Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះនឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២១

ខេត្ត​សៀមរាប​៖​បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ខណៈបើកម៉ូតូទៅបុកនឹងគោយន្តឆ្នៃ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២១​  វេលា​ម៉ោង​ ១៩​និង​១០​នាទី​ លើ​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣២៩​និង​៣៣០​ ភូមិ​គោក​ថ្មី​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​។

 ​​អធិការនគរបាលស្រុកពួក លោក​ទេព​ ពុំសែន បានអោយ​ដឹង​ថា​៖​ គ្រោះថ្នាក់​ចរាចរណ៍​នេះរវាង​ម៉ូតូ​ម៉ាក​ហុងដា​ក្លិ​ច​ ផលិត​ឆ្នាំ​២០១៩​ ព៌​ណ​ស​ ពាក់​ស្លាក​លេខ​សៀមរាប​ 1AF9322​ បើកបរ​ដោយ​ឈ្មោះ​ប៉ក់​ ជើ​ប​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ចាន់​តា​សាយ​ ឃុំ​សសរស្តម្ភ​ ស្រុក​ពួក​ ខេត្តសៀមរាប​ (​ពាក់មួក​សុវត្ថិភាព​)​ស្លាប់ ដឹក​ឈ្មោះ​នុប​ ថៃ​សាន់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ដូន​ទ្រ​ ឃុំ​ល្វា​ ស្រុក​ពួក​ ខេត្តសៀមរាប​ (​គ្មាន​មួក​សុវត្ថិភាព​)​របួសធ្ងន់ បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​ បាន​បុក​នឹង​គោ​យន្ត​កែ​ឆ្នៃ​ ព៌​ណ​បៃតង​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ ឈ្មោះ​ រិ​ន​ រើ​យ​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ថ្មី​ ឃុំ​ពួក​ ស្រក​ពួក​ ខេត្តសៀមរាប​ ឈប់​នៅ​ជាយ​ផ្លូវ​ខាងត្បូង​ក្បាល​ទៅ​ទិស​ខាងកើត​បាន​រត់គេច​ខ្លួន​បាត់​។​

​មូលហេតុ​បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​  ករណីនេះបានប្រគល់​សាកសពជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែវត្ថុ​តាង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ពួក​ដើម្បី​បន្ត​នីតិវិធី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកសុខ ម៉េងអ៊ាង ចាប់ខ្លួននៅថ្ងៃទី ៦ ខែធ្នូ ម្សិលមិញ ពាក់ព័ន្ទករណី អំពើលួច មានស្ថានទម្ងន់ទោស ប្រព្រឹត្តក្នុងក្រុងសៀមរាប ចំនួន៤ករណី។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថា ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិកំព្រុំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មន្ត្រីនគរបាលបានបន្តថា នៅក្នុងអំឡុងខែ តុលា និង ខែ វិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី បានធ្វើសកម្មភាពផ្លោះរបង ចូលលួច ទ្រព្យសម្បត្តិ ចំនួន ៤ដងខាងក្រោម៖

ករណីទី១ កាលពីវេលាម៉ោង ០២និង ៣០នាទី យប់ថ្ងៃទី១៨ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុច ហាងលក់ទូរស័ព្ទរបស់ជនរងគ្រោះ ឈ្មោះ រ៉ែម រាប ស្ថិតវត្តបូព៌ ជនសង្ស័យលួចយកកូនសោទូចាក់ បើកយកទូរ ស័ព្ទម៉ាក oppo និង vivo ចំនួន៨គ្រឿង។

ករណីទី២ កាលពីវេលាម៉ោង១និង ៤០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ចាន់ ធឿន ស្ថិតក្នុងភូមិគោកតាចាន់ បានផ្លោះរបងចូលលួចយកប្រាក់ដុល្លា ៧០០០$ និងទូរស័ព្ទ sumsung ១គ្រឿង។

ករណីទី៣ កាលពីវេលាម៉ោង២២ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លើជនរងគ្រោះ ឈ្មោះ ហេង សៀក ត្រង់ចំណុចភូមិសាលាកន្សែង ជនសង្ស័យ ចូលលួចយកទូរស័ព្ទ៤គ្រឿង ( iPhone 6plus ០១គ្រឿង, xs max ០១គ្រឿង, oppo ០១គ្រឿង និង reall me ០១គ្រឿង )។

ករណីទី៤ កាលពីវេលាម៉ោង២និង៥០នាទី យប់ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លើជនរងគ្រោះ ឈ្មោះគុជ សុវណ្ណ ត្រង់ចំណុចភូមិខ្នារ បានយកឈើឆ្កឹះយកកាបូប របស់ជនរងគ្រោះទុកក្នុងបន្ទប់ ក្នុងកាបូបមានប្រាក់ដុល្លារ៥០០ ប្រាក់ខ្មែរ ៥ម៉ឹនរៀល។

មន្ត្រីនគរបាលបានបញ្ជាក់ថាតាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពករណីខាងលើនេះ ពិតប្រាកដមែន ប៉ុន្តែ ករណីទី១ ខ្លួនលួចបានទូរស័ព្ទ ០៦គ្រឿង ករណីទី២ លួចបានប្រាក់ដុល្លា ៣០០០$ និងទូរស័ព្ទ ០១គ្រឿង ករណីទី៣ មិនឆ្លើយសារភាពនោះទេ និងករណីទី៤ លួចបានប្រាក់ ៤ម៉ឺនរៀល។ ចំពោះប្រាក់ដែលលួចបាន ខ្លួនបានចាយអស់ ចំណែកទូរស័ព្ទ ខ្លួនបានលក់ឲ្យពួកម៉ូតូ ឌុបមុខផ្សារលើ យកប្រាក់ចាយអស់ហើយ។

សូមបញ្ជាក់ថាចំពោះករណីទាំង០៤ ខាងលើនេះគឺមាន video camera ថតអំពីសកម្មភាព របស់ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី នៅកន្លែងកើតហេតុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖អាជ្ញាធរខេត្ត បានសម្រេច
ក្រុងពាលីបើកការដ្ឋានសាងសង់វិមានឯករាជ្យ ស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់។

ពិធីធ្វើឡើងនៅព្រឹកមិញនេះ ដោយមានការចូលរួមពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ថ្លែងក្នុងពិធីក្រុងពាលី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការកសាងវិមានឯករាជ្យ​ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរំលេចនូវ​ស្នាព្រះហស្ថ ជាប្រវត្តិសាស្ត្រ នៃការអបអរសាទរ បុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូនីយកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្ដម សី ហនុ ដែលបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣។
លោក អ៊ុន ចាន់ដា បានបន្តថា ក្រៅពីនោះ ការកសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ក៏ជាផ្នែកមួយ បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាកូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានោះ សំណង់វិមានឯករាជ្យនេះ ក៏បានចូលរួមចំណែក ក្នុងការលើកកម្ពស់សោភណ្ឌភាព ក្រុងកំពង់ចាម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពេលមកលេងកំសាន្ត ក្នុងទឹកដីខេត្តកំពង់ចាម ក៏ដូចជាការចូលរួមប្រលងប្រណាំងចលនាទីក្រុងស្អាត នាឆ្នាំបន្តបន្ទាប់ខាងមុខផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា ផ្អែកតាមផែនការសាងសង់ គម្រោងនេះ គឺចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៦ធ្នូ​ នេះតទៅ និងគ្រោងបញ្ចប់ ក្នុងរយៈពេល ១ឆ្នាំ ហើយនៅថ្ងៃទី៩ វិច្ឆិកា នៃការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២២ យើងនឹងយកថ្ងៃនោះ ដើម្បីដាក់សម្ពោធនូវសមិទ្ធផលនេះ។

គួរកត់សម្គាល់ថា ទីតាំងដែលអាជ្ញាធរ សម្រេចសាងសង់វិមានឯករាជ្យ នាពេលនេះ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ ខាងមុខច្រកចូលទៅសាលាគរុកោសល្យ ខេត្តកំពង់ចាម។ ជាមួយនោះ អាជ្ញាធរ ក៏បានសាងសង់ពង្រីកផ្លូវឲ្យធំទូលាយ នៅចំណុចរង្វង់មូល ជុំវិញវិមានឯករាជ្យនេះ រួមទាំង ការពង្រីកផ្លូវបន្ថែម ចាប់ពីចំណុចរង្វង់មូលនាគព័ន្ធ រហូតមកដល់ចំណុចទន្លេអុំ។ ដោយឡែកដើម្បី សម្រួលដល់កិច្ចដំណើរការ នៃការដ្ឋានអាជ្ញាធរ ក៏បានផ្អាកការចរាចរណ៍ជាបណ្ដោះអាសន្ន ត្រង់ចំណុចកំណាត់ផ្លូវលេខ ៧ចាស់ មួយរយៈសិន ដោយបង្វែទិសចរាចរណ៍ តាមផ្លូវលេខ ៧ ថ្មី ឬវាងតាមទន្លេអ៊ុំវិញ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយកថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២១ ខាងមុខនេះដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាព្រឹតិ្តការណ៍ពហុកីឡាដ្ឋានជាតិមរតកដែកជោខណៈខណៈដែលនឹងមានមនុស្សយ៉ាងតិចណាស់ ១៥០០០ នាក់នឹងអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធពហុកីឡាដ្ឋានធំមួយនេះ។ ពហុកីឡាដ្ឋានជាតិមរតកតេជោស្ថិតនៅសង្កាត់ព្រែកតាមាក់ខណ្ឌឬស្សីកែវរាជធានីភ្នំពេញហើយពហុកីឡាដ្ឋាននេះមានចម្ងាយ ១២គីឡូម៉ែត្រពីប្រវត្តិភ្នំសាងសង់នៅលើផ្ទៃដីទំហំជាងបានខ្សឹបប្រាប់ហើយតាពហុកីឡាដ្ឋានជាតិមរតកតេជោត្រូវបានធ្វើពិធីប្រគល់និងទទួលជាផ្លូវការកាលពីរសៀលថ្ងៃទី ១២ខែកញ្ញាឆ្នាំ ២០២១ កន្លងទៅក្រោមអធិបតីភាពសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងឯកឧត្តមបាំងជីទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនការប្រកាសបែបនេះរបស់សម្ដេចតេជោហ៊ុនសែនបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ១១ ទៅផ្លូវក្នុងក្រុងព្រៃវែងដែលមានប្រវែងជិត ១០០ គីឡូម៉ែត្រចំណាយថវិកាជិត ១០០លានដុល្លារអាមេរិក៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ខេត្តសៀមរាប៖រថយន្តសេរីទំនើបមួយគ្រឿងបានក្រឡាប់ផ្ញាជើងនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។

សមត្ថកិច្ចចរាចរណ៍ខេត្តសៀមរាបបានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២០និង៥០នាទី ត្រង់ចំណុច ផ្លូវបំបែកជាបួន ស្ថិតនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប រវៀងរថយន្តនិងរថយន្ត។

សមត្ថកិច្ចចរាចណ៍បានបន្តថាថយន្តដែលក្រឡាប់ផ្ងាជើងម៉ាក ហ្វតរ៉េបធើ(Ford Raptor) ព៌ណខៀវ ផ្លាកលេខ សៀមរាប២D-០០០៥ មានម្ចាស់ឈ្មោះ ឡុង ប៊ុន ហោ រស់នៅក្នុងក្រុងសៀមរាប។ ចំណែករថយន្តមួយគ្រឿងទៀតដែលសមត្ថកិច្ចអះអាងថាបានប៉ះគ្នាជាមួយរថយន្តសេរីទំនើបខាងលើនេះម៉ាក ហ៊ីយ៉ាន់ដាយ ព៌ណបៃតង ស្លាកលេខមុខកំពង់ចាម ៣A-៦៥៦៥/ ស្លាកខាងលេខក្រោយ ព្រះសីហនុ ៤A-៣៥៩១។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចចរាចរណ៍ មិនបានបញ្ជាក់ឈ្មោះម្ចាស់រថយន្តហ៊ីយ៉ាន់ដាយនោះទេ ប៉ុន្តែថាភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងរួចហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ខេត្តព្រៃវែង៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ រួមជាមួយនឹងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១។ ផ្លូវជាតិលេខ១១នេះបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងប្រវែងខ្សែផ្លូវសរុប ផ្លូវជាតិមានប្រវែង ៨៦.៦៨គីឡូម៉ែត្រ ឆ្លងកាត់ទឹកដីខេត្តព្រៃវែង ប្រវែង ៦៥គីឡូម៉ែត្រ និងទឹកដីខេត្តត្បូងឃ្មុំ ប្រវែង ២១.៦៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩.៨០គីឡូម៉ែត្រ។

ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាវិស័យអាទិភាពមួយនៅក្នុងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ មកដល់ពេលបច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងវិបត្តិនៃការរាតដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅតែបន្តដំណើរការ ហើយផ្លូវជាច្រើនបានបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិ។ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ខេត្តសៀមរាប៖ផ្ទះមួយខ្នងបានរងការឆាប់ឆេះបំផ្លាញទាំងស្រុងរួមទាំងទ្រព្យសម្បត្តិផងដែរ។

ហេតុការណ៍បានកើតឡើងនៅម៉ោង១៩ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានដឹងថា ម្ចាស់ផ្ទះឈ្មោះ ជឿត ប៉ុន ភេទប្រុស អាយុ ៤២ឆ្នាំ។ អគ្គីភ័យនេះ បណ្ដាលអោយខូចខាត ផ្ទះ១ខ្នង ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម ជញ្ជាំងក្តារ ប្រក់ក្បឿងថៃ (ខូចខាត អស់ទាំងស្រុង) ក្នុងនោះឆេះស្រូវ អស់៤ការ៉ុង ម៉ាស៊ីនកិនដំឡូងមី ១គ្រឿង (ខ្នាតតូច) ជញ្ជីងថ្លឹងស្រូវ១ និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។

បើតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ៖ ម្ចាស់ផ្ទះអុជធូបនៅកន្លែងអាសនៈ ហើយម្ចាស់ចេញទៅមើលទ្រូ ទើបបណ្តាលអោយឆាបឆេះតែម្តង។ ករណីនេះ មិនបណ្តាលអោយប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ភ្នំពេញ៖កម្ពុជាបានសម្រេចលុបចោល ការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក រួមមាន (1)Botswana (2) Eswatina (3)Lesotho (4)Mozambique (5)Namibia (6)South Africa (7)Zimbabwe (8)Malawi (9)Angola និង (10)Zambia ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ក្នុងអំឡុងពេល៣សប្តាហ៍មុន ធ្វើដំណើរចូលប្រទេសកម្ពុជា»។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល លេខ៥២២ សខល ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២១

ខេត្តសៀមរាប៖ក្រុមក្មេងទំនើងចំនួន ៧ នាក់ទាំង២គូរភាគី ម៉ូតូចំនួន៤ គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមានជម្លោះជាមួយគ្នា។

ហេតុការណ៍ជម្លោះនេះកើតឡើង ទីតាំងកើតហេតុស្ថិតចំណុចសួនខាងមុខសណ្ឋាគារ ហ្គ្រង់អូតែអង្គរ Grand Hotel D’angkor នៅវេលាម៉ោង ១០និង១៥ នាទីយប់ថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២១។ បើយោងតាមព័ត៌មានបឋមដែលទទួលបានពីសមត្ថកិច្ច។

ប្រភពបានឲ្យដឹងថាក្រុមក្មេងទំនើងទាំង ៧នាក់ ក្នុងនោះ ៤នាក់អ្នកអាចជាជនបង្កនិង ៣នាក់ទៀតអាចជាជនរងគ្រោះ។

ទោះជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតអំពីករណីឃាត់ខ្លួនក្រុមក្មេងទំនើងទាំងពីរក្រុមចំនួន ៧ នាក់នេះនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានបើករថយន្តបុកបង្គោលភ្លើងនិងឃឿនផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ បង្កឲ្យបាក់បង្គោលភ្លើង១ដើម និងខូចខាតឃឿនទ្រូងផ្លូវមួយចំនួនផងដែរ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ២១ត្រង់ចំណុចខាងកើតផ្លូវចូលសាលាក្រុងសៀមរាប ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

សមត្ថកិច្ចចរាចណ៍ខេត្តសៀមរាបបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះបង្កឡើងដោយខ្លួនឯងរថយន្តម៉ាកលុចស៊ិស៣០០ ពណ៌សរកាំម៉ៃ ពាក់ស្លាកលេខសៀមរាប ២B៩៧១១មានទិសដៅពីកើតទៅលិច។ ម្ចាស់រថយន្តមានឈ្មោះ ឡុង ណី អាយុ៦៧ឆ្នាំ រស់នៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប។ 

បើតាមមន្ត្រីចរាចណ៍បន្តថាករណី នេះបណ្តាលអោយខូចខាត បង្គោលភ្លើងមួយ និងខឿនផ្លូវ១២ដុំ។ រថយន្តខូចខាតផ្នែកខាងមុខស្រាល។មូលហេតុអ្នកបើកបរ រថយន្តស្ថិតក្នុងស្ថានភាពស្រវឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថាអង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាបហើយ។ លោកថារហូតមកដល់ពេលនេះក្នុងខេត្តសៀមរាប ទើបតែមានមនុស្សម្នាក់ទេ ដែលបានសារភាពពាក់ព័ន្ធការ ករណីទន្ទ្រាន យកដីព្រៃលិចទឹក ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសចាត់វិធានការម៉ឺងម៉ាត់ ចំពោះជនពាក់ព័ន្ធ ការកាប់ទន្ទ្រានព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ។

លោក ទៀ សីហា ថ្លែងបែបនេះ នៅព្រឹកមិញនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មថ្មីទី២ វត្តពោធិ៍បន្ទាយជ័យជ័យ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ ​​​សង្កាត់សៀមរាប​ ក្រុងសៀមរាប។

សារសំឡេង លោកទៀ សីហា អភិបាលខេត្តសៀមរាប​ ខាងក្រោម៖

https://www.srpostnews.com/wp-content/uploads/2021/12/-អភិបាលខេត្តសៀមរាប-srpostnews.mp3
Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២១

ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការ នគរបាលក្រុងបាត់ដំបង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុមទី០២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការបង្រ្កាបឃាត់ខ្លួនមនុស្ស២នាក់៖ 

 ១-ឈ្មោះ យ៉ង់ នី ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង (ម្ចាស់ថ្នាំញៀន)។ ២-ឈ្មោះមឿន រដ្ឋា ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវជាកូនចៅ។

ករណីនេះដកហូតវត្ថុតាងរួមមាន៖

– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១១ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ៤.១៨ក្រាមទាំងសំបក) ទូរស័ព្ទ១គ្រឿង ដាវសាំម៉ូរៃ១ដើម កូនកាបូបសម្រាប់ដាក់ថ្នាំញៀន១និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាល កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page305 Page306 Page307 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×