Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តសៀមរាប៖មរណភាព គ្មាននរណាម្នាក់អាចគេចផុតបានទេ មានជីវិតតែងតែ លាចាករលត់ទៅវិញ នោះគឺជាច្បាប់នៃធម្មជាតិ ។
ប៉ុន្តែយើងលំបាកទទួលយក នៅពេលដែលយើងបាត់បង់ មនុស្សជាទីស្រលាញ់ គោរព រាប់អាន ជាពិសេស ការប្រព្រឹត្តអំពើល្អ ដល់មនុស្សជុំវិញខ្លួន ព្រមទាំងក្នុងសង្គមជាតិផងដែរ។

លោក ភន់ គៅ អាយុ 72 ឆ្នាំ ជាប្រធានភូមិ
ប្រម៉ា សង្កាត់ក្របីរៀល ក្រុងសៀមរាប បានទទួលមរណៈភាព នៅថ្ងៃទី4 ខែ ឧសភា ឆ្នាំ 2021 ដោយ រោគគាពាធ លោកបានបម្រើ ជាប្រធានភូមិ នៅក្នុងភូមិប្រម៉ា ដែលជា ទីកន្លែងដែលគាត់បានកើត និង ជាទីកន្លែងដែលលោក បានលះបង់ចូលរួម បម្រើពលរដ្ឋក្នុងភូមិរបស់លោក ដោយ ការស្រលាញ់ និងគោរព។
មរណៈភាពរបស់លោក បានបន្សល់នូវ ការស្ដាយស្រណោះ នៃទង្វើ ភាពជាឪពុកម្ដាយ ដល់ប្រជាពលរដ្ឋ ក្នុងភូមិទាំងមូល ។ ភាពអត់ធ្មត់ ភាពខន្តី សន្តោសប្រណី និងភាពស្ងៀមស្ងាត់ បានសម្រួល ឲ្យពលរដ្ឋ រស់នៅក្នុងភូមិ
ដោយភាពសុខសាន្ត មិនមានការប្រើអំពើហិង្សា ដាក់គ្នាទៅវិញទៅមក ព្រមទាំង គោរពនូវបែបបទ ការរស់នៅថ្លៃថ្នូរគោរពគ្នាទៅវិញទៅមក ជាពិសេសនោះ លោកតែងតែ បានបំផុស ឱ្យប្រជាពលរដ្ឋចូលរួមកិច្ចការផ្សេងៗ ដើម្បីអភិវឌ្ឍន៍ ភូមិរបស់លោក នៅក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដោយមោទនភាពចេញពីក្នុងខ្លួនរបស់លោក។
នៅចម្ងាយ ប្រមាណប្រហែល 10 គីឡូម៉ែត្រ ចេញពីតំបន់ប្រជុំជនក្រុង សៀមរាប នៃទិស និរតី យើង នឹងមកដល់ ភូមិប្រម៉ា ដែលស្ថិតក្នុងសង្កាត់ក្របីរៀល។ នៅគេហដ្ឋានរបស់សព យើងបានឃើញ ក្រុមការងារ របស់យុវជន ប្រចាំតំបន់ មិត្តភក្កិរួមការងារ សាលាសង្កាត់ និងក្រុង បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ របស់លោក ភន់ គៅ និង ជាការដឹងគុណ ចំពោះកិច្ចការដ៏ថ្លៃថ្លា ដែលលោកបានបំពេញ។

អ្វីដែលបន្សល់នៅក្នុងភូមិប្រម៉ា គឺប្រជាពលរដ្ឋបានចងចាំ នៅភាពចាស់ទុំ ដែលលោក ភន់ គៅ បានបំរើពួកគាត់ ជាមួយនិង ជម្រៅនៃការស្រលាញ់ ភាពថ្លៃថ្នូរ អត់ធ្មត់ និងភាពអាធ្យាស្រ័យ ដល់គ្នាទៅវិញទៅមក សូមឲ្យវិញ្ញាណក្ខន្ធរបស់លោក ឆ្ពោះទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
រាយការណ៍ជូនដោយ :
លោក សឿន តុលា

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន៩តោន ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងផ្តល់ថវិការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ។

មានប្រសាសន៍សំណេះសំណាល លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ។ ដូច្នេះយើងត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានធ្វើការជម្រុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងស្រុកអូររាំងឳ ពិសេសក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមបន្តដាំដំណាំរួមផ្សំ និងបន្លែបង្ការផ្សេងៗដោយយ៉ាងហោចណាស់ក្នុង១ភូមិ មាន២គ្រួសារ ក្នុងនោះមន្រ្តីជំនាញនៃមន្ទីកសិកម្ម ត្រូវជួយលើផ្នែកបច្ចេកទេស និងសិក្សាលើទីផ្សារ ដើម្បីឲ្យពួកគាត់អាចរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

ឆ្លៀតក្នុងឳកាសនោះ លោក អភិបាលខេត្ត ក៏បានក្រើនរំលឹកផងដែរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើ ដើម្បីសិក្សាដោះស្រាយជូនពួកគាត់។

លោក ជាម ច័ន្ទសោភ័ណ ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងក្រុមគ្រូពេទ្យ ចំនួន ២ទីតាំងក្នុងស្រុកអូររាំងឪ ដោយចែកជូនថវិការក្នុងម្នាក់២មុឺនរៀល និងសំណេះសំណាលកោតសរសើរដល់អាជ្ញាធរស្រុក ដោយក្នុងនោះឧបត្តម្ភលើកទឹកចិត្តដល់កងម្លាំងចំនួន៤០នាក់ អង្ករ៤បេ ត្រីខ២កេសធំ មី១០កេស ទឹកសុទ្ធ២០កេស ម៉ាសនិងអាល់កុល ៤០កញ្ចប់ ព្រមទាំងថវិការចំនួន៨០ម៉ឺនរៀលផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ ២០២១នេះ បានចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយដល់ប៉ុស្ដិ៍រដ្ឋបាលបល្ល័ង្ក និងពលរដ្ឋដែលកំពុងធ្វើ ចត្តាទ្បីស័កចំនួន៨គ្រួសារ។

គោលដៅទី១ លោក រំ រាន់ ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកពួក បានដឹកនាំសមាជិកនឹងសប្បុរសជន នាំយកអំណាយ ជូនលោក សេីរ វណ្ណះ នាយប៉ុស្តិ៍នគបាលរដ្ឋបាលបល្ល័ង្ក នៃអធិការដ្ឋាននគបាលស្រុកប្រាសាទបាគង ដែលមានគោលដៅឈរជេីងនៅផ្លូវជាតិលេខ៦៧ (ហៃវ៉េ)ស្ថិតនៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ជាប់ព្រំប្រទល់នឹង ភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី តាមរយ:លោកនាយប៉ុស្តិ៍ដេីម្បីចែកជូនកងកម្លាំងតាមគោលដៅដេីម្បីទប់ស្កាត់ជំងឺកូវិត១៩។
អំណោយដែលត្រូវចែកជូនមានដូចខាងក្រោម
⁃ ជែលលាងដៃចំណុះ ៥០០ មល ចំនួន ១០ដប
⁃ ត្រី ខកំប៉ុង ៤ យួរ
⁃ មីម៉ាម៉ា ៤ កេស
⁃ ម៉ាស់ ២៥០ម៉ាស
⁃ ទឹកសុទ្ធ ៣០យួរ។
ដោយឡែកគោលដៅទី២ លោក ធី ប៊ុនថា អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ព្រមជាមួយសមាជិក​ និងបានសហការណ៍ជាមួយ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ដែលដឹកនាំដោយ លោក រ៉េន រក្សា បាននាំយកអំណោយប្រគល់ជូនពលរដ្ឋ ដែលកំពុងធ្វើ ចត្តាទ្បីស័កចំនួន៨ គ្រួសារ នៅភូមិចក និង ភូមិតាព្រំ។
អំណោយដែលចែកជូនក្នុង១គ្រួសារទទួលបាន៖
-មី១កេស
-ត្រីខ ១យួរ
-អំបិល ៥០០ក្រាម
-ស្ករ ៥០០ក្រាម
-ទឹកត្រី ១ ដប
-ទឹកសុីវអុីវ ១ ដប
-អង្ករ ១០ គ.ក
-ត្រកួន ១ គ.ក
-ត្រប់ ១ គ.ក
-ត្រសក់ ១ គ.ក
-ត្រទ្បាច ១ គ.ក
-ពងទា ១២ គ្រាប់ ។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនិងសួរសុខទុក្ខនេះដែរ ក្រុមការងារ ១៥៧បានមានមតិផ្ដាំផ្ញើ ដល់កងកម្លាំងនិងពលរដ្ឋ ដែលធ្វើចត្តាទ្បីស័ក សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ( ៣កុំ ៣ការពារ ) ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្មា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ អធ្យាស្រ័យ យោគយល់គ្នា ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ការអំពាវនាវនេះ ក្នុងឱកាសលោកចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១។

លោកសុខ លូ បានបន្ថែមទៀតថា ជំងឺកូវីដ១៩ កំពុងតែមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា រួមទាំងខេត្តកំពង់ធំផងដែរ ជាពិសេសនៅស្រុកស្ទោង ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែបងប្អូនមិនត្រូវភ្លេចនូវការអនុវត្តនូវវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១


ខេត្តកំពង់ចាម៖នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ បានសម្រេចផ្ដល់អំណោយ ជូនគណៈកម្មការ ប្រឆាំងជំងឺកូវីដ ខេត្តកំពង់ចាម។

ការផ្ដល់អំណោយនេះដោយរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​និងនេសាទ​ លោកវេង​ សាខុន​ និង​លោកជំទាវ​ ប្រគល់ជូន លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅព្រឹកនេះ។

ក្នុងនាមជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ លោក អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះសប្បុរសជន ជាពិសេស​ សម្តេច ហ៊ុន​ សែន​ ដែលបាន​ផ្តល់​ជាអំណោយ សម្រាប់​ឧបត្ថម្ភជូន​រដ្ឋបាល​ខេត្ត​ ដែលកំពុងត្រូវការជាចាំបាច់ក្នុង​ដំណាក់កាល​បិទខ្ទប់​ភូមិ​ និងការធ្វេី​ចត្តាឡីស័ក​​ ការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត និង​ពលករ​ចំណូលស្រុក​ ដែលកំពុង​​ធ្វើចត្តាឡីស័ក​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​​។

អភិបាលខេត្ត ក៏បាន​ជូនពរ​ និង​សង្ឃឹមជឿជាក់ថា បងប្អូនសប្បុរសជន ឬម្ចាស់​ក្រុមហ៊ុននានា​ នឹងបន្តជួយឧបត្ថម្ភ គាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

គួរ​បញ្ជាក់​ថា ក្នុងពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ តាម​រយៈ​ លោក វេង​ សាខុន​ និង​លោកជំទាវ​ សម្តេច​តេជោ​ ហ៊ុន​ សែន​​ បាន​ឧបត្ថម្ភ​ អង្ករ​ចំនួន​ ៥០តោន​​ មី​ ២ពាន់​កេស​ ត្រីខ​ ២ពាន់​យួរ​ និង​ម៉ាស​ចំនួន​៥ម៉ឺន​ម៉ាស​។ ក្រុមហ៊ុន​ ប៊ីហ្សឃែស​ សឹលូសិន​ ផនសប​ ឯ.ក​ បាន​ជួយឧបត្ថម្ភ​ ថវិកា​ចំនួន​ ១លានរៀល​ ទឹក​បរិសុទ្ធ​ ៥០០យួរ​ និង​ម៉ាស​ ២កេស​ធំ​។លោក​ ប៊ុត​ គីណែត​ និង​លោកស្រី​ អ៉ឹម​ ចរិយា​ ម្ចាស់​ផ្សារ​ត្រាស់មីត្រេីង​ បានជួយឧបត្ថម្ភ​ ​ថវិកា​ចំនួន​ ១០លានរៀល​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តសៀមរាប៖មន្ត្រីជំនាញបានអះអាងថា យានយន្តខុសលក្ខណៈបច្ចេកទេស ចំនួន​១០ គ្រឿង ត្រូវបានរកឃើញនៅស្រុកសូទ្រនិគម។

ការរកឃើញនាថ្ងៃ​ អង្គារ ទី​០៤ ខែ​ឧសភា ម្សិលមិញ នៅផ្លូវជាតិលេខ៦ នៅ ភូមិដូនហុង​ ឃុំដំដែក​ ស្រុកសូទ្រនិគម ខេត្តសៀមរាបដោយក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកនាំដោយ លោកពិន​ ប្រាកដ​ អភិបាលរងខេត្ត​ និងមានការចូលរួមពីលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ។

មន្ត្រីជំនាញបានបញ្ជាក់ថា ការត្រួតពិនិត្យ
ទទួលបានលទ្ធផលដូចខាងក្រោម៖
-បានត្រួតពិនិត្យយានយន្តសរុបចំនួន​ ១៦៥រឿង យានយន្តត្រឹមត្រូវចំនួន ១៥៥គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន​ ១០ គ្រឿងមាន៖
-បានដោះភ្លេីងបំពាក់រយន្តខុសលក្ខណៈ
បច្ចេកទេសចំនួន​ ០៤ គ្រឿង
-ដោះស្លាកលេខក្លែងក្លាយ(ស្តាំ) ចំនួន០២គ្រឿង
-បានពិន័យរថយន្តដឹកទំនិញសំពឹងសំពោង ០១គ្រឿង
-បានពិន័យអាជីវកម្មហួសសុពលភាព ចំនួន០១គ្រឿង
-ត្រួតពិនិត្យរកសារធាតុញៀនសរុប​ចំនួន ២៣នាក់​ មានសារធាតុញៀនក្នុងខ្លួនចំនួន​ ០៤នាក់​ (អ្នកបើកបរ២នាក់ ព្រូ២នាក់)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ឧសភា ២០២១

ខេត្តសៀមរាប៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយមន្រ្តីមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី០៣ ខែឧសភា ម្សិលមិញ បានចុះត្រួតពិនិត្យទីតាំងកាយយកអាចម៍ដី មួយកន្លែងដោយរកឃើញថាគ្មានច្បាប់អនុញាត ដោយ(កំពុងដំណើរការស្នើសុំច្បាប់)។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងកាយដីឈ្មោះ ទន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានឃាត់គ្រឿងចក្រ និងមានចំណាត់ការមួយចំនួនៈ-អេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង, -រថយន្តដឹកដី ចំនួន០៣គ្រឿង,-ផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ,-ធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដោយរង់ចាំទទួលបានច្បាប់អនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធទើបអាចដំណើរការអាជីវកម្មឡើងវិញបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ឧសភា ២០២១

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដាក់ចេញនូវបទបញ្ជាដាច់ខាត អ្នកចំណូលថ្មី ត្រូវធ្វេីចត្តាឡីស័ក១៤ថ្ងៃ, ចំពោះអ្នកកំពុងធ្វើចត្តាឡីស័ក អ្នកកំពុងសង្ស័យ និងអ្នក វិជ្ជមាន កូវីដ-១៩ ត្រូវអនុវត្តន៍តាមវិធានសុខាភិបាល ជាពិសេសមិនអនុញ្ញាតឱ្យមានការចេញ-ចូល នៅក្នុងភូមិដែលបិទខ្ទប់ទាំងអស់ក្នុងខេត្ត ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ខេត្តត្បូងឃ្មុំ។

ការដាក់ចេញនូវបទបញ្ជាធ្ងន់ៗបែបនេះរបស់លោក ជាម ច័ន្ទសោភ័ណ បានធ្វើឡើង កាលពី ថ្ងៃទី ០៣ ខែឧសភា ម្ម្សិលមិញ ក្នុងឱកាស ដឹកនាំក្រុមការងារសាខាកាបាទក្រហមខេត្ត ចុះ សួរសុខទុក្ខ ប្រជា ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ក្នុងស្រុកក្រូចឆ្មារ ដោយផ្តល់ថវិការក្នុងម្នាក់ ២០,០០០រៀល និងត្រួតពិនិត្យកងកំលាំងទីតាំងបិទខ្ទប់ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ សរុប ១៣០នាក់ ដោយឧបត្ថម្ភផ្តល់ជូន មី៣០កេស ត្រីខ៤កេសធំ ទឹកសុទ្ធ៤០កេស អាកុលនិងម៉ាស ១៣០កញ្ចប់ និងថវិការក្នុងម្នាក់ ២០,០០០រៀលផងដែរ។

លោកក៏បានណែនាំឲ្យអាជ្ញាធរក្តាប់ឲ្យជាប់នូវរាល់ពលរដ្ឋដែលក្រីក្រ ដោយសារកូវីដ-១៩ និងជនងាយរងគ្រោះទាំងអស់ ដើម្បីផ្តល់ជូននូវស្បៀងអាហារ និងថវិការ ក្នុងការដោះស្រាយជីវភាពជាក់ស្តែង ដោយមិនទុកឲ្យនរណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ។

បន្ថែមពីនេះអាជ្ញាធរ មូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឱ្យបានជាប់ជាប្រចាំ នូវកម្រិតការផាកពិន័យ និងទោសទណ្ឌ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្របិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ឧសភា ២០២១

ខេត្តកំពង់ចាម ៖គម្រោងជួសជុលកែលម្អ មន្ទីរពេទ្យមេគង្គកំពង់ចាម សម្រេចបាន ១០០% ហើយ ពោលគឺ រង់ចាំការបើកឲ្យដំណើរការប៉ុណ្ណោះ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្តការជម្រុញឲ្យពន្លឿនការ ការងារដែលនៅសេសសល់ ខណៈដែល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជារៀងរាល់ថ្ងៃ។ លោកយ៉ាងដូច្នេះ នៅក្នុងឱកាសដែល ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការជួសជុលមន្ទីរពេទ្យ មេគង្គកំពង់ចាម សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែឧសភា ម្សិលមិញ។

សូមរំលឹកថា ខណៈដែលចំនួនអ្នកវិជ្ជមានកូវីដ-១៩ បន្តកើនឡើងជាលំដាប់ ដោយរាប់ចាប់តាំង ពីថ្ងៃ ២០-កុម្ភៈ នៃព្រឹត្តិការណ៍សហគមន៍ មកនោះ ការឆ្លងរីករាលដាល នៃជម្ងឺដ៏កាចសាហាវនេះ នៅមិនទាន់ថមថយនៅឡើយ។ យ៉ាងណាម៉ិញ សម្តេច ហ៊ុន សែន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម រៀបចំកែលម្អមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ដែលអតីតសណ្ឋាគារមេគង្គ ប្រែក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ទទួលព្យាបាលអ្នកជម្ងឺកូវីដ ១៩ ដែលមានគ្រែប្រមាណជា ៣៨០គ្រែ។

បើតាមការអះអាង ពីអ្នកទទួលការគម្រោង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការងារជួសជុល មន្ទីពេទ្យ ខាងលើនេះ សម្រចការងារបាន ១០០% ហើយ ពោលគឺ នៅសេសេសល់ តែការងារសម្អាតតិចតួច ប៉ុណ្ណោះ ។ ដោយឡែក ក្រៅពីការជួសជុលគម្រោងនេះ ជំនាញក៏បានបំពាក់នូវសម្ភារៈផ្សេងៗ ដូចជា គ្រែសម្រាប់អ្នកជម្ងឺ ជាដើម បានស្ទើររួចរាល់ទាំងស្រុង ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សុខ តុញ ស្ថាបនិក ក្រុមហ៊ុនសុខ តុញ រៀលអុីសស្ទេត​ និង ប្រធានក្រុមប្រឹក្សាភិបាល គម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន)និងក្រុមការងារ នៅព្រឹកមិញនេះ បាននាំយកអង្ករចំនួន ១តោន មីម៉ាម៉ាចំនួន ៥០កេស ទឹកសុទ្ធ ៣០កេស ត្រីខ ១០កេស ម៉ាស ១០០ប្រអប់ អាល់កុល ៣បាដុង ទឹកស៊ីអ៊ីវ ៣០យួ ទឹកត្រី ៣០យួ និងថវិកាចំនួន ១លានរៀល ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប ក្រោមវត្តដ៏ខ្ពង់ខ្ពស់របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប។

លោក ពិន ប្រាកដ បានបញ្ជាក់ថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលត្រឡប់មកពីក្រៅប្រទេស និងរាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្រុង ស្រុក។ ដូច្នេះយើងគ្រប់គ្នាត្រូវគោរពប្រតិបត្តិឲ្យខាងតែបាន នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និង សេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល។

លោកបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ។

រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងសូមជូនពរ លោក សុខ តុញ និងក្រុមការងារ នៃគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

រដ្ឋបាលខេត្ត បន្តអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ហើយ សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២១

ខេត្តកំពង់ចាម៖កូនប្រុសរបស់ នាយករដ្ឋមន្ត្រីហ៊ុន​ សែន​ ចំនួន២រូប លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ បានជួយឧបត្ថម្ភគ្រែពេទ្យចំនួន ១០០គ្រែ និង​លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដា្ឋនស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងលោកជំទាវ បានជួយឧបត្ថម្ភគ្រែពេទ្យចំនួន ១៥០គ្រែ​ សម្រាប់​​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ ដែល​នឹង​ចាប់ផ្ដើម​បេីក​ដំណើរការ​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ នៅ​ដើម​ខែ​ ឧសភា​ ឆ្នាំ​២០២១​នេះ។

សូមរំលឹកថា​ បន្ទាប់​ពី​ព្រឹត្តិការណ៍​២០កុម្ភៈ​ បានរីក​រាលដាលដល់​​ខេត្តត្បូងឃ្មុំ​ និង​ខេត្តកំពង់ចាម​ សម្តេច​ ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​ទីតាំង​ធ្វើ​ចត្តាឡីស័ក​នៃសណ្ឋាគារ​មេគង្គ​ ដែល​មានចំនួន​៧១បន្ទប់​ សម្រាប់​ធ្វើ​​ជា​មន្ទីរពេទ្យ​ព្យាបាល​ អ្នក​វិជ្ជមានវីរុស​​កូវីដ​-១៩​។

ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​កែ លម្អមន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​​ ​ត្រូវ​ពន្លឿន​ការងារ​នេះ​ ​ឲ្យ​បាន​ឆាប់​រួចរាល់​​​ ទាំង​មាន​គុណភាព​ និង​សោភណភាព​​។ ដោយត្រូវរៀបចំ​បន្ទប់​សម្រាប់​បុគ្គលិក​សុខាភិបាល​ និង​បន្ទប់​ គ្រែ​សម្រាប់​​អ្នក​ជំងឺ​ ដោយមានការ​រៀបចំ​បំពាក់​​សម្ភារ​​បរិក្ខារ​ និង​បណ្តាញ​ទឹក​ ភ្លើង​ថ្មី ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លានៅ​ខាង​ក្រៅ​​​ ឲ្យ​បាន​ស្អាត​​ល្អ​ ដេីម្បី​ប្រែ​ក្លាយ​អតីត​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ជំនឿ​និង​ការជឿ​​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page406 Page407 Page408 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×