សមត្ថកិច្ចចុះផ្អាក ក្រុម​សសិល្បៈ១ក្រុម​ ឲ្យឈប់ សកម្ម​ភាពថត​វីដេអូ​ MV

0

ខេត្ត​កំពង់ស្ពឺ​៖សមត្ថកិច្ចនគរបាលនិងមន្ត្រីជំនាញវប្បធម៌ បានចុះផ្អាក ក្រុម​សសិល្បៈ១ក្រុម​ ឲ្យឈប់សកម្ម​ភាពថត​វីដេអូ​ MV។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការប៉ូលិសជាតិកម្ពុជា។

ប៉ូលិសនគរបាល​ខេត្ត​កំពង់ស្ពឺ​ បានឲ្យដឹងថា ការចុះផ្អាកក្រុមសិល្បៈរបស់ផលិតកម្ម SASTRA Fi​ms ថតវីដេអូ​ MV នៅថ្ងៃទី១០ ខែមេសាឆ្នាំ ២០២១ នេះ បន្ទាប់ពីទទួលបាន​សំណូមពរ​ពីប្រជាពលរដ្ឋ​។

ប៉ូលិសខេត្តកំពង់ស្ពឺបានបន្តថាក្រុមសិល្បៈរបស់ផលិតកម្ម SASTRA Fi​ms មកស្នាក់នៅក្នុងដីឡូតិ៍ មួយកន្លែង​នៅក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ ម្ចាស់ឈ្មោះ ប៊ុន ចាន់និមុល ភេទស្រី អាយុ ៣៣ឆ្នាំ ក្នុងភូមិត្រពាំងល្ពាក់ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងនោះ​មានមនុស្ស​ប្រុស-ស្រី​ តារាចម្រៀង​ តារាសម្ដែង​និ​ងអ្នកផលិតកម្មវិធី​ ​ប្រមាណ​ ១៥នាក់​​ ស្រី​៥​ ដោយអ្នកទាំង១៥នាក់ខាងលើ មកទីនេះ​រយៈពេល​ ៤៥​ ថៃ្ង​មកហើយ​ គិតត្រឹមថ្ងៃទី​១០​ ខែមេសា​ ឆ្នាំ​២០២១​នេះ។

បើតាមប៉ូលិសបានបញ្ជាក់ថាក្រុម​សិល្បៈ​របស់​ផលិតកម្ម SASTRA Fims ដែ​លមកពីភ្នំពេញ​ ចំនួន៨នាក់បន្ថែម​ ក្នុងគោលបំណង​មករកថតនៅក្នុងដីឡូតិ៍​ ប៊ុន ចាន់និមុល ត្រូវបានវិលត្រឡប់ទៅរាជធានីភ្នំពេញ​អស់ហើយ នៅតែម្ចាស់ដីឡូតិ៍ ឈ្មោះ ប៊ុន ចាន់និមុល និងសិល្បករ សិល្បការិនី ប្រមាណ​១៥នាក់ ស្រី ០៥នាក់ មិនហ៊ានត្រឡ​ប់ទៅរាជធានីភ្នំពេញវិញទេ​ មូលហេតុ​ដោយពួក​ខ្លួ​ន​នៅទីនេះ​ ដោយអនុវត្ដតាម​ការណែនាំ​របស់​សា​លារាជធានី​ភ្នំពេញ​ និងសេចក្ដីសម្រេច​របស់រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុងមិនអនុញ្ញាតឱ្យធ្វើដំណើរក្នុង​តំ​ណាក់កាល​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ ពិសេស​ការរីករាលដាលជំងឺកូវី​ដ-១៩​ ចល័ត​ពីខេត្ដមួយ​ទៅ​ខេត្ត​មួយទៀត​។សូមបងប្អូន​ចូលរួមអនុវត្ដ​ តាមវិធានការ​សុខាភិបាល​ និងវិធានការ​ ៣​ការពារ​ ៣​កុំ​ របស់​រាជរដ្ឋាភិបាល​ ដាក់ចេញ​ដោយសម្ដេចតេជោ​ នាយករដ្ឋមន្រ្ដី​៕SRP