អ្នកនាំពាក្យ៖ ក្នុងករណីបុគ្គល ឈ្មោះឃឿន សុឡា ហៅ K01 នៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងនិងស្នើដល់អាជ្ញាធរ ចាត់វិធានការទៅតាមច្បាប់

0

ភ្នំពេញ៖ក្នុងករណីបុគ្គល ឈ្មោះឃឿន សុឡា ហៅ K01 នៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងនិងស្នើដល់អាជ្ញាធរ ចាត់វិធានការទៅតាមច្បាប់។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់អ្នកនាំពាក្យក្រសួងព័ត៌មាននៅយប់ថ្ងៃទី ១០ ខែមេសានេះ។

តាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថាដោយពិនិត្យឃើញថា បុគ្គលឈ្មោះ ឃឿន សុឡា ហៅ K01 នៅតែប្រព្រឹត្តកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវៈជាអ្នកសាព័ត៌មាន ដោយបានផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់ បង្កចលាចលក្នុងសង្គម ដែលប្រាសចាក ពីក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង កិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្តខុសកន្លងមក ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ របស់បុគ្គលខាងលើជាអ្នកសាព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីបុគ្គលខាងលើនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងព័ត៌មាននិងស្នើដល់អាជ្ញាធរ មានសមត្ថកិច្ច ចុះដកហូតឧបករណ៍ និងសម្ភារៈដែលបម្រើការងារផ្សព្វផ្សាយ និងចាត់វិធានការទៅតាម នីតិវិធីច្បាប់ជាធរមាន៕SRP