អាជ្ញាធរខេត្តសៀមរាប និងរៀបចំពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅតាមទីវត្តអារាមចំនួន៧វត្ត ដើម្បីធ្វើជាគំរូ

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានអះអាងថាជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តសៀមរាបតែងតែបានរៀបចំពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ​ នៅតាមទីវត្តអារាមចំនួន ៧វត្ត ដើម្បីធ្វើជាគំរូ និងជាបង្ហាញដល់មន្ត្រីរាជការ និងពុទ្ធសាសនិកជនទាំងអស់ បានយល់ដឹង ចូលរួមប្រតិបត្តិ និងចូលរួមអភិវឌ្ឍ វិស័យព្រះពុទ្ធសាសនាអោយខ្ជាប់ខ្ជួន និងកាន់តែមានភាពរុងរឿងទុកជាកេរដំណែលដល់កូនចៅទៅថ្ងៃអនាគត។
សូមបញ្ជាក់ថាលោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ នៅថ្ងៃច័ន្ទ ៣កេីត​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២០​ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ របស់រដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីជុំវិញខេត្តផងដែរ។បើតាមអាជ្ញាធរខេត្តសៀមរាបថាឆ្នាំ២០២០នេះ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំ បិណ្ឌ ប្រារព្ធឡើងចាប់ពីថ្ងៃ០១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងចាប់ពីថ្ងៃពុធ ទី០៣ ខែកញ្ញាដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០​៕SRP