ប្រកាសលោកស្រី ទុយ​ លាំ​ និង លោក​ សំ​ សៅ ជាអភិបាលរងស្រុកបន្ទាយស្រី

ប្រកាសលោកស្រី ទុយ​ លាំ​ និង លោក​ សំ​ សៅ ជាអភិបាលរងស្រុកបន្ទាយស្រី
0

ប្រកាសលោកស្រី ទុយ​ លាំ​ និង លោក​ សំ​ សៅ ជាអភិបាលរងស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖ពិធីប្រកាសចូលកាន់តំណែងលោកស្រី ទុយ​ លាំ​ និង លោក​ សំ​ សៅ ជាអភិបាលរងស្រុកបន្ទាយស្រីក្រោមអធិបតីភាពលោក​ សុខ​ ថុល អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ធផងដែរ។

ពិធីប្រកាសនេះនៅថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២៦​ នៅសាលាស្រុកបន្ទាយស្រី។

លោកសុខ ថុលអភិបាលរងខេត្តបានមានប្រសាសន៍ថាការប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកទាំងពីររូបនាពេលនេះ​ គឺដើម្បី ជំរុញនូវប្រសិទ្ធភាពការងារដឹកនាំ ចាត់ចែង គ្រប់គ្រង ជំរុញការ អភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ កាន់តែឆាប់រហ័ស ក្នុងការឆ្លើយតបតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរជុំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។​ ការផ្ទេរភារកិច្ចអភិបាលរងស្រុកទាំង ០២រូប នៅពេលនេះ គឺធ្វើឡើងស្របទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចែងថា “អភិបាល អភិបា លរង មានអាណត្តិ ការងារ មិនលើសពី០៤ឆ្នាំ ហើយអាចត្រូវតែងតាំង ០៤ ឆ្នាំ ទៀត សម្រាប់អាណត្តិទី២ របស់ខ្លួននៅក្នុងដែនសមត្ថកិច្ចដដែល”​ នឹងត្រូវផ្លាស់ប្តូរទៅបម្រើការងារនៅក្នុងរដ្ឋបាលនៃដែនសមត្ថកិច្ចមួយទៀត នៅពេលដែលសាមីខ្លួនបានបំពេញ ការងារបាន ០២អាណត្តិរួចហើយ។

លោក​ អភិបាលរងខេត្ត​ ក៏បានស្នើដល់អភិបាលរងស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តី រាជការ​ កងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ នៃស្រុកអង្គរជុំត្រូវរួមសហការគ្នាអនុវត្តការងារ សំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម៖
-ត្រូវផ្តល់សេវាសុខាភិបាល រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងបណ្តា អង្គភាពជំនាញផ្តល់សេវាទាំងអស់ក្នុងស្រុក បន្តខិតខំយកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ច បម្រើជាតិ និងប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់សេវាតម្រូវការ និងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋ ឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព ។
-ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមដោយត្រូវពង្រឹងគណៈបញ្ជាការឯកភាពរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់​ និងបានល្អប្រសើរ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៧នាពេលខាងមុខនេះ។​ ម្យ៉ាងទៀត​ ត្រូវជំរុញការផ្សព្វ ផ្សាយនូវលក្ខណសម្បត្តិ ៧យ៉ាង​ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដេីម្បីចលនាសាធារណជនចូលរួមអនុវត្ត គោលនយោបាយនេះឱ្យបានសស្រាក់សស្រាំ។
-មន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និង ខិតខំ បម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងស្មើភាព។​ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ និងយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ ព្រមទាំងខិតខំសម្របសម្រួលដោះ ស្រាយបញ្ហាប្រឈមនា នាដែលនៅសេសសល់ រួមមាន៖ ការចុះបញ្ជីដាច់ដោយដុំ ការចុះ បញ្ជីដីលក្ខណៈជាប្រព័ន្ធ ការងារគ្រប់គ្រងសំណង់នានាការងារគ្រប់គ្រងគ្រោះមហន្តរាយ ការដោះស្រាយទំនាស់ដីធ្លី និងការងារអភិវឌ្ឍដី.។ល។
-បន្តជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ដើម្បីកាត់បន្ថយការចំណាយពេលវេលា និងធនធានរបស់ប្រជាពលរដ្ឋ៕SRP