ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាសយុទ្ធនាការ ចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងក្រុងសៀមរាប។ នេះបើយោងតាម លោក ទៀសីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចតាមរយៈទំព័រ page facebook។
លោកទៀ សីហា បានសរសេរថា៖ខ្ញុំបាទមានក្តីរំភើប និងរីករាយបំផុត ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈកម្មការចាក់វ៉ាក់សាំង បានសម្រេចផ្តល់វ៉ាក់សាំងមកខេត្តសៀមរាបយើង។ ខ្ញុំបាទ រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត សូមគោរពថ្លែងអំណរគុណ សម្តេចនាយក ដែលតែងតែយកចិត្តទុកដាក់មកលើខេត្តសៀមរាប និងប្រជាជនទូទាំងប្រទេស។
លោកទៀ សីហា បានបន្តថា៖ ខ្ញុំបាទសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ពីកិច្ចការងារនេះ ដោយយើងនឹងទទួលបាន វ៉ាក់សាំងជាបន្តបន្ទាប់ រហូតឈានដល់”ការចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា” តាមផែនការ ដោយ៖
– ជំហានទី១ គឺប្រជាជនក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ក្នុងរយៈពេល១៤ថ្ងៃ។
– ជំហានទី២ គឺ ស្រុកទាំង១១ នឹងបញ្ជាក់ពេលវេលា នៅពេលដែលយើងនឹងទទួលវ៉ាក់សាំងមកដល់ខេត្តយើងបន្ទាប់ទៀត។
ក្នុងនោះខ្ញុំបាទសូមអំពាវនាវដល់បងប្អូនប្រជាជនយើងដូចតទៅ៖
១. រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ
២. សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន
៣. ប្រជាជនដែលនៅតាមបណ្តាស្រុក សូមរងចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់។
៤. សូមសហការជាមួយ ចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌល ចាក់វ៉ាក់សាំងដែលនៅក្បែរផ្ទះរបស់បងប្អូន ប្រជាពលរដ្ឋ
៥. ចំពោះប្រជាជនក្រៅខេត្តសៀមរាប សូមរងចាំវ៉ាក់សាំងដែលគណៈកម្មការបានចាត់ចែងទៅតាមបណ្តាខេត្តរបស់លោកអ្នក។
ក្នុងនាមអាជ្ញារធរខេត្ត ខ្ញុំបាទសូមទទូច ឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាអនុវត្តតាមការណែនាំទាំង៥ចំនុចខាងលើ ដើម្បីទប់ស្កាត់ហានិភ័យ ការឆ្លងរាលដាល និងការចាត់ចែងគ្រប់គ្រងចំនួនបងប្អូនដែរត្រូវចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធភាព និងរលូន៕SRP
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young ho តំណាងលោកជំទាវបណ្ឌិត Hak Ja Han Moon។

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល បានផ្តល់គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ ប្រព្រឹត្តកម្មទឹក កខ្វក់ដល់ខេត្តកំពង់ធំ។ លោកថា គម្រោងនេះ គឺជាគម្រោង របស់រាជរដ្ឋាភិបាល ដែលជាប្រាក់កម្ចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយចំណាយថវិកាសរុបជាង ១២លានដុល្លារ ក្នុងនោះបានប្រើប្រាស់ ប្រព័ន្ធលូជាង ២២គីឡូម៉ែត្រ និងហេដ្ឋារចនា សម្ព័ន្ធ ផ្សេងៗ ទៀត ជាច្រើន។
ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅល្ងាចថ្ងៃទី ៧ខែកក្កដានេះ បានបង្ហាញ នូវលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំប្រទេសក្នុងខែមិថុនា ឆ្នាំ២០២១ ហើយក៏ជាការចាប់ផ្តើមដើម្បីជម្រាបជូនដល់បងប្អូនជនរួមជាតិអំពីកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានចូលប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននេះ។
ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទកំពូល ដោយបានលើកឡើងអំពីសារៈ សំខាន់នៃស្ថេរភាពនយោបាយ សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង សាមគ្គីភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ និងការស្ដារសង្គមសេដ្ឋកិច្ចក្រោយជម្ងឺ កូវីដ-១៩។

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃអង្គារទី៦ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន៖ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។