កូនឈើចំនួន៦៤០ដើម ត្រូវបានដាំនៅបរិវេណវត្តភ្នំបេង

ខេត្តរតនគិរី៖ កូនឈើចម្រុះចំនួន៦៤០ដើម ត្រូវបានដាំ នៅបរិវេណវត្តភ្នំបេង ស្ថិតនៅភូមិ២ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកមិញនេះដើម្បីអបអរសាទពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២០នេះ។

ការដាំនេះដឹកនាំដោយលោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ មណ្ឌលរតនគិរី និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំង៤ភូមិក្នុងសង្កាត់ កាចាញ៕SRP