ខេត្តឧត្តរមានជ័យ៖សេចក្ដីរាយការណ៍ពីខេត្តឧត្ដរមានជ័យបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗ ខណ:កែច្នៃគ្រាប់បេ៤០មិនទាន់ផ្ទុះ ខុសបច្ចេកទេស បណ្តាលឱ្យផ្ទុះចំពេញខ្លួន។
ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី២១ខែមេសានេះ នៅភូមិសាស្រ្តត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺជនរងគ្រោះឈ្មោះ សោន សាវឿន អាយុ៥៣ឆ្នាំ រស់នៅភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង បានកែច្នៃអាវុធយុទ្ធភណ្ឌគ្រាប់បេ៤០មិនទាន់ផ្ទុះដែលសល់ពីសម័យមុន បណ្តាលឱ្យផ្ទុះស្លាប់តែម្ដង។
ក្រោយការធ្វើការពិនិត្យពិច័យរបស់សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

