ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប នៅច័ន្ទថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះបានរៀបចំកិច្ចប្រជុំស្តីកាការពារ បង្ការ បង្ក្រាប បទល្មើស និងពង្រឹងការល្បាតតាមគោលដៅសំខាន់ៗ។
កិច្ចប្រជុំនេះនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយមានកាចូលរួមពីលោកនាយរងការិយាល័យ លោកនាយ-នាយរងផ្នែក-មន្រ្តី ចំណុះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលផងដែរ។
សូមបញ្ជាក់ថានៅព្រឹកមិញនេះផងដែរ
លោកឧត្តសេនីយត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រជុំដាក់ផែនការ ការពារ តាមគោលដៅ សំខាន់ៗ ក្នុងក្រុងសៀមរាប នឹងតាមបណ្តាលស្រុក ទប់ស្កាត់ អំពើ លួច ឆក់ ប្លន់ គ្រប់ប្រភេទក្នុងខេត្តសៀមរាប៕SRP
មេប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាប ប្រជុំដាក់ផែនការបង្ក្រាប បទល្មើស និងពង្រឹងការល្បាតតាមគោលដៅសំខាន់ៗ