Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះនឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិននៅព្រឹកមិញនេះ បាននាំយកម៉ូតូ​ស៊េរីថ្មី ចំនួន​ ៨គ្រឿង និងថវិកា​មួយ​ចំនួន​ ប្រគល់ជូនសិស្សាពូកែ និទ្ទេស A ប្រចាំ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម​។

លោកខៀវ កាញារីទ្ធ តាងនាមអោយ សម្តេចតេជោនាយរដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះ សិស្សានុសិស្សទាំងអស់ក្នុងស្រុកកោះសូទិន ដែលទទួលបានជោគជ័យ ពីការប្រឡង មធ្យមសិក្សា ទុតិយភូមិក្នុងសិក្សា ២០២០-២០២១ នេះ និងបានថ្លែង អំណរគុណដល់ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល អាជ្ញាធរស្រុក និងភាគី ពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ជួយឧបត្ថម្ភគាំទ្រ​ និងរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ រហូតទទួលបានលទ្ធផលល្អ។

ដូច្នេះអ្វីដែលសំខាន់សម្រាប់ក្មួយៗដែលទើបប្រឡងជាប់ហើយត្រូវបន្តការ សិក្សាថ្នាក់មហាវិទ្យា គឺជាសម្រេចចិត្តធំណាស់ ហើយត្រូវច្បាស់ខ្លួនឯងត្រូវរៀន ជំនាញអ្វី អោយច្បាស់លាស់ កុំចេះតែរៀនតាមគេ នៅពេលចេញធ្វើការងារ នឹង មិនបានជោគជ័យនោះទេ ព្រោះមិនត្រូវតាមចំណូលចិត្តខ្លួន។
តាមរយ:នេះរដ្ឋមន្រ្តី បានបញ្ជាក់ពីការជួយផ្តល់ជាអាហាររូបករណ៏ ដល់សិស្សដែល ខ្វះលទ្ធភាពចង់បន្តសិក្សាថ្នាក់ មហាវិទ្យាល័យ ហើយសម្រាប់ឱកាសនេះ លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានផ្តល់នូវអាហាររូប ករណ៏ ១០០% ចំនួន១០ កន្លែង នៅសកលវិទ្យាល័យ IU គ្រប់ជំនាញ ក្រៅពី ជំនាញផ្នែសុខាភិបាល។
លោកបានជម្រាបជូនថា នៅក្នុងសតវត្សទី២១ នេះ ប្រទេសដែលខ្លាំងមិនមែនមានទ្រព្យសម្បត្តិច្រើន មាន ប្រជាជន ច្រើន នោះទេ សំខាន់មានអ្នកចេះដឹងច្រើន មានខួរក្បាលដែលវៃឆ្លាត ទើបអាចធ្វើការអភិវឌ្ឍប្រទេសជាតិ បានរីកចំរើនយ៉ាងឆាប់រហ័ស។

លោកក៏បានជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹង ប្រែងសិក្សារៀនសូត្រ នៅថ្នាក់មហាវិទ្យាល័យបន្តទៀត ដើម្បីក្រេប ជញ្ជក់នូវ ចំណេះវិជ្ជា សំដៅពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យទៅក្លាយជាសសរ ទ្រូងឆ្នើម របស់ប្រទេសជាតិ និងត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ ក្រមសីលធម៌ និង គុណធម៌ ស័ក្តិសមជាកុលបុត្រកុលធីតាល្អ ដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្ត វេនក្នុង ការចូលរួមស្តារ និងអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ប្រែ ក្លាយប្រទេសជាតិយើងឱ្យទៅជាប្រទេសជឿនលឿន។

គួរបញ្ជាក់ថា​ អំណោយជាម៉ូតូទាំង ៨គ្រឿងនេះ គឺជាការចូលរួមជួយ ឧបត្តម្ភពី ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ក្នុងនោះរួមមាន៖លោក លី វ៉ាន់ហុង ម៉ូតូ ២គ្រឿង លោក ហួត ឃាងវេង ១គ្រឿង លោក សុខ ប្រសិទ្ធិ ១គ្រឿង លោក អ៊ុក សំរេច ១គ្រឿង លោក ស៊ូនី វង្សវិសិដ្ឋ ១គ្រឿង លោក ផុស សុវណ្ណ ១គ្រឿង និង លោក ឃឹម វុទ្ធី ម៉ូតូ១គ្រឿង។​ ដោយឡែក​ លោក សឿម ណារិន និងអ្នកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង ម៉ូដស្ទ័រ Modestore ចូលថវិកាចំនួន៥លានរៀល សម្រាប់ដំណើរ ការកម្មវិធីនេះដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២២

ភ្នំពេញ៖សម្ដេច ស ខេង បានបង្ហាញការកត់សម្គាល់អំពីសភាពការណ៍ និងសមិទ្ធិផលសំខាន់ៗ ដែលក្រសួងមហាផ្ទៃ ខិតខំសម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងនោះឆ្នាំ២០២១ ជាឆ្នាំដែលសភាពការណ៍ពិភពលោក និងតំបន់មានការប្រែប្រួលឆាប់រហ័ស និងស្មុគស្មាញ ក្នុងនោះការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់ ដល់សេដ្ឋកិច្ច និងសង្គមគ្រប់ប្រទេស ខណៈការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធាកាន់តែមានភាពតានតឹង។

សម្ដេចបន្ថែមថា ស្របពេលទទួលរងសម្ពាធ ពីសភាពការណ៍សាកលនេះ នៅក្នុងប្រទេសកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ ក្នុងនិងក្រៅប្រទេស បានបន្តខិតខំរិះរកឧបាយកល និងសកម្មភាពខុសច្បាប់ ដើម្បីប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម ក្នុងគោលបំណងដណ្ដើមអំណាច ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្ដេចបានឱ្យដឹងថា ក្រសួងមហាផ្ទៃដែលស្ថាប័នទទួលខុសត្រូវក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: បានខិតខំប្រឹងប្រែងរួមគ្នារក្សាការពារ បានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យជាតិ បរណភាពទឹកដី សន្តិសុខជាតិ ដោយបញ្ចៀស បានអំពើភេវរកម្ម និងបង្ការទប់ស្កាត់បានទាន់ពេលវេលា នូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានារក្សាបានសន្តិសុខផ្ទៃក្នុងប្រទេសយ៉ាងល្អប្រសើរជាទូទៅ។

សម្ដេចបន្ថែមថានៅក្នុងឆ្នាំ២០២១កន្លងទៅ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំពុះពាររែកពន្ធការងារជាច្រើន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្តដោយផ្ទាល់នូវវិធានការរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជួយដោះស្រាយជីវភាពពលរដ្ឋ ទទួលរងផលប៉ះពាល់ ដោយកូវីដ-១៩ និងគ្រោះធម្មជាតិផងដែរ។

អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែង ពីកងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទថយចុះ ៦ភាគរយ ជាពិសេសបទល្មើសឧក្រិដ្ឋ ដែលជះឥទ្ធិពលដល់ចិត្តសាស្រ្តសង្គមក៏បានថយចុះ១៤ភាគរយ ហើយលទ្ធផលនៃការបង្ក្រាបបទល្មើសនានាក៏មានកម្រិតខ្ពស់រហូតដល់៩៣ភាគរយ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអង្គារ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផល ការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគាររ៉េសុីដង់ សុខា ភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖លោកស្រី​​ ស៊ី​ វណ្ណថា​ សមាជិកា​ព្រឹទ្ធសភា​ និង​ជា​អនុប្រធាន​កិត្តិយស​សាខា​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​​អភិវឌ្ឍន៍​ខេត្តកំពង់ចាម​ បាន​មាន​ប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច​ និងសង្គមជាតិ។ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ស្ត្រី​ទាំងអស់​ ត្រូវ​បន្តការ​ខិតខំ​ បំពេញ​តួនាទី​ភារកិច្ច​ របស់​ខ្លួន​ ក្នុង​ការ​បំផុសចលនា អប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព​ និងគ្រប់មធ្យោបាយនូវគោលនយោបាយ ខ្លឹមសារ សេចក្តីសម្រេចនានា របស់រាជរដ្ឋាភិបាល​។

លោកស្រី​​ ស៊ី​ វណ្ណថា​ ក៏បានក្រេីនរំឮក​ដល់ប្រជាពលរដ្ឋ​ ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​​បោះឆ្នោតរួច​ហេីយ​នោះ​ សូម​អញ្ជើញ​​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗគ្នា​ នាពេល​ខាងមុខនេះ។

លោកស្រី មានប្រសាសន៍យ៉ាងជាក់ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ស្ត្រី​ គ្រូបង្រៀន​ គ្រូពេទ្យ​ និង​សិស្សនិស្សិត​ នៅ​សាលាខេត្តកំពង់ចាម​ នៅថ្ងៃទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​។

លោកស្រី​​ ស្រី​ គឹម​ឆយ​ សមាជិការដ្ឋសភា​ និង​ជា​អនុប្រធាន​កិត្តិយស​សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ គោលការណ៍​របស់​សមាគម​នារី​កម្ពុជា​ គឺធ្វើការ​ដេីម្បី​ជួយ​ដល់​ស្ត្រី​ ដេីម្បី​ឲ្យ​ស្ត្រី​របស់​យើង​ទទួល​បាន​ការ​យល់ដឹង​ និង​មានភាព​ក្លាហាន​ ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ ហើយ​លោកស្រី​​ក៏បាន​សំណូមពរ​សូម​ឲ្យ​បងប្អូន​ស្ត្រី​បន្តរួមគ្នា​ ដេីម្បីថែរក្សា​សុខសន្តិភាព​ និង​ខិតខំ​ថែទាំ​សុខភាព​ផងដែរ​​។ ​

លោកស្រី​​ ប៉ាង​ ដានី​ អភិបាល​រង​ខេត្ត​ និងជា​ប្រធាន​ប្រតិបត្តិ​សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ ក្នុង​នាម​យើង​ជា​ស្ត្រី​មុននឹង​ជួយ​ដល់​ប្រទេសជាតិ​​ គឺយើង​ត្រូវ​តែជួយ​ដល់​ខ្លួន​ឯង​ឲ្យ​បាន​សិន​ និង​ជួយ​ដល់​សហគមន៍​ឲ្យ​បានសិន​ ទេីប​យេីង​មាន​ឱកាស​ឈាន​ទៅ​ជួយ​ដល់​សង្គមជាតិ​ ឲ្យ​ដូច​អ្វី​ដែល​រាជរដ្ឋាភិបាល​ បានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច​ និងសង្គមជាតិ​​នោះ។ លោកស្រី​​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ ជាពិសេស​ លោកអ៊ុន​ ចាន់ដា​ ដែលលោក​តែងតែ​គាំទ្រ​ឧបត្ថម្ភ​ ដល់​ក្រុម​ការងារ​ស្ត្រី​ទាំងអស់​គ្នា​ ព្រមទាំង​បាន​ផ្ដល់​នូវ​ដំបូន្មាន​ល្អៗ​ផងដែរ​។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​សំណេះសំណាល​នេះ​ សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម​ បាន​ផ្តល់​ការ​ឧបត្តម្ភ​លេីកទឹកចិត្ត​ ដល់​បងប្អូន​ស្ត្រី​​ គ្រូបង្រៀន​ គ្រូពេទ្យ​ និង​សិស្សនិស្សិត​ ប្រមាណ​ជាង​២០០នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​ ៣ម៉ឺនរៀលផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖លោក​ កៅ​ សុខអាន​ អភិបាល​រង​ខេត្តកំពង់ចាម​ បានស្នើដល់ព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោក​អាចារ្យ គណៈកម្មការទាំងអស់ ​បន្តជួយ​ធ្វេីការផ្សព្វផ្សាយ​ទៅដល់​ប្រជា​ពលរដ្ឋ ឲ្យ​ចូល​រួម​គោរពច្បាប់ចរាចរ​ និងឲ្យយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ព្រមទាំង​បញ្ឈប់នូវ​អំពើហិង្សា​ និង​ល្បែងស៊ីសងគ្រប់​ប្រភេទ​ ជាពិសេស​​វិធានការបង្ការជំងឺកូវីដ-១៩​ ពីព្រោះ​ថា​ការ​ផ្សព្វ​ផ្សាយតាមរយៈតួនាទីរបស់ព្រះសង្ឃ នៅតែមានប្រសិទ្ធភាព ដោយប្រជាពលរដ្ឋខ្មែរយើង គោរព​ព្រះ​សង្ឃ ថេរដីការបស់ព្រះសង្ឃនៅតែមានឥទ្ធិពលខ្លាំងទៅលើផ្នត់គំនិត ​និងជំនឿ​របស់ប្រជាជន​យើង។ ដូច្នេះ​សូម​ព្រះករុណាគ្រប់ព្រះអង្គ ចាត់ទុកថាការងារនេះជាការងាររបស់​យើងទាំងអស់គ្នា និងដើម្បី​យើង​ទាំង​អស់គ្នាផងដែរ។​

លោកស្នើបែបនេះក្នុងកិច្ច​ប្រជុំ​ផ្សព្វផ្សាយខ្លឹមសារសង្ឃ ប្រកាសអនុសំវច្ឆរៈមហាសន្និបាត លើកទី២៩ ដែល​បាន​ធ្វេីឡេីង​នៅ​សាលាខេត្តកំពង់ចាម​ នៅថ្ងៃទី​២១​ ខែកុម្ភ:
ម្សិលមិញ។

លោក​ កៅ​ សុខអាន​ បាន​លើក​ឡើង​ថា​ សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី តែងបានរំឭកជាញឹកញាប់ ដល់ថ្នាក់ដឹកនាំ​សង្ឃ គ្រប់​គណៈ​និកាយ គ្រប់​ជាន់​ថ្នាក់ សូមឲ្យ​មាន​ការ​រួបរួម​សាមគ្គី ធ្វើជាគំរូល្អ​ដល់​ពុទ្ធសាសនិក សំដៅលើកកម្ពស់ការប្រតិបត្តិ​ ព្រះ​ពុទ្ធ​សាសនា និង​គុណតម្លៃផ្នែក​សីលធម៌ វប្បធម៌របស់ជាតិយើង ឲ្យបានថ្កុំថ្កើង និងគង់វង់ស្ថិតថេរចីរកាល។​ ចាប់​ពី​ពេលនេះតទៅ គឺជាឱកាសដ៏ល្អសម្រាប់ ប្រជាជាតិកម្ពុជា យើង​ ធ្វើការរួបរួមគ្នាឲ្យបាន​ជិតស្និទ្ធ​ ការ​ពារ​​សេចក្តីសុខ​សាន្តជូនសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទ​ជាប្រទីប​បំភ្លឺផ្លូវ សម្រាប់​អប់រំ​ចរិយា​ធម៌ និងស្មារតី ជម្រុះចោលគំនុំ​ ការច្រណែនឈ្នានីស និងអំពើហិង្សា។ ដើម្បីសម្រេច​ទិសដៅ​នេះ វត្តអារាម ព្រះសង្ឃ មានភារកិច្ចសំខាន់ណាស់ ក្នុងការ​ដើរ​តួនាទីជាស្នូល ខាងការប្រតិបត្តិជាគម្រូ និង​ធ្វើជាគ្រូ​ក្នុងការ​ផ្សព្វផ្សាយធម៌វិន័យ ព្រះពុទ្ធសាសនា និង​ជា​មជ្ឈមណ្ឌល​សាមគ្គីឯកភាពរបស់​សង្គម​ជាតិ។​

លោក​ ​ស្រី សុភ័ក្រ្ត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម​ បានសំណូមពរ​ដល់​ព្រះមេគណ និងព្រះមន្ត្រីសង្ឃគ្រប់ថ្នាក់ សូមបន្តដឹកនាំពិនិត្យការអនុវត្តសង្ឃប្រកាស​ដែល​បានដាក់ចេញកន្លងមក ព្រោះនៅមានសុពលភាព និងមាន​ប្រយោជន៍​ដល់ការងារគ្រប់គ្រងវិស័យព្រះពុទ្ធសាសនា​ និង​​ពង្រឹងការគ្រប់គ្រងការបំបួសកុលបុត្រ ឲ្យប្រព្រឹត្ត​ទៅ​តាមគន្លងព្រះពុទ្ធសាសនា និងច្បាប់របស់រដ្ឋ ព្រមទាំង​ជំរុញការរៀបចំអាចារ្យ គណៈកម្មការតាមបណ្ដាវត្តអារាម ឲ្យ​​ស្របតាម​គោល​ការណ៍ច្បាប់​។​ ជាពិសេស​ត្រូវ​ពិនិត្យករណីរៃអង្គាសតាមបែបអនាធិបតេយ្យ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ចៀស​​នូវការរិះគន់ពីមជ្ឈដ្ឋានទូទៅផង និងចូលរួម​ទប់ស្កាត់ដល់ជនខិលខូចមួយចំនួន ដែលតែងតែ​យក​ព្រះ​ពុទ្ធ​​សាសនា មកប្រើប្រាស់ បម្រើឲ្យ​ផលប្រយោជន៍បុគ្គល។​ លេីសពី​នោះ​មេត្តា​បន្តជួយគាំទ្រដល់វិស័យមនុស្សធម៌ តាមរយៈវប្បធម៌​ចែករំ​លែកផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតបានរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍នេះបានកើតឡើង នៅម៉ោង០២ និង០៥រំលងអាធ្រាត ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តមិនស្គាល់ម៉ាក បានបុកម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1W.9668 បណ្ដាលអោយរ៊ស្លាប់ម្នាក់និងរបួសតែម្ដង។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ពៅ សី ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក។ ចំណែកជនរងគ្រោះដែលរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានបន្តថាអ្នកបើករថយន្តបានបើករត់គេចខ្លួនបាត់។ មូលហេតុ៖អ្នកបើកបរម៉ូតូ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាង សមត្ថកិច្ចរក្សាទុកនៅប៉ិស្តិ៍នគរបាលរដ្ឋបាលឃុំខ្នាត ដើម្បីអនុវត្តន៍នីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២២

ភ្នំពេញ៖ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ​ (Kubota-Metawater Joint Venture)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង បាន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង។​ នៅគម្រោងនេះ មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ ដែលមានទទឹងផ្លួវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១,៦៩០ម៉ែត្រ ក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថី អ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង។ ផ្លូវនេះ នឹងជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ទំហំមុខកាត់ ០.៣ ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសៀលថ្ងៃទី២០ ខែកុម្ភ: ម្សិលមិញ បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប។

យោងតាមសេចក្ដីសម្រេចស្ដីពី ការទទួលស្គាល់ជាផ្លូវការលោកប្រាក់ សោភ័ណ ជាប្រធានស ស យ កខេត្តសៀមរាបលោកជំនួសបន្តពីលោកទៀ សីហា។

លោកប្រាក់ សោភ័ណ ប្រធាន ស.ស.យ.ក. ខេត្តសៀមរាប តាងនាមឲ្យសមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក.ខេត្ត សូមគោរពថ្លែងអំណរគុណ សម្រាប់ការផ្ដល់ទំនុកចិត្តពីសំណាក់​ លោកហ៊ុន​ ម៉ានី​ ព្រមទាំងធ្វើការប្តេជ្ញាចិត្ត គោរពបទបញ្ជាផ្ទៃក្នុងរបស់ ស.ស.យ.ក. គោលការណ៍ដឹកនាំចង្អុលបង្ហាញ របស់លោកប្រធាន ស.ស.យ.ក ប្ដេជ្ញាគោរពគាំទ្រ និងអនុវត្ត យុទ្ធសាស្ត្រ ឆ្នាំ២០១៨-២០២៣ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» រក្សានូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងខិតខំលើកកម្ពស់សមត្ថភាពយុវជនទាំងក្នុងរង្វង់ក្រុមគ្រួសារ ស.ស.យ.ក. ខេត្តសៀមរាប ដើម្បីចូលរួមជាកម្លាំងចលករមួយថ្មីបន្ថែមទៀតក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២២

ភ្នំពេញ៖នៅវិមានសន្តិភាព សម្តេចហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ»។

សម្តេចហ៊ុន សែន ក៏បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិផងដែរ។

សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងកិច្ចប្រជ៉ំ លោកជំទាវ ជូ ប៊ុនអេង តំណាង លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានថ្លែងថា «ការអភិវឌ្ឍសមត្ថភាពស្តីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន។ ពីឆ្នាំ២០២០-២០២១ ស្ត្រីចំនួន២២៣៥ នាក់ នៃចំនួនអ្នកចូលរួមសរុប៣៨៧១នាក់ បានចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស»។

ក្នុងកិច្ចប្រជ៉ំ លោកជំទាវ ជូ ប៊ុនអេង បន្តថា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។ ក្រសួងបានបើកវគ្គតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ អ្នកចូលរួម ១,១២៣ នាក់(ស្រ្តី៨៤០នាក់)»។ លោកជំទាវ ជូ ប៊ុនអេង បន្តថា «ដូចរៀងរាល់ឆ្នាំកន្លងមក ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានសម្របសម្រួលរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០-២០២១ និងផែនការសកម្មភាពការងារឆ្នាំ២០២២ ដោយមានការចូលរួមផ្តល់ធាតុចូលរបាយការណ៍ពីក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងការផ្តល់យោបល់ពីក្រុមការងារបច្ចេកទេសយេនឌ័រ ព្រមទាំងការឯកភាពពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ។ លោកជំទាវបញ្ជាក់ថា «របាយការណ៍លទ្ធផលការងារឆ្នាំ២០២០-២០២១ បង្ហាញពីវឌ្ឍនភាពការប្រឈមថ្មីៗ និងចំណុចសេសសល់ទាំងឡាយ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំបន្តការដោះស្រាយក្នុងបរិការណ៍នៃជំងឺកូវីដ១៩ ដើម្បីស្តារ និងជំរុញការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធីនិងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។

លោកជំទាវ ជូ ប៊ុនអេង  បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ »។

សូមជំរាបថា «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងរងគ្រោះថា ដោយចោទថាបានចាប់ក្មួយស្រី រំលោភ រហូតបានសម្រេច។

ការឃាត់ខ្លួនរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចក្នុងបរិវេណផ្ទះរបស់​ជនសង្ស័យ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

មន្រ្តីនគរបាលបានឲ្យដឹងថា ពូសាច់ថ្លៃដែលចាប់រំលោភក្មួយស្រីនោះ ឈ្មោះ សម្បត្តិ ហៅ ចិន អាយុ ៣៦ឆ្នាំ មានទីលំនៅជាប់របងផ្ទះជនរងគ្រោះ។

ម្តាយកុមារីរងគ្រោះបានប្រាប់ថា គាត់ជាស្ត្រីមេម៉ាយ ទើបលែងលះជាមួយប្តីបានប៉ុន្មានខែនេះទេ។ គាត់មានកូនទាំងអស់២នាក់ ហើយកូនស្រីច្បង អាយុ ១១ឆ្នាំ ត្រូវពូសាច់ថ្លៃចាប់រំលោភនេះឯង ពោលបានន័យថាជនសង្ស័យ ត្រូវជាប្អូនថ្លៃរបស់គាត់។

ម្តាយក្មេងស្រីរងគ្រោះបន្តថា ប្អូនថ្លៃនេះ បានប៉ុនប៉ងចាប់រំលោភកូនស្រីរបស់គាត់ តាំងពីអំឡុងឆ្នាំ២០២១ ប៉ុន្តែមិនបានសម្រេច។ ទើបនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ពេលគាត់មិននៅផ្ទះ ប្អូនថ្លៃមានឱកាសក៏ចាប់រំលោភបានសម្រេចតែម្តង។

ចំណែកកូនស្រីបានប្រាប់ថា ពូចិន បានចាប់រំលោភសេពសន្ថវ:បានសម្រេច ហើយជនសង្ស័យ គំរាម​មិនឱ្យ​ប្រាប់នរណាទេបើហ៊ានប្រាប់នឹងសម្លាប់ចោល។

ទោះជាយ៉ាងណា សមត្ថកិច្ចនគរបាលមូលដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តសៀមរាបដើម្បីចាត់ការបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២២

ខេត្តសៀមរាប៖បុរសជនជាតិចិនម្នាក់ បានស្លាប់នៅស្ទឹងសៀមរាប ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងម៉ោង០៤ទាបភ្លឺ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងស្ទឹងសៀមរាប ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង។ ជនរងគ្រោះឈ្មោះ JIA ZEMING ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ
(បុគ្គលិកព្រលានយន្តហោះថ្មី) ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEJ1788667  ស្នាក់នៅភូមិប្រវាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរម៉ូតូម៉ាក HONDA scopy ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 1J-5814។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ និង សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ជនរងគ្រោះ ជួបហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ ហើយស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។ មូលហេតុបើកបរក្នុងស្ថានភាពស្រវឹងបើកហួសផ្លូវបណ្តាលឲ្យធ្លាក់ទឹកស្ទឹង។ សាកសពសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២២

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី បានមានប្រសាសន៍បន្ថែមថា កម្ពុជាបានចំណាយធនធានសន្សំ របស់ជាតិយ៉ាងច្រើន ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងនោះកម្ពុជានៅតែបន្តបញ្ជាទិញវ៉ាក់សាំង បើទោះបីជាយើងមិនទាន់ចាក់អស់ ក៏កម្ពុជាមិនអាចប្រថុយឲ្យគ្មានវ៉ាក់សាំងរក្សាទុកបានទេ ជាងនេះទៅទៀតកម្ពុជាបានយកចិត្តទុកដាក់លើសម្ភារៈបរិក្ខារសុខាភិបាល ការព្យាបាលដោយឥតគិតថ្លៃ។ អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះគឺ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបើកប្រាក់បៀរវត្សជូនមន្ត្រីរាជការជាបន្តបន្ទាប់។ ទាំងនេះជាសមត្ថភាព និងភាពបត់បែននៃការដឹកនាំដើម្បីប្រជាជនកម្ពុជា។

ក្នុងពិធីសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានលើកឡើងពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលពាក់ព័ន្ធ ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការគាំពារផ្នែកសុខមាលភាពរបស់ប្រជាជនផងដែរ។

លោកហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត សៀមរាប នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

 តាមរបាយការណ៍ លោក ទៀ សីហា បានលើកឡើងពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្ដាលគណបក្សខេត្តសៀមរាប គ្រប់ជាន់ថ្នាក់ដែលបានអនុវត្តការងារកន្លងមកស្របតាមទិសដៅការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលសកម្មភាពទាំងអស់នេះបានបង្ហាញពីទំនួលខុសត្រូវខ្ពស់របស់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ចំពោះការគិតគូរ យកចិត្តទុកដាក់ និងនៅជាប់ជាមួយប្រជាពលរដ្ឋពេលដែលប្រជាពលរដ្ឋមានតម្រូវការណាមួយ។ 

លោកទៀ សីហា បានថ្លែងថា ការបំពេញការងារ និងកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយផ្អែកលើការរួមកម្លាំងគ្នាជំនះគ្រប់ឧបសគ្គ និងអនុវត្តការងារតាមជំហានគឺជាការសម្រេចបានភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ។ សកម្មភាពទាំងអស់បានស្ដែងឱ្យឃើញពីសមត្ថភាពរបស់មន្ត្រីថ្នាក់មូលដ្ឋានដែលធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានជំនឿទុកចិត្តលើថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែរថាថ្មីៗនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប បានធ្វើការកែសម្រួលរៀបចំរចនាសម្ព័ន្ធក្នុងគណបក្សខេត្ត ដែលក្នុងនោះរួមមាន៖ គណៈចលនាមហាជនខេត្ត គណៈចលនាយុវជន ក្រុមចលនាស្រ្តី គណៈចលនាសហជីព គណៈចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍។  សូមជម្រាបដែរថា ក្រៅពីរចនាសម្ព័ន្ធរបស់គណបក្សខេត្តដែលមានស្រាប់ ខេត្តសៀមរាបបានបង្កើតបន្ថែមនូវគណៈចលនាសាសនិកឥស្លាមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២២

ខេត្តកណ្ដាល៖អំពើពុករលួយ របស់លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបានលាតត្រដាង ខណ:ឃាត់ឡានដឹកលើសទម្ងន់ ៦០គ្រឿង យកលុយពីម្ចាស់ឡានហើយ ប្រើល្បិចកេងប្រវ័ញ្ចយកលុយពីក្រសួងទៀត។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ។

ប្រភពបានលើកឡើងថា តាំងពី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ តែនៅជារឿងក្តៅៗដដែល ដែលបុគ្គលនេះមានចេតនាទុច្ចរិត ២ចំណុច ! ទី១-អោយម្ចាស់ឡានដឹកលើសទម្ងន់ចូលបង់ពិន័យ និងប្រាក់ថ្លៃរក្សាការពាររថយន្ត។ គេបង់អោយហើយ គោះលុយគេបន្ថែម។

ទី២-ហេតុអ្វីធ្វើលិខិតស្នើសុំលុយពីក្រសួង ចំពោះការស្នើលុយ លើកហេតុផលពីការថែទាំ ឡានដឹកលើសទម្ងន់ ទាំង៦០គ្រឿង? ខណៈកាតព្វកិច្ច ចូលបង់ពិន័យជាម្ចាស់ឡាន ?

សូមរំលឹកថា៖ សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រី បានចេញបញ្ជាអោយក្រសួងសាធារណការ និងដឹកជញ្ជូន អនុគ្រោះអោយម្ចាស់រថយន្តដឹកលើសទម្ងន់ ដែលជំនាញចាប់ឃាត់ទុក ចូលមកបង់ពិន័យ តាមច្បាប់ ដោយលើកទី១ អនុគ្រោះ មិនរក្សាទុក១ឆ្នាំទេ ដើម្បីទុកលទ្ធភាព អោយគាត់មានឱកាស យកឡានមកធ្វើអាជីវកម្ម ដែលប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ មានចរន្តដំណើរសេដ្ឋកិច្ចឡើងវិញ។

សូមបញ្ជាក់ថា៖ ខាងជំនាញរបស់ក្រសួង បានធ្វើរបាយការណ៍១សួរ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល  ពីបញ្ហាពិនិត្យសំណើសុំចំណាយគឺដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រងបំណុល ត្រូវសងអ្នកផ្គង់ផ្គង់។ ខាងជំនាញក្រសួងបានលើកជាសំណួរ ដោយស្នើ សុំឱ្យ លោកប្រធាន ផ្តល់មតិផ្ញើរតបនៅមុន ឬនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមការគួរ ចំពោះការស្នើសុំថវិកាដើម្បីរក្សារថយន្ត ដែលបានឃាត់ទុកមិនសមស្រប តាមលិខិតលេខ១០០២ សក.ភណ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។

ចុងក្រោយលទ្ធផល ខាងជំនាញខាងក្រសួងបានសង្កេតឃើញថា មន្ទីរសាធារណការ និងដឹកជញ្ជូនរខត្តកណ្តាល បានឃាត់ទុករថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន៦០គ្រឿង រយៈពេល១ឆ្នាំ ហើយដើម្បីរក្សាទុក រថយន្តដែលបានឃាត់ទុកនេះ មន្ទីរបានស្នើសុំថវិកាចំនួន ៣៨៩ ៧០០ ០០០រៀល មកក្រសួង ក្នុងនោះសម្រាប់ចំណាយលើថ្លៃឈ្នួលកន្លែងរក្សាទុករថយន្តចំនួន ១១០ ៧០០ ០០០រៀល កម្លាំង យាមរថយន្តចំនួន ២៧០ ០០០ ០០០រៀល និងចំណាយថ្លៃ ទឹក ភ្លើងចំនួន ៩ ០០០ ០០០រៀល។

ជំនាញលើកឡើងថា, ករណីនេះ មិនស្របតាមច្បាប់ស្តីពីផ្លូវថ្នល់ ដែលប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខនស/ រកម/០៥១៤ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ ត្រង់ប្រការ៦០ ដែលចែងថា “….ម្ចាស់យានយន្ត ត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះ ដោយខ្លួនឯង”។

តាមរយៈលក្ខណៈ វិនិច្ឆ័យរបស់ជំនាញខាងក្រសួងយល់ឃើញថា, ករណីនេះ កើតឡើងដោយសារកង្វះការយកចិត្តទុកដាក់ របស់មន្ទីរក្នុងការអនុវត្តច្បាប់។ កត្តានេះ អាចនាំឱ្យច្បាប់ស្តីពីផ្លូវថ្នល់ខាងលើពុំមានប្រសិទ្ធភាពអនុវត្ត។

ខាងជំនាញក្រសួងបានបញ្ជាក់ពីឫសគល់បញ្ហា បច្ច័យ និងផ្តល់ ជាអនុសាសន៍ ដល់លោក មុឹង យូឡេង ជាប្រធានមន្ទីរគួរផ្តោតការយកចិត្តទុកដាក់អនុវត្តតាមច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន សម្រាប់កិច្ច ប្រតិបត្តិការទាំងឡាយនាពេលអនាគត។

សូមជម្រាបថាដោយសារមានការបញ្ជាពីរាជរដ្ឋាភិបាល ដោះលែងរថយន្តទាំងអស់ ដោយគ្មានលក្ខខណ្ឌ។ ដើម្បីធានា ទ្រព្យដែលរក្សាទុក១ឆ្នាំ ធ្វើឱ្យមន្ទីរព្យាករណ៍ទឹកលុយ រយៈពេល ១៨ខែ ដើម្បីផ្គត់ផ្គង់ ថែរក្សា រថយន្ត ទាំងនោះ។ មន្ទីរបានពិគ្រោះគ្នាជាមួយថ្នាក់ដឹកនាំក្រសួង រួចហើយទើបមានការស្នើសុំថវិកានេះឡើង ដើម្បីធានាប្រសិទ្ធភាពនៃការងារ និងសុំឱ្យក្រសួងជួយដោះស្រាយ។ នេះអាចជាអំពើពុករលួយ ១ជ្រុងដែលបានបែកធ្លាយ , នៅមានករណីមិនប្រក្រតីជាច្រើនទៀត ដែលលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់បានទទួលដំណឹងនេះនៅឡើយ។

ជុំវិញករណីនេះ សារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពី លោក មុឹង យូឡេង នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page274 Page275 Page276 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×