ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍នៅស្រុកពួកបណ្ដាលឲ្យស្លាប់ម្នាក់និងរបួស ០៣នាក់។
ហេតុការណ៍បានកើតឡើងនៅថ្ងៃពុធ ទី០៨ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១៨និង៣០នាទីចំណុចផ្លូវបំបែកចូលភូមិអំពិល លើផ្លូវលំក្រាលកៅស៊ូក្នុងភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានដឹងថាករណីនេះរវាងម៉ូតូបុកម៉ូតូ ដោយម៉ូតូម៉ាកស្គុបពី ពណ៌ស គ្មានពាក់ផ្លាកលេខបើកបរដោយឈ្មោះរឹត ម៉ាត់លី ភេទប្រុស អាយុ២៥ ឆ្នាំនៅភូមិថ្មី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីត្បូងទៅជើងបានបុកជាមួយម៉ូតូម៉ាកហុងដា ឌ្រីមផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខ សៀមរាប1A1217 បើកបរដោយឈ្មោះ អឹម រ៉ានី ភេទស្រី អាយ៤៣ឆ្នាំនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកឈ្មោះ ពិសិទ្ធិ សុវណ្ណារី ភេទស្រី អាយុ១៦ឆ្នាំ និងឈ្មោះ កុសល់ សុវិសុត ភេទប្រុស អាយុ៣ឆ្នាំនៅភូមិជាមួយគ្នា បើកបរទិសដៅពីត្បូងទៅជើងហើយបត់ឆ្វេង បុកហើយម៉ូតូម៉ាកហុងដាឌ្រីមបានដួលទៅលើទ្រូងផ្លូវ ហើយម៉ូតូម៉ាកស្គុបពីក៏បានជ្រុលទៅបុក ម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)បើកបរទិសដៅពីជើងទៅត្បូង។
សមត្ថកិច្ចបន្តថាករណីនេះបណ្តាលអោយស្លាប់មនុស្សម្នាក់ឈ្មោះរឹត ម៉ាត់លី ពេលបញ្ចូនទៅដល់មន្ទីពេទ្យបង្អែកពួកនិងរបួស០៣នាក់
1/ឈ្មោះ អឹម រ៉ានី(មធ្យម)
2/ឈ្មោះពិសិទ្ធសុវណ្ណារី (ស្រាល)
៣/ឈ្មោះកុសល់ សុវិសុត (ស្រាល) និងខូចខាតម៉ូតូ០3គ្រឿងស្រាល។
បើតាមសមត្ថកិច្ចមូលហេតុម៉ូតូម៉ាកហុងដាឌ្រីមីបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ម៉ូតូម៉ាកស្កុបពីបើកបរក្នុងល្បឿនលឿន។
ក្រោយពេលកើតហេតុកំលាំងផ្នែកជំនាញបានចុះទៅកន្លែងកើតហេតុ សង្គ្រោះជនរងគ្រោះនិងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួកដើម្បីបន្តនិតិវិធី៕SRP