ខេត្តសៀមរាប៖ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ និងភរិយា ព្រមទាំងលោក ម៊ុយ ស្រ៊ុន និងលោកស្រី ម៉ោញ ស៉ីលុយ រស់នៅប្រទេសអូស្រ្តាលី បានចែកស្បៀងជូនប្រជាពលរដ្ឋ រស់នៅសង្កាត់ស្រង៉ែនិងសង្កាត់ក្របីរៀល នៅផ្ទះទឹករបស់ឯកឧត្តមផ្ទាល់។
ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ បានឲ្យដឹងថាដោយឃើញនៅខេត្តសៀមរាប កំពុងជួបប្រទះបញ្ហាកូវីដ-១៩ ដែលបណ្តាលអោយប្រជាជនជួបការលំបាក និងខ្វះខាតជាខ្លាំង យើងខ្ញុំក៏បានរៀបចំចែកស្បៀងជូនប្រជាជនក្រីក្រចំនួនពីររយគ្រួសារ នៅក្នុងសង្កាត់ស្រង៉ែ និងសង្កាត់ក្របីរៀល ក្រុងសៀមរាប ក្នុងមួយគ្រួសារបានទទួលអង្គរ ២៥គីឡូក្រាម ត្រីខមួយយូរ មីមួយកេះ និងថវិកា២០០០០រៀល។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ខ្ញុំសូមជូនពរសព្វសាធុការដល់បងប្អូនពូមាមីងទាំងអស់សូមជួបប្រទះតែសេចក្តីសុខ ចម្រុងចម្រើនគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ-១៩៕SRP

