ឃាត់បាន១០នាក់ រត់រួចជិត៥០នាក់ ករណីបង្រ្កាបល្បែងជល់មាន់ តាមអនឡាញ

0

ខេត្តព្រះវិហារ៖ទីតាំងកន្លែងភ្នាល់ល្បែងសុីសងមួយកន្លែងមាន ល្បែងជល់មាន់តាមonline ល្បែងប្រដាល់ និងល្បែងផ្សេងៗទៀត ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានកម្លាំងអាវុធហត្ថខេត្តចុះបង្ក្រាប។

ការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃសៅរ៍ ទី ១០ ខែមេសា ឆ្នាំ២០២១នេះ ក្រោមការដឹកនាំសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ។

លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តបានប្រាប់អ្នកសារព័ត៌មានថា ករណីនេះដោយសារពួកគាត់មិនគោរពតាមវិធានកាណ៍របស់ក្រសួងសុខាភិបាល ដែលរដ្ឋាភិបាលកំពុងតែមមាញញឹកនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ លោកត្រូវតែពង្រឹងច្បាប់អោយទាល់តែបាន ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង។
សូមជម្រាបដាក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ ម៉ូតូ៣០គ្រឿង ឡាន៣គ្រឿង ទូរទស្សន៍២គ្រឿង នឹងសម្ភារភ្នាល់មួយចំនួនផងដែរ។ចំណែក មនុស្សចំនួនប្រហែល៥០នាក់ទៀតបានគេចខ្លួនបាត់ក្នុងការបង្រ្កាបនេះ។ ចំពោះករណីសមត្ថកិច្ចថាកសាងសំណុំរឿង បញ្ជូនទៅតុលាការធ្វើតាមនីតិវិធីច្បាប់៕SRP