ភ្នំពេញ៖អ្នកស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង«ទីមួយលាន» បានទទួលអំណោយដ៏ថ្លៃថ្លា របស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ បានរកឃេីញអ្នកដែលស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង«ទីមួយលាន» ដែលមានដូចខាងក្រោម៖
- លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
- មុខរបរ: លក់ដូរតាមហាង
- បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ
- មានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់ (ស្រី១ ប្រុស ២)។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)) នៅព្រឹកថ្ងៃទី១២ ខែមេសា នេះបាន នាំយកថវិកាចំនួន ៥លានរៀល ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចហ៊ុន សែន ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ «ទីមួយលាន» តាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
គួរចងចាំថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺកូនប្រុសច្បង របស់សម្តេច ហ៊ុនសែន គឺលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក រីឯ អ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩ «ទីមួយលាន» គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ។
សូមបងប្អូនប្រជាពលរដ្ឋ ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងទៅតាមវេនរៀងៗខ្លួន ឱ្យបានគ្រប់គ្នា ដេីម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កត់បន្ថយនូវអត្រាសម្រាកពេទ្យ និងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។
ចូលឆ្នាំនៅផ្ទះ (New Year at Home)!

