ករណីឆេះផ្សារធំបាត់ដំបងសមត្ថកិច្ចសន្និដ្ឋានថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី

ខេត្តបាត់ដំបង៖ករណីអគ្គិភ័យឆេះផ្សារធំបាត់ដំបង(ហៅផ្សារណាត់) ប៉ែកខាងលិចចំហៀងខាងជើង ស្ថិតនៅ ក្នុងក្រុមទី២០ ភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីល្ងាចថ្ងៃទី៣០ខែសីហាម្សិលមិញ សមត្ថកិច្ចបានអះអាងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ នេះបើយោងតាមរការណ៍របស់សមត្ថកិច្ចចម្រុះដែលបានធ្វើការស្រាវជ្រាវអស់រយ:ពេលមួយថ្ងៃក្រោយពីកើតហេតុ។

របាយការណ៍បន្តថាករណីអគ្គីភ័យខាងលើ បានរងការខូចខាតទាំងស្រុងអស់ចំនួន ៣៣តូប។ និងតូបមួយចំនួនទៀតរងការខូចខាតផងដែរ។
មន្ត្រីជំនាញបានអះអាងថាមូលហេតុ៖ អគ្គិសភ័យនេះអាចបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ដោយសារម្ចាស់តូបលេខ ៥៤,៥៦ ប្រើប្រាស់ឧបករណ៍ខុសបច្ចេកទេស ដោយម្ចាស់បានចេញពីផ្សារទៅកាន់លំនៅដ្ឋានបាត់។

គួរបញ្ជាក់ថាបន្ទាប់ពីមានហេតុការណ៍ អគ្គិភ័យកើតឡើង ក៏មានវត្តមានលោក ងួនរតនៈ អភិបាលខេត្តបានចុះដឹកនាំបញ្ជាផ្ទាល់ក្នុងការពន្លត់ផងដែរ។ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ដើម្បីបានពន្លត់ និងរយ:ពេល ជិត៣ម៉ោងទើបបានរលត់ទៅវិញទាំងស្រុង។
អាជីវករបានអោយដឹងថាអគ្គិភ័យនេះបានធ្វើអោយពួកគាត់អ្នកលក់គ្រឿងទេសនឹងអ្នកលក់ខោអាវថ្លៃៗ រងការខូចខាតម្នាក់ៗអស់រាប់មុឺនដុល្លារ៕SRPដោយប៊ុនថេត