ភ្នំពេញ៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរកឃើញ ក្រុមហ៊ុនបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ចរាចរណ៍លក់អង្ករតាមប្រព័ន្ធអនឡាញ។
នេះបើយោងតាម សេចក្តីជូនព័ត៌មាន នៅល្ងាចថ្ងៃទី ១២ ខែកក្កដានេះ។ សូមអានលិខិតខាងក្រោម៖
ភ្នំពេញ៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរកឃើញ ក្រុមហ៊ុនបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ចរាចរណ៍លក់អង្ករតាមប្រព័ន្ធអនឡាញ។
នេះបើយោងតាម សេចក្តីជូនព័ត៌មាន នៅល្ងាចថ្ងៃទី ១២ ខែកក្កដានេះ។ សូមអានលិខិតខាងក្រោម៖
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ឥទ្ធិពលនៃជំនឿលើខ្លួនឯង»។
លោក សឿន តុលា បានសរសេរថា៖
ការបោះបង់ គោលដៅ មិនប្រាកដថាពួកគេបាក់កម្លាំងឡើយ ប៉ុន្តែពួកគេបាក់កម្លាំងចិត្ត ពួកគេឈប់ជឿខ្លួនឯង ហើយបិទ ព្រំប្រទល់នៃជំនឿ លើខ្លួនឯង។
ទោះបីយ៉ាងណាក៏ដោយ យើងទទួលស្គាល់ការពិត ទទួលស្គាល់អំពីជំនឿផ្សេងៗ ដែលកើតឡើង ប៉ុន្តែមានជំនឿខ្លះ នាំឲ្យយើង ស្ថិតនៅក្នុងតំបន់ ” ដូចសត្វកង្កែបរស់នៅក្នុងអណ្ដូង” រីឯជម្ងឺខ្លះទៀត ធ្វើឲ្យអ្នករីកចម្រើន ប៉ុន្តែ ឬសគល់នៃជំនឿដែលល្អបំផុតសម្រាប់ជួយខ្លួនឯងនិងជួយដល់អ្នកដទៃបាន គឺ ” ជំនឿលើខ្លួនឯង” ការជឿជាក់លើខ្លួនឯង គឺជាការទទួលខុសទៅលើខ្លួន ប្រសិនបើយើងមានការទទួលខុសត្រូវ លើខ្លួនឯងបាន យើងអាចមានភាពទទួលខុសត្រូវ លើទង្វើរបស់យើង ជាមួយអ្នកដទៃ។
” ប្រសិនបើអ្នកជឿលើខ្លួនឯង អ្នកមានឱកាសច្រើនក្នុងការរៀនអភិវឌ្ឍខ្លួន”
ពោលគឺការជឿលើខ្លួនឯង បង្កឲ្យមាននូវលទ្ធភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាព និងឲ្យខ្លួនឯងរឹងមាំ។
ប្រសិនបើអ្នកជឿលើខ្លួនឯង ភាពជោគជ័យនិងជឿលើអ្នក ប៉ុន្តែអកុសល មានមនុស្សជាច្រើន ខកខានមិន ចាប់យកគោលការណ៍នេះ ដើម្បី អនុវត្តសម្រាប់ខ្លួនឯងឡើយ ដោយពឹងផ្អែកទៅលើអ្នកដទៃ នោះគឺជាវិនាសកម្ម នៃឱកាសអភិវឌ្ឍន៍ខ្លួនឯង។
នេះគឺជាឧទាហរណ៍ នៃ ប្រវត្តិសាស្ត្រ អំពីមនុស្សដែលមានជំនឿក្នុងខ្លួន ដែលដើរផ្ទុយពី មនុស្សទទួលស្គាល់ ជំនឿលើ ទម្លាប់ធម្មជាតិ: កាលពីដើមឡើយ មនុស្សជឿថា ” ពួកគេមិនអាចធ្វើដំណើរតាមជើងអាកាសបានទេ ពីព្រោះផ្ទៃមេឃទាំងមូល គឺជាកម្មសិទ្ធិ នៃសត្វស្លាប ដែលធម្មជាតិតាក់តែងឱ្យ ប៉ុន្តែ មនុស្សទាំងនោះ បានទាត់ចោលធម្មជាតិរបស់មនុស្ស ដែលមានខួរក្បាលខ្លាំងជាងសត្វដទៃរាប់លានដង ដឹងចេះ អភិវឌ្ឍមិនឈប់ឈរ ដែលអាចធ្វើអ្វីក៏បាន នៅពេលដែលពួកគេមានជំនឿ ។
លោក ORVILLE និង លោក WILBUR ជាបងប្អូនបង្កើត ជនជាតិអាមេរិកាំង បានប្រើជំនឿខ្លួនឯងរួមគ្នាថា ” ពួកគេអាចបង្កើតយន្តហោះ ធ្វើដំណើរតាមផ្លូវអាកាសបាន” មនុស្សស្ទើរតែទូទាំងប្រទេស និងពិភពលោកដែលបានឮពាក្យនេះ តែងតែប្រតិកម្មថា ” បងប្អូនពីរនាក់នោះ កំពុងតែឆ្កួត កំពុងធ្វើការ និងគំនិត មិនចូលគន្លងរបស់មនុស្សទូទៅ” ពួកគេទាំងពីរ ធ្វើហើយសាកល្បង ហើយបរាជ័យ មិនអាចហោះហើរបាន ជាច្រើនដង ប៉ុន្តែ ជំនឿរបស់ពួកគេ មិនឲ្យពួកគេបោះបង់ឡើយ ដូច្នេះ ធ្វើឲ្យពួកគេ ឃើញផ្លូវជាច្រើនដែលត្រូវធ្វើបន្ត រហូតបានជោគជ័យ។
ចំនួននៃការបរាជ័យប៉ុន្មានដងមិនសំខាន់ទេ ប៉ុន្តែសំខាន់បំផុត ពួកគេមានជំនឿជាក់ក្នុងខ្លួន។
នៅថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ 1903 ត្រូវបានពិភពលោក ផ្ដល់រង្វាន់ និងការកត់ត្រាទុក ថា លោកទាំងពីរ គឺជាអ្នកបង្កើតយន្តហោះ សម្រាប់មនុស្សលោក។ ជាការពិតណាស់ ប្រសិនបើអ្នកជឿលើខ្លួនឯង អ្នកនឹងទទួលបានអ្វីមួយ អ្នកនឹងបានសម្រេច ពីព្រោះជំនឿ ធ្វើឲ្យអ្នកមានគំនិតថ្មីៗជាច្រើន ផុសចេញមក បើកផ្លូវឲ្យអ្នក ដើរទៅរកជម្ងឺនោះ។
ជារឿងសាមញ្ញបំផុត ជឿថាអ្នកអាច អ្នកនឹងបើកចិត្ត នឹងបើកផ្លូវរៀន ” តើធ្វើយ៉ាងណា ? ហើយអ្នក មិនយកគំនិតចាស់ៗ ឬដើរតាមគន្លងចាស់ឡើយ។
សូមចងចាំថា : គន្លងចាស់ គំនិតចាស់ គឺថែរក្សាតែទម្លាប់ចាស់តែប៉ុណ្ណោះ ប៉ុន្តែទម្លាប់ ដែលមិនព្រមកែប្រែ គឺមានន័យថា មាន មរណៈភាព ជាប់ខ្លួន ព្រមទាំងសម្លាប់ គំនិតច្នៃប្រឌិត និង សម្លាប់ភាពមោះមុត ក្នុងកិច្ចការ។
” មនុស្សអកុសល អាក់ខាន ស្វែងរករបៀប បង្កើតជំនឿក្នុងខ្លួន ហើយតែងតែភ័យខ្លាច លើខ្លួនឯង”
មាន 3ចំណុច ដែលយើងហាត់ពត់:
1: រៀនស្វាគមន៍ និងទទួលស្គាល់នូវគំនិតថ្មីៗ
2: សាកល្បងកែប្រែ ហើយបន្តកែប្រែ តាមរយៈ ការជួបមនុស្សថ្មីៗ ទីកន្លែងថ្មីៗ អានសៀវភៅថ្មីៗ ទាំងអស់នោះ ដើម្បីបង្កើន ការពិសោធន៍ ចំណេះ បន្ថែម
3: ប្រកាន់គោលការណ៍ ដើរទៅមុខ
អ្វីក៏ដោយដែលត្រូវធ្វើ សូមធ្វើឲ្យអស់ពីលទ្ធភាព កុំពន្យារពេល ប៉ុន្តែមិនប្រញាប់ប្រញាល់ទេ ប៉ុន្តែ ប្រសិនបើអ្នកជឿលើខ្លួនឯង នៅពេលខាងមុខ ជ័យជំនះនិងជឿលើរូបអ្នក៕
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD * PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាអាហារ)
ខេត្តសៀមរាប៖មន្ត្រីជំនាញមជ្ឍមណ្ឌលកងឯកភាពកំចាត់មីនទី៤ ហៅកាត់ថាស៊ីម៉ាក់ នៅថ្ងៃទី១២ខែកក្កដានេះ បានបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទានផ្ទុះបានចំនួន៨០គ្រាប់ទៀត បន្ទាប់ពីរកឃើញចំនួន៣២៥គ្រាប់ កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១។
ទីតាំងរកឃើញនៅប៉ែកខាងជើងក្បែររបងវិទ្យាល័យ១០មករា១៩៧៩ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានឱ្យដឹងថា គ្រាប់បែកដៃទាំង៤០៥គ្រាប់នោះផលិតនៅប្រទេសអង់គ្លេង ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមានការប៉ះទង្គិចឬមិនបានប្រុងប្រយ័ត្នធ្វើជ្រុះធ្លាក់ ទៅដី។
លោកបន្ដថា គ្រប់បែកដៃនោះ ត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាបក្នុងសម័យសង្គ្រាមអំឡុងទសវត្សទី៧០។
លោកបញ្ជាក់ថា គ្រាប់បែកទាំងនេះ គឺដំបូងឡើយប្រទះឃើញ ដោយក្រុមកម្មករនៃមន្ទីរប្រៃសណីយនិងទូរគមនាគមន៍ខេត្តសៀមរាប ពេលកំពុងជីកដីកប់ប្រព័ន្ឋខ្សែកាប្លិ៍ក្រោមដី កាលពីថ្ងៃទី១០ខែកក្កដាកន្លងមកនេះ ហើយពិតជាសំណាងណាស់ ដែលកាយឃើញគ្រាប់បែកតែមិនបានជីកប៉ះខ្លាំង បើសិនជីកប៉ះចំវាអាចនឹងផ្ទុះភ្លាម ដោយគ្រាប់បែកទាំងនេះ សុទ្ឋតែមានសុពលភាពផ្ទុះ និងមានហានិភ័យខ្ពស់។
លោក អ៊ាន សុធា បានអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងអស់បើប្រទះឃើញគ្រាប់ឬយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សូមផ្តល់ដំណឹងឬរាយការណ៍ទៅអាជ្ញាធរដែនដី ឬសមត្ថកិច្ចដែលនៅកៀកក្បែរលំនៅឋានបងប្អូន ឬក៏រាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ដោយផ្ទាល់។
បច្ចុប្បន្នគ្រាប់បែកទាំងនេះត្រូវបានយកទៅរក្សាទុក នៅទីបញ្ជាការ កងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាបស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប៕SRP
ខេត្តសៀមរាប៖គណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរនៅព្រឹកមិញនេះ បាននាំយកទឹកបរិសុទ្ធចំនួន២៥០កេស ទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាបនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៤ទីតាំង។
ទី១ ទីតាំងសាលាបឋមសិក្សាខ្នារ សង្កាត់ជ្រាវ ២.ទីតាំងវត្តពោធិ៍លង្កា សង្កាត់ស្លក្រាម ៣.ក្រុមការងារសហភាពសហព័ន្ធយុជនកម្ពុជានៅទីតាំងវិទ្យាល័យ១០មករាសង្កាត់ស្វាយដង្គំនិងទី៤ក្រុមគ្រូពេទ្យចុះយកសំណាកចល័ត។
លោក សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ បាមានប្រសាសន៍អោយដឹងថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ លោកពិតជារីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ជាទឹកបរិសុទ្ធដល់ក្រុមគ្រូពេទ្យ ដែលបានចុះយុទ្ធនាការចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាបនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលនេះ។
លោក សុខ តុញ បានទៀតថា ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ អំណោយសប្បុរសនេះ គឺជាការរួមសាមគ្គីគ្នា នឹងការយកចិត្តទុកដាក់ក្នុងចូលរួមជាមួយរាជរប្រជាដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋក្នុងកាលៈទេសៈ ដ៏លំបាកនេះផងដែរ៕SRP
ខេត្តកំពង់ចាម៖ផ្លូវលេខ៧ ចាប់ពីចំណុចទីប្រជុំជនស្គន់ ស្រុកជេីងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវពង្រីកដេីម្បី ជួយសម្រួលការធ្វេីដំណេីរ និងចរាចរណ៍របស់ពលរដ្ឋ ខណៈមានមធ្យោបាយធ្វេីដំណេីរ កេីនឡេីងជាបន្តបន្ទាប់។
នៅព្រឹកថ្ងៃទី១២ ខែខែកក្កដា នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញចុះពិនិត្យការពង្រីកខាងលើ ដើម្បីសិក្សាលំអិតលើគម្រោងផ្លូវ៤ គន្លង ដែលមានប្រវែងប្រមាណជាង ៤៥ គីឡូម៉ែត្រ ដែលជាចំណងដៃថ្មីស្រឡាងមួយទៀតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។SRP
ខេត្តបាត់ដំបង៖ក្រុមការងារ ក្រឡាហោមមនុស្សធម៌ នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដាម្សិលមិញ បាននាំយកអំណោយ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ផ្តល់ជូនសហគមន៍សិស្សក្រីក្រ កំព្រា ភូមិក្រឡាញ់ ដែលមានសិស្សចំនួន៦២នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៦នាក់។
អំណោយសម្ដេចស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាពេលនេះរួមមានៈ ម៉ូតូកង់បី ចំនួន១គ្រឿង សម្រាប់ដឹកសិស្សទៅសាលា, ម៉ូតូឌ្រីមសេ១០០ ប្រើហើយ ចំនួន២គ្រឿងសម្រាប់គ្រូ និងអង្ករ មី ត្រីខ ទឹកស៊ីអ៉ីវទឹកត្រី ទឹកសុទ្ធ ម៉ាស និងអាកុល៕SRP
ភ្នំពេញ៖លោក ហ៊ុន ម៉ានី បានអះអាងថាវ៉ាក់សាំង គឺជាអាទិភាពមួយក្នុងបណ្តាយុទ្ធសាស្រ្តប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ លោកថា មកទល់ពេលនេះ កម្ពុជាសម្រេចផែនបានការចាក់វ៉ាក់សាំងជាង ៤០% នៃគោលដៅសរុប ដែលក្នុងនោះ យើងបានសម្រេចការចាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងស្រុកមួយចំនួននៃខេត្តកណ្តាល និងបន្តចាក់តាមខេត្តជុំវិញជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត «ផ្ការីក»។
នេះបើយោងតាម គណនីហ្វេសប៊ុក របស់លោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ដែលបានបង្ហោះនៅមុននេះបន្តិច។
នៅលើគណនីហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយសដោយទទួលបានឱកាសក្នុងការរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយរាជរដ្ឋាភិបាល ជាពិសេសដោយបានការចាត់តាំងជាបន្តបន្ទាប់ពីគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ ១៩ ចាប់តាំងពីផ្តើមយុទ្ធនាការដំបូង។ ពេលនេះ ក្រុមគ្រូពេទ្យរបស់យើងទាំង២អង្គភាព បាន និងកំពុងចេញដំណើរទៅកាន់ខេត្តគោលដៅមួយចំនួនថែមទៀតដើម្បីបន្តបេសកកម្មផ្តល់ខែលការពារជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ។
លោក ហ៊ុន ម៉ានី បន្ថែមថាឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់របស់លោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមជាកំលាំងកាយ ចិត្ត ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។ «យើងនឹងឆ្លងផុតគ្តាលំបាលនេះជាមួយគ្នា»៕SRP
ខេត្តសៀមរាប៖ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ លោក អ៊ាន សុធា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថាគ្រាប់បែកដៃ ប្រមាណ ៣២៥គ្រាប់នោះ ផលិតនៅប្រទេសអង់គ្លេស ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមានការប៉ះពាល់ឬធ្វើជ្រុះធ្លាក់ទៅដី។
លោកបន្ដថា គ្រប់បែកដៃនោះត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាប។ ប៉ុន្ដែ លោកមិនអាចសន្និដ្ឋានថា បានកប់ទុកចោលនៅឆ្នាំណានោះទេ។
លោកបន្ថែមថា គ្រាប់បែកដែលបន្សល់ទុកនៅក្រោមដីនេះ អាចនឹងមានច្រើនទៀត ហើយក្រុមការងារស៊ីម៉ាក់ នឹងបន្ដជីករុករកនៅថ្ងៃទី១២ ខែកក្កដានេះបន្តទៀត ដើម្បីប្រមូលយកទៅកំទេចចោល។
លោកបានបន្ដថា ការជីកកាយរកឃើញដោយចៃដន្យនោះ គឺជាក្រុមការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំបណ្តាញខ្សែកាប កាលពីថ្ងៃទី១០ ខែកក្កដា។ លោកថាពិតជាមានសំណាងណាស់ ដែលកាយចំគ្រាប់បែកនោះ។ លោក បញ្ជាក់បន្ថែមថា បើសិនយើងជីកប៉ះចំវាៗអាចនឹងផ្ទុះភ្លាម។
បើតាមមន្ត្រីជំនាញមជ្ឍមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថាស៊ីម៉ាក់ ” CMAC ” បានឲ្យដឹងថាការជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានប្រមាណជាង៣០០គ្រាប់ យកទៅរក្សាទុក នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន ដើម្បីត្រៀមកំម្ទេចចោល។ មជ្ឍមណ្ឌលនេះ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានចម្ងាយប្រមាណជិត ៣០គ.ម ពីក្រុងសៀមរាប។
ប្រធាន ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប លោក សុខ សីហា បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្កដានេះ ក្រុមកម្មករ នៃក្រុមការងាររបស់មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានជីកដីបង្កប់ខ្សែកាបអ៊ុបទិកក្រោមដីប្រទះឃើញ ដោយដំបូងឡើងមានតែប្រមាណជា ៧គ្រាប់ប៉ុណ្ណោះ ប៉ុន្ដែនៅពេលអ្នកជំនាញស៊ីម៉ាក់ គាត់បានរកឃើញជាច្រើនគ្រាប់ទៀត ដែលសរុបចំនួន ៣២៥គ្រាប់ ហើយខាងអ្នកជំនាញស៊ីម៉ាក់ថាអាចនៅសល់គ្រាប់បែកមិនទាន់ផ្ទុះនោះទៀត។ ទីតាំងដែលប្រទះឃើញគ្រាប់នោះ ស្ថិតនៅជាប់របងរបងវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកបានបន្ថែមថា ក្រុមដោះមីនCMAC ប៉ាន់ស្មាននៅសល់ប្រហែល20%ទៀត ប៉ុន្តែCMAC បានផ្អាករកសិន ដោយសារពួគាត់ពុំបានយកឧបករណ៍មកគ្រប់គ្រាន់ និងមានគ្នាតិចស្របពេលថ្ងៃឈប់សម្រាកផង ជាមួយគ្នានោះក្រុមការងាររាវគ្រាប់មិនទាន់ផ្ទុះរបស់CMAC បានដាក់ស្លាកសញ្ញាគ្រោះថ្នាក់ហ៊ុព័ទ្ធជុំវិញទីតាំងនោះហើយផងដែរ៕SRP
ខេត្តសៀមរាប៖ ក្រុមហ៊ុនសុខតុញរៀលអ៊ីសស្ទេត បាននាំយកទឹកបរិសុទ្ធអរុណចំនួន១៨០កេស ឧបត្ថម្ភ ដល់ក្រុមគ្រូពេទ្យ ដែលបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប។
ការឧបត្ថម្ភនៅល្ងាចថ្ងៃទី១១ ខែ កក្កដា ម្សិលមិញ មានចំនួន៤ទីតាំងគឺ
១.ទីតាំងសាលាមឋមសិក្សាសំបួរ (ក្នុងសង្កាត់សំបួរ )
២ .ទីតាំងសាលាមឋមសិក្សាព្រៃធំ (សង្កាត់ស្រង៉ែ)
៣.ទីតាំងអនុវិទ្យាល័យក្របីរៀល (សង្កាត់ក្របីរៀល )
ទី៤នៅសាលាបឋមសិក្សាចុងឃ្នៀស ក្នុងសង្កាត់ចុងឃ្នៀស។
លោក សុខ តុញ ស្ថាបនិក ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកពិតជារីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ជាទឹកបរិសុទ្ធ ដល់ក្រុមគ្រូពេទ្យ ដែលបានចុះយុទ្ធនាការចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាបនាពេលនេះ។
លោកសុខ តុញ បានមានប្រសាសន៍ទៀតថា ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួម សាមគ្គីគ្នានឹងការយកចិត្តទុកដាក់ក្នុងចូលរួមជាមួយរាជរប្រជាដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋ ក្នុងកាលៈទេសៈ ដ៏លំបាកនេះផងដែរ៕SRP
ខេត្តកំពង់ឆ្នាំង៖អភិបាលខេត្តកំពង់ឆ្នាំង លោកស៊ុន សុវណ្ណារិទ្ធិ នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះជាមួយអភិបាល ស្រុក ក្រុង និងសុរិយោដី ស្រុក ក្រុង ទាំងអស់។ ការប្រជុំនេះដើម្បីសាកសួរ ករណីអាជីវកម្មពុះដីឡូតិ៍លក់គ្មានច្បាប់អនុញ្ញាត។
នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០២១។
មានការលើកឡើងថា នៅប៉ែកតំបន់ចុងកោះសង្កាត់ខ្សាម និងសង្កាត់កំពង់ឆ្នាំង តំបន់អភិវឌ្ឍន៍ថ្មី របស់អតីតអភិបាលខេត្តមុន ឃើញមានការអភិវឌ្ឍខ្លាំង វិស័យសំណង់ និងការពុះដីឡូតិ៍លក់ជាច្រើនកន្លែង ប៉ុន្តែគេក៏មិនបានដឹងថាតើមានច្បាប់ឬអត់ច្បាប់នោះឡើយ។ ក្នុងនោះដែរគេសង្កេតឃើញមានក្រុមហ៊ុនឯកជនមួយចំនួនបានកាយដីបឹង ដែលច្បាប់បានហាមឃាត់ យកចាក់ពុះឡូតិ៍ គេនៅមិនទាន់ដឹងថា មានលិខិតអនុញាត ឬយ៉ាងណានោះទេ។
ទោះជាយ៉ាង កិច្ចប្រជុំរវាងអភិបាលខេត្តទើបឡើងថ្មី និងអាជ្ញាធរមូលដ្ឋានជំនាញពាក់ព័ន្ធ នៅថ្ងៃស្អែកនេះ គេរំពឹងថាអភិបាលខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ នឹងបើកវាំងននខ្មៅឲ្យមហាជន បានឃើញថា នៅខេត្តកំពង់ឆ្នាំង មានអាជីវកម្មពុះដីឡូតិ៍លក់ខុសច្បាប់ប៉ុន្មានកន្លែង។ ព្រោះថាលោកអតីតក៏ជាអភិបាល រងខេត្តកំពង់ឆ្នាំងផងដែរ ដូច្នេះរឿងរ៉ាវ នៅខេត្តកំពង់ឆ្នាំង លោកប្រាកដជាដឹងច្រើន៕SRP
ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប និងក្រុមការងារបាននាំយកអំណោយទៅប្រគល់ជូន ដល់លោក គ្រូពេទ្យ របស់កងកម្លាំងការពារអាកាស អគ្គបញ្ជាការ។
ការផ្ដល់អំណោយធ្វើឡើងនៅថ្ងៃ អាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ នៅអនុវិទ្យាល័យព្រះឥន្ទកោសា ដែលស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោមការទទួលពីសំណាក់លោក ជួន សារ៉េត មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ដោយមានការចូលរួមពី លោកស្រី លឹម ផល្លិការ អភិបាលរងក្រុងសៀមរាបផងដែរ។
លោក សឹង្ហ សំរឹទ្ធិ បានឲ្យដឹងថាអំណោយដែលត្រូវបានប្រគល់ជូនរួមមាន៖ទឹកសុទ្ធ ១០០យួរ / ត្រីខ ១០០ កំប៉ុង / មី១០កេស / ទឹកក្រូច ៥កេស/៕SRP
ខេត្តកណ្ដាល៖លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំការគាំទ្រពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ក្នុងការជួយដល់មន្ទីរពេទ្យបង្អែក និងមណ្ឌល សុខភាពនានានៅស្រុកកោះធំ ដូចជា៖ ការរៀបចំកែលម្អអាគារមន្ទីរពេទ្យ ការបំពាក់សម្ភារបរិក្ខា វេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបំប៉នជំនាញឯកទេស វេជ្ជសាស្ត្របន្ថែមឱ្យដល់គ្រូពេទ្យ និងគាំទ្រចាំបាច់ផ្នែកសុខភាពផ្សេងៗទៀត ដើម្បីលើកកម្ពស់ដល់ការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ។
លោកថ្លែងស្នើយ៉ាងដូច្នេះ នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ម្សិលមិញ ក្នុងឱកាសដឹកនាំគណៈ ប្រតិភូសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា (The Church of Jesus Christ of Latter-day Saints) បានអញ្ជើញចុះពិនិត្យមើលមន្ទីរពេទ្យបង្អែកស្រុក កោះធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងលោកចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតផងដែរ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាស្រុកកោះធំ ដើម្បីលើកកម្ពស់ការថែទាំសុខភាពរបស់អ្នកស្រុកកោះធំ ដែលមានតម្រូវការ ចាំបាច់លើផ្នែកសេវាថែទាំសុខភាពបឋម ការសង្គ្រោះបន្ទាន់ ទឹកស្អាត អនាម័យ និងការអប់រំ ឱ្យកាន់តែ ប្រសើរឡើងថែមមួយកម្រិតទៀត។
ថ្លែងក្នុងឱកាសចុះពិនិត្យអាគាររដ្ឋបាលមន្ទីរពេទ្យបង្អែក រដ្ឋមន្ត្រី បានសំណូមពរឱ្យក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរតាមរយៈការផ្ដល់ព័ត៌មានត្រឹមត្រូវ ការសម្រេចចិត្តត្រឹមត្រូវ ការផ្ដល់និងការប្រើប្រាស់សេវាសុខភាពត្រឹមត្រូវ ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋស្រុកកោះធំឱ្យកាន់តែប្រសើរឡើង ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការ រីកចម្រើនថែមទៀត។
គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ គណៈប្រតិភូសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា (The Church of Jesus Christ of Latter-day Saints) បានអញ្ជើញបំពេញទស្សនកិច្ចស្រុកកោះធំ តបតាមការអញ្ជើញរបស់លោក ស៊ុន ចាន់ថុល ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋស្រុក កោះធំ និងស្វែងយល់អំពីការលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកកោះធំនៅតាមមូលដ្ឋានថា តើមានការរីកចម្រើនដល់កម្រិតណា៕SRP


