ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» សាខាខេត្តសៀមរាប បាននាំយកអំណោយប្រគេនព្រះសង្ឃចំនួន៣វត្ត នៅក្រុងសៀមរាប។
លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាបបានឲ្យដឹងថានៅពុធថ្ងៃទី២១ខែមេសាឆ្នាំម្សិលមិញ ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកនិងសមាជិក បាននាំយកអំណោយប្រគេនព្រះសង្ឃចំនួនពីរវត្ត ទី១វត្តគោកស្រិត ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើកក្រុងសៀមរាបនិងវត្តអធ្វារ ដែលនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយវត្តទាំងពីរនេះស្ថិតនៅក្នុងគោលដៅបិទខ្ទប់ដើម្បីការពារជំងឺកូវីដ-១៩។
លោក សឹង្ហ សំរឹទ្ធិ បានបន្តថាអំណោយដែលបានប្រគេនព្រះសង្ឃរួមមាន៖/ វត្តអធ្វារ ព្រះចៅអធិការ ព្រះនាម ទៀង វណ្ណ
បច្ច័យ ៥ម៉ឺនរៀល
អង្ករ ៥០គីឡូក្រាម
មី ២កេស
ត្រីខ ១២ កំប៉ុង
ទឹកស៊ីអ៊ីវ ១២ ដប
ទឹកត្រី ១២ ដប
អំបិល ៥គីឡូ
ប៊ីចេង ២កញ្ចប់
ស្ករ ស ២គីឡូ
ខ្ទឹម ស ១គីឡូ
ប្រេងឆា ១ដប
ទឹកសុទ្ធ ១០ យួរ
២/ វត្តគោកស្រិត ព្រះចៅអធិការ ជា ចន្ទ័ថា
បច្ច័យ ៨ម៉ឺនរៀល
អង្ករ ៥០គីឡូក្រាម
មី ២កេស
ត្រីខ ១២ កំប៉ុង
ទឹកស៊ីអ៊ីវ ១២ ដប
ទឹកត្រី ១២ ដប
អំបិល ៥គីឡូ
ប៊ីចេង ២កញ្ចប់
ស្ករ ស ២គីឡូ
ខ្ទឹម ស ១គីឡូ
ប្រេងឆា ១ដប
ទឹកសុទ្ធ ១០ យួរ។
ដោយឡែកលោក សន ហេង មន្ត្រីសមាគមចលនាយុវជនកម្ពុជា«ក្រុម១៥៧»សាខាខេត្តសៀមរាប និងសហការី បាននាំយកអំណោយមួយចំនួនប្រគេនព្រះសង្ឃនៅវត្តចក ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួមមាន៖- អង្ក 50kg
– មី ម៉ាម៉ា 2កេស
– ត្រីខ 12កំប៉ុង
– ទឹកស៊ីអ៊ីវ12ដប
– ទឹកត្រី 2 យួរ
– អំបិល 5kg
– ប៊ីចេង1kg
– ស្ករសរ 2kg
– ខ្ទឹមសរ 1kg
– ប្រេងឆា 1L
– ទឹកសុទ្ធ ១០យួរ។
ក្នុងពេលចុះប្រគេនអំណោយដល់ព្រះសង្ឃ លោក សឹង្ហ សំរឹទ្ធិ បានសុំឲ្យចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) អោយបានខ្ជាប់ខ្ជួនដើម្បីចៀសអោយផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕SRP

