Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះនឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២១

ខេត្តកំពង់ចាម៖លោកហ៊ុន​ ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានផ្ដល់អំណោយជូនប្រជាពលរដ្ឋ​​ ខ្វះខាត​ និង​នៅតំបន់បិទខ្ទប់​ សរុប​២៥០គ្រួសារ​។

ការផ្ដល់អំណោយធ្វើឡើងនៅព្រឹកមិញនេះ តាមរយៈ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​។

សូមជម្រាបថា ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២០០គ្រួសារនៅស្រុកស្ទឹងត្រង់ និងពលរដ្ឋដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន ៥០គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។

គួរបញ្ជាក់ថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង៥០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ២ដប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២១

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋចំនួន៤៤២គ្រួសារ បានទទួលអំណោយពី សម្ដេច ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង។

ការទទួលបានអំណោយនៅព្រឹកមិញនេះ តាមក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយលោក ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ លោក អ៊ុក គង់ សមាជិកព្រឹទ្ធសភា និងលោម ច័ន្ទ សុផល អ្នកតំណាងរាស្រ្ត មណ្ឌលបាត់ដំបង។

ពលរដ្ឋដែលបានមកទទួលមកពីឃុំខ្នាយរមាស ឃុំបវេល ឃុំល្វា ឃុំអំពិលប្រាំដើម និងឃុំបឹងប្រាំ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន១ការ៉ុង, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ ទឹកត្រី១យួរ, ទឹកសុទ្ធ៥យួរ, ម៉ាស់១០ និងអាកុល១ដប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២១

ខេត្តសៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថានៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមTCជីកកាប់បំពង់ដាក់បង្កប់ទុយោ បានប្រទះឃើញគ្រាប់បែកដៃចាស់ៗជាង៣០០គ្រាប់ នៅជាប់របងសាលា១០មករា ក្នុងក្រុងសៀមរាប។

របាយការណ៍បានបង្ហាញថា គិតត្រឹមម៉ោង៤រសៀលនេះ ក្រុមដោះមីនCMAC និងមានការចូលរួមពីកងកំលាំងនគរបាលផ្នែកអាវុធជាតិផ្ទះ បានប្រមូលបានគ្រាប់មិនទាន់ផ្ទុះប្រភេទគ្រាប់បែកដៃ បានចំនួន៣២៥គ្រាប់។

របាយការណ៍បានបញ្ជាក់ទៀតថាការរកឃើញ គ្រាប់បែកដៃ បានចំនួន៣២៥គ្រាប់ ខាងលើនេះ នៅមិនទាន់អស់នៅឡើយទេ។ បើតាមការប៉ាន់ស្មាននៅសល់ប្រហែល20%ទៀត។ ប៉ុន្តែដោយខាងCMACគាត់ពុំបានយកឧបករណ៍មកគ្រប់គ្រាន់និងមានគ្នាតិច(ដោយថ្ងៃឈប់សម្រាក) ក៏ផ្អាកបណ្តោះអាសន្ននឹងបន្តនៅថ្ងៃបន្ទាប់ទៀត។ ទោះជាយ៉ាងណា ក្រុមការងាររាវគ្រាប់មិនទាន់ផ្ទុះរបស់CMAC បានដាក់ស្លាកសញ្ញាគ្រោះថ្នាក់ហ៊ុំព័ន្ធជុំវិញទីតាំងនោះដើម្បីការពារកុំឲ្យមនុស្សចូលទៅផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២១

ខេត្តសៀមរាប៖គណៈគ្រប់គ្រងវិទ្យាស្ថានអប់រំសាំងហ្គាពួរខេត្តសៀមរាប បាននាំយកទឹកបរិសុទ្ធអរុណា ចំនួន២៤០កេស ឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប។

ការឧបត្ថម្ភនេះធ្វើឡើង នៅថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២១ ព្រឹកមិញនេះដែលមានចំនួន០៥ទីតាំង។

១ទីតាំង វត្តកេសរារាម.២មន្ទីរពេទ្យខេត្តសៀមរាប.៣សាលាបឋមសិក្សាវត្តបូរណ៏ .៤វត្តប្រាសាទគោកចក.៥អនុវិទ្យាល័យសិក្សាពោធិ៍បន្ទាយជ័យ។

លោក សុខ តុញ ប្រធានក្រុមប្រឹក្សាភិបាលនិងជាស្ថាបនិកនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកពិតជារីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ជាទឹកបរិសុទ្ធដល់ក្រុមគ្រូពេទ្យ ដែលបានចុះយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាបនាពេលនេះ។

លោកសុខ តុញ បានមានប្រសាសន៍ទៀតថា ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីជាតិ និងប្រជាជន។ អំណោយសប្បុរសធម៌នេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួម សាមគ្គីគ្នានឹងការយកចិត្តទុកដាក់ ក្នុងចូលរួមជាមួយរាជរប្រជាដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាកនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២១

ខេត្តកំពង់ចាម​៖លោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ និង​សហការី​ នៅព្រឹក​មិញនេះ​ បាន​នាំយក​អំណោយ​ ជា​ស្បៀងអាហារ​ និង​សម្ភារ​ ប្រគល់ជូន​គណៈកម្មការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​។

លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ លោក រិន វីរៈ និង​សហការី​ ដែលបាន​នាំយក​ អង្ករ ៥តោន មី១០០កេស ម៉ាស់ ១០កេសធំ និងអាលកុល ២៣កាន​ ​ប្រគល់​ជូន​អាជ្ញាធរខេត្តកំពង់ចាម​ សម្រាប់​យកទៅប្រេីប្រាស់​ ជាប្រយោជន៍ក្នុង​យុទ្ធនាការ​នានា​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២១

ភ្នំពេញ៖វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២១នេះ។

កន្លងមក ក៏ដូចជាបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១នេះ បូកទាំងវ៉ាក់សាំងចំនួន ៤លានដូសដែលនឹងមកនៅព្រឹកស្អែក កម្ពុជានឹងមានវ៉ាក់សាំងចំនួន ១៦,០២៤,០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ

១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូស

២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស

៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ១០,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ៣,០០០,០០០ ដូស។

ហើយវ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

សូមបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ៦លានដូស ជាបន្តបន្ទាប់មានដូចខាងក្រោម

*នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូហ្វាម មកដល់ចំនួន ១,០០០,០០០ដូស

*ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូស(សុីណូហ្វាម)ចំនួន ១,០០០,០០០ដូស និង(សុីណូវ៉ាក់)

ចំនួន ៣,០០០,០០០ដូស

*ចុងខែ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សុីណូហ្វាម) មកដល់ចំនួន ១,០០០,០០០ដូស

សូមជម្រាបថា យោងតាមចំណារយល់ព្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងមកដល់ចំនួន ៦,០០០,០០០ដូសនេះ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបណ្តាខេត្តនានានៅទូទាំងប្រទេសតាមផែនការដែលបានគ្រោងទុក។

គិតត្រឹមថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២១ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសរុបទូទាំងប្រទេសបានចំនួន ៤,៧៩៣,១៩៧នាក់ ស្មើនឹង ៤៧.៩៣%៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរអរគុណចំពោះលោកឧកញ៉ា លោក លោកស្រីសប្បុរសជន ដែលបានផ្តល់អំណោយជួយដល់រដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័ក។

លោកថាអំណោយមនុស្សធម៌នាពេលនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ លោកថ្លែងអរគុណនេះនៅថ្ងៃម្សិលមិញ ក្នុងឱកាសទទួលអំណោយជាពី​សមាគមន៍​រោងចក្រស្បែកជើងកម្ពុជា និងសប្បុរជននានាក្នុងខេត្ត​។

គួបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបានរួមមាន៖-លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមនរោងចក្រស្បែកជើងកម្ពុជា អាវពេទ្យ ២.០០០ ម៉ាស់ ១២.៥០០ និងថ្នាំបុរាណចិនព្យាបាលជំងឺចំនួន ៤០០ប្រអប់ -លោក LI Qiang Corp អាល់កុល ៣កាន ម៉ាស ៥.០០០ -រោងចក្រ វ៉ា ឡុង (ខេមបូឌា) ហ៊ូតវែរ អ៊ិនដាសស្ទ្រិ ឯ.ក ស្រោមដៃ ១.០០០ប្រអប់

-រោងចក្រ ស៊ីភីស៊ីជី អ៊ិនធើណេសិនណល អាវពេទ្យ ៥០អាវ អាល់កុល ៥កាន -លោក ប៉ាវ សុខអ៊ីម និងលោកស្រី ថវិកា ៣០០ដុល្លារ -លោក ម៉ោល ចាន់ណា និងលោកស្រី ថវិកា ៨.០០០ដុល្លារ -លោក គន់ គីមសាន និងលោកស្រី ថវិកា ៣០០ដុល្លារ-មជ្ឈមណ្ឌលអ្នកស្ម័គ្រទីក្រុងណាមយ៉ាងយូ សាធារណរដ្ឋកូរ៉េ ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពរបស់ខេត្តកំពង់ចាម ម៉ាស ៣៥.០០០ម៉ាស​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ តាមប្រព័ន្ធ(Zoom)នៅ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២១ព្រឹកមិញ ក្រមុំវត្តមានរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ខេត្តរតនគិរី៖មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបានជួយសង្គ្រោះសត្វរញី(រស់)១ក្បាល នឹងរឹបអូសយកបានម៉ូតូ០២គ្រឿង, , ម៉ងចាប់សត្វសំពោធ ចំនួន០២ត្បូងប្រវែងប្រមាណ១០០ម៉ែត្រ, អង្រឹងចំនួន០៤, គូមឆ្លុះសត្វ ចំនួន០២, កាបូបស្ពាយ(កព្ចាប់ចូលព្រៃ)ចំនួន០២, ញ៉ែងដាក់សត្វ  ចំនួន០២, កាំបិតចំនួន០១, ការ៉ុង់គ្រឿងហូបចុកចានឆ្នាំង០១ចំនួន និងស្បែកជើងចំនួន០២គូ។ ចំណែកឯជនល្មើសរត់គេចខ្លួនបាត់។

ការរកឃើញនិងជួយសង្គ្រោះនេះ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ខណ: មន្ត្រីឧទ្យានុរក្សស្នាក់ការឧទ្យានជាតិវើនសៃ-សៀមប៉ាង បានចុះល្បាតពួនស្ទាក់បង្ក្រាបទល្មើសសត្វព្រៃ ជួបជនសង្ស័យ០១ក្រុម មានគ្នាចំនួន០៤នាក់ (គេចខ្លួនបាត់) ចូលទៅធ្វើសកម្មភាពប្រម៉ាញ់ចាប់សត្វព្រៃ និងដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិ(វើនសៃ-សៀមប៉ាង)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីណែនាំ ចំនួន ០៧ចំណុច ស្តីពីការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្ដីណែនាំ ដែលបានចុះហត្ថលេខាដោយលោក សៅ សុខា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ខេត្តសៀមរាប៖លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត នៅព្រឹកមិញនេះបានដឹកនាំមន្រ្តីជំនាញរដ្ឋបាលព្រៃឈើសៀមរាប នៃមន្ទីរកសិកម្ម មដាំកូនឈើចំនួន ៦២៥ដើម លើផ្ទៃដី១ហិកតា ដែលសិ្ថតនៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាមស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការដាំកូនឈើនេះដើម្បីចូលរួមចំណែកអបអរសាទរ នៃពីធីរុក្ខទិវាជាតិ ០៩ កក្កដា ឆ្នាំ២០២១ និងជួយជំរុញផ្សព្វផ្សាយនៃការដាំកូនឈើនេះ ដល់សាធារណៈជន ឲ្យពួកគាត់ឃើញនិងចូលរួមដាំដើមឈើ ដើម្បីជាផលប្រយោជន៌ជាតិ សម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសាខានៅព្រឹក មិញនេះ បានអញ្ជើញចុះប្រគល់ផ្ទះទី២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនជនមានពិការភាពនិងក្រលំបាក ម្នាក់ឈ្មោះឆែក ភ័ក្ត្រ អាយុ៣១ឆ្នាំរស់នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

លោកអ៊ុន ចាន់ដា បានក្រើនរំលឹកដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានទ្វេដងថែមទៀត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល “៣ការពារ៣កុំ និង ២ចូលរួម ”   ដើម្បីចៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវកូវីដ១៩ នេះ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារប្អូនឆែក ភ័ក្ត្រ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន៖ អង្ករ៥០គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១សម្រាប់,  អាវយឺត ៨,សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល។ ដោយឡែក ពលរដ្ឋខ្វះខាតជីវភាពចំនួន១៣គ្រួសារ ទៀត ដែលបានចូលរួមក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាវយឺតព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page369 Page370 Page371 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×