត្ថបទនេះសូមឱ្យមិត្តអ្នកអាន  ជាពិសេសសហគ្រិន  គិតនិងពិចារណា អំពីតម្លៃ នៃរក្សាកម្លាំងចិត្ត និង តម្លៃដែលយើងបានរស់ដល់ពេលបច្ចុប្បន្ន  ពីព្រោះ

សេដ្ឋកិច្ច គឺជាចរន្ត មានឡើង  មានចុះ ទៅតាមហេតុផលរបស់វា  ប៉ុន្តែ កម្លាំងចិត្ត និងការគិត  ត្រូវតែកើនឡើងជានិច្ច។

” ពេលខ្លះ បញ្ហារបស់អ្នក  ត្រូវបើកចំហរ ទទួលយកការពិត  នៅពេលដែលអ្នកទទួលយកការពិត  អ្នកនឹងដឹង អំពីរបៀបដែលត្រូវធ្វើដំណើរទៅមុខ ”

ប្រសិនបើអ្នកគិតក្នុងចិត្តតែឯង ហើយធ្វើការតែឯង អ្នកនឹងលំបាក ប៉ុន្តែ ប្រសិនបើអ្នកគិតគិត ហើយដាក់រួមគ្នា  ធ្វើការរួមគ្នា អ្នកនឹងបានប្រសើរឡើង ។

សូមចងចាំថា: ” ទុក្ខលំបាក  មិនមែនជាកម្មសិទ្ធិរបស់អ្នកទេ   ហេតុអ្វីអ្នកចិញ្ចឹម វាបានពេលយូរដូច្នេះះ? ហេតុអ្វី អ្នកមិនចិញ្ចឹម ភាពសប្បាយរីករាយ ចាប់ពីពេលនេះទៅ? ”

ស្ថាបនិកក្រុមហ៊ុន  ផា ផា យ៉ាPAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

* PAPAYA HOMESTAY

( គម្រោងលើវិស័យទេសចរណ៍)

* PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)​