Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានប្រទះឃើញម៉ូតូចំនួន៣គ្រឿងនៅក្នុងបន្ទប់ជួល សង្ស័យពាក់ព័ន្ធនិងអំពើលួច។

ការឃើញនេះនៅថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ​២០២១​ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះដែលមានបន្ទប់ជួល មានឈ្មោះ ស៊ិន សុផាត ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះជនសង្ស័យដែលបានជួលបន្ទប់ខាងលើមានឈ្មោះ វ៉ាន់ វាសនា ភេទ ប្រុស អាយុ២៧ឆ្នាំទីលំនៅបច្ចុប្បន្នភូមិល្វា ឃុំកំពង់ឬស្សីស្រុកពោទិ៍រៀង ខេត្តព្រៃវែង  (រត់គេចខ្លួនបាត់)។

ម៉ូតូចំនួន០៣គ្រឿង:
១/ .ម៉ូតូម៉ាកហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ ភ្នំពេញ:១FX:៥១៥៤ សេរីឆ្នាំ ០១៦ លេខតួលេខម៉ាស៊ីន៩១៥៤១១០
២/ .ម៉ូតូម៉ាក់ហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ សៀមរាប:១T:៥០៥៩ សេរីឆ្នាំ០១៤ លេខតួ/លេខម៉ាស៊ីន ៩៦៣៧១៤០
៣/ .ម៉ូតូម៉ាក់ហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ សៀមរាប :១N:៣៤១៤ សេរីឆ្នាំ0១៣។
សមត្ថកិច្ចបញ្ជាក់ថាចំពោះជនសង្ស័យម្នាក់ពេលសមត្តកិច្ចមូលដ្ឋានចុះដល់បន្ទប់ជួលខាងលើបានរត់គេចខ្លួនបាត់។

តាមការសាកសួរម្ចាស់ផ្ទះជួល បានបញ្ចាក់ប្រាប់សមត្តកិច្ចថាឈ្មោះ វ៉ាន វាសនា ភេទប្រុសអាយុ២៧ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី បានមកជួលបន្ទប់ស្នាក់នៅចាប់ពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ មកដល់ពេលនេះ ។
ចំពោះម៉ូតូទាំង៣គ្រឿង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីស្រាវជ្រាវរកម្ចាស់ម៉ូតូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តកំពង់ចាម៖សប្បុរសជន រួមនឹងព្រះសង្ឃ បាននាំយកអំណោយ ផ្ដល់ជូន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ក្រោម ការ ស្វាគមន៍ របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

ពិធី នេះ បាន ធ្វេីឡេីង នាព្រឹក ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ នៅ សាលា ខេត្ត កំពង់ចាម ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនទាំងអស់ជាពិសេស គណៈសង្ឃក្នុងខេត្តកំពង់ចាម ដែលបាន ផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩។

គួរ បញ្ជាក់ ថា អំណោយទាំងអស់ ដែលបានផ្ដល់ជូនគណកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះចំពោះព្រះសង្ឃ ក្នុងខេត្តកំពង់ចាម បានផ្កល់ ទឹកបរិសុទ្ធ ២.៩០០ យួរ មី ១០កេស ។ ចំណែកសប្បុរសជនផ្សេងៗទៀត បាន ផ្កល់ ជូនមានដូចជា ទឹកបរិសុទ្ធ ១០០ យួរ ទឹកក្រូច ៣កេះ ទឹកវីតាល់ ៣កេស ថវិកា ៣.៥០០.០០០ រៀល អាវយឺត ១៥០ និង ម៉ាស ២.៥០០ ម៉ាស ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តកំពង់ចាម ៖គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ចំនួន៥គម្រោង របស់ ស្រុក កងមាស ត្រូវ បាន ដាក់ឲ្យ ដេញ ថ្លៃ ដេីម្បី អនុវត្ត ការ ងារ សាងសង់ នាព្រឹក ថ្ងៃ ទី ៨ ខែមិថុនា ឆ្នាំ ២០២១ នៅ សាលា ស្រុក កងមាស ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម លោក ភោគ សាវុធ អភិបាល ស្រុក កងមាស និង លោក ពោយ សុខជា នាយក រង ទីចាត់ការ ផែនការ និង វិនិយោគ ខេត្ត ដោយ មានការ ចូលរួម ពី គណៈកម្មការ លទ្ធកម្ម ក្រុមការងារ សម្របសម្រួល ខេត្ត និង ស្រុក ព្រមទាំង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។

លោក ភោគ សាវុធ អភិបាល ស្រុក កងមាស បាន លេីកឡេីងថា ទោះ ស្ថិត ក្នុង បរិបទ កូវីដ-១៩ ស្រុកកងមាស នៅតែ បន្ត ធ្វើការ អភិវឌ្ឍន៍ ជាក់ស្ដែង ថ្ងៃ នេះ គម្រោង មូលនិធិ ឃុំ ចំនួន ៥គម្រោង ត្រូវ បាន ដាក់ ឲ្យ ដេញ ថ្លៃ ដើម្បី អនុវត្ត ការងារ សាងសង់ ក្នុង នោះ មាន ៖

១-ឃុំ កងតាណឹង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២០០ គ.ម ទទឹង៧ម កម្រាស់០.១៥មនៅភូមិកងតាណឹងទី៩ ។

២-ឃុំ ពាមជីកង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៥០ គ.ម ទទឹង៥ម កម្រាស់០.១៥ ម នៅភូមិសំបួរមាស(ខ) ។

៣-ឃុំ រកា អារ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤២៥ គ.ម ទទឹង ៤ម កម្រាស់០.១៥ម នៅភូមិព្រែកលីវទី៣,ព្រែកលីវទី១ ។

៤-ឃុំ សូគង ជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែង ២.៧៥គ.ម ទទឹង ៥ មែត្រ នៅភូមិបឹងត្រាវ ។

៥-ឃុំ ស្តៅ សាងសង់ផ្លូបបេតុងអាមេ ប្រវែង ០.៣០០ គ.ម ទទឹង៤ម នៅភូមិល្វាលើ ។

ជាមួយគ្នា នោះ លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន សំណូមពរ ដល់ បងប្អូន ជា អ្នក ទទួល ការ ទាំងអស់ ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ព្រមទាំង ថ្លែង អំណរគុណ ចំពោះអាជ្ញាធរ ស្រុកកងមាស ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន៥០ម៉ឺនដូស និងស៉ីណូហ្វាម (Sinopharm Vaccine) ចំនួន៥០ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបថ្ងៃនេះចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។

សម្ដេចហ៊ុន សែន បន្តថាវ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

សម្ដេចបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តកែប៖អភិបាលខេត្តកែប ប្រាប់ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ត្រូវរុះរើបដា ផ្ទាំងប៉ាណូដែលផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទ ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
នេះបើតាមលិខិតជូនដំណឹង របស់រដ្ឋបាលខេត្តកែប ដែលចុះហត្ថលេខាដោយ លោកសោម ពិសិដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរស្រុកបន្ទាយស្រី នៅថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ម្សិលមិញ បបានបើកកិច្ចប្រជុស្ដីពីការចុះពិនិត្យ និងវាយតម្លៃលើសំណើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ដ្រស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

កិច្ចប្រជុំនេះធ្វើឡើង រវាងគណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ឃន សារ៉េត អគ្គលេខាធិការរង ក្រសួងកសិកម្ម និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រី ជំនាញ ពាក់ព័ន្ធ ផងដែរ។

សូមជម្រាបថាកិច្ចប្រជុំ នេះមានការសហការរវាងរដ្ឋបាលព្រៃឈេី នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តសៀមរាប មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាល ព្រៃឈេីសៀមរាប មន្ទីរបរិស្ថានខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងរដ្ឋបាលស្រុកបន្ទាយស្រី ក្នុងគោលបំណង ពិនិត្យលទ្ធភាពក្នុងការកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តសៀមរាប៖គម្រោងកាត់បន្ថយសំណល់ប្លាស្ទិក ត្រូវបានចុះកិច្ចព្រមព្រៀងអនុវត្តរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប។

ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃច័ន្ទ ថ្ងៃទី ០៧ ខែមិថុនា ម្សិលមិញ រដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោកគិត ច័ន្ទគ្រីស្នា ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកង៉ាន់ ភិរុណ អភិបាលរងខេត្ត។

ថ្លែងក្នុងឱកាសដល់ថ្លៃថ្លានេះដែល លោក ង៉ាន់ ភិរុណ មានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងកៀងគរធនធានពីដៃគូអភិវឌ្ឍន៍ និងជម្រុញ ដល់រដ្ឋបាល ក្រុង-ស្រុកក្នុងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមបណ្តាក្រុង-ស្រុក ដោយអនុលោមតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីធានាបាននូវ សោ-ភណ្ឌភាព សុខមាលភាព និងគុណភាពបរិស្ថាន។ តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមកនេះ ខេត្តសៀមរាប ទទួលបានឡដុតសំរាមចំនួន ៣គ្រឿង រ៉ឺម៉កម៉ូតូកង់បីចំនួន ០៦គ្រឿង និងរថយន្តដឹកជញ្ជូនសំរាម ២គ្រឿង ផ្តល់ដោយក្រសួងបរិស្ថាន និងទទួលរថយន្តបោសសម្អាតផ្លូវចំនួន ០៣គ្រឿង ក្រោមជំនួយឧបត្ថម្ភពីខេត្តយូណាននៃសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់សម្អាតតាមដងផ្លូវ នានាក្នុងក្រុងសៀមរាប។

លោកបានបន្ថែមទៀតថា តាមរយៈកិច្ចសហការអនុវត្តគម្រោងនេះ សង្ឃឹមថា សំណល់ប្លាស្ទិកនឹងត្រូវបានកាត់បន្ថយតាមរយៈការបញ្ជៀបការយល់ដឹង និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ការប្រើបា្រស់ផលិតផលជំនួសផលិត ផលប្លាស្ទិក និងការគាំទ្រនូវមធ្យោបាយសម្ភារផ្សេងៗសម្រាប់អនុវត្តសកម្មភាពរួមមាន៖១).ការសិក្សាពីលទ្ធភាព និងមធ្យោបាយបង្កើនសេវាគ្របដណ្តប់ក្នុងការប្រមូល សម្អាត និងដឹកជញ្ជូនសំរាម និងដោះស្រាយការកកស្ទះសំរាម ២).ការផ្តល់នូវសម្ភារធុងសំរាម និងការរៀបចំដំឡើងប៉ាណូផ្សព្វផ្សាយទាក់ទងនិ ងការកាត់បន្ថយប្លាស្ទិក និង៣).ការបង្កើនចំណេះដឹង និងយុទ្ធនាការផ្សព្វផ្សាយគ្រប់មធ្យោបាយ។

សូមជម្រាបថាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការទប់ស្កាត់ និងការកាត់បន្ថយសំណល់ប្លាស្ទិកទំាងនៅលើដី និងក្នុងទឹក តាមរយៈការអនុវត្តនូវគោលការណ៍៤Rs (ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងបដិសេធ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២១

ខេត្តសៀមរាប៖លោក ឌិម ហេង អនុប្រធានផ្នែកបុគ្គលិក សាខាខេត្តសៀមរាប តំណាងអោយលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប នៅថ្ងៃចន្ទទី ០៧ ខែ មិថុនា ឆ្នាំ២០២១ នេះបាននាំយកអំណោយជូនលោក ស៊ូ វណ្ណដេត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ចែកជូនដល់កងកម្លាំងដែលប្រចាំការនៅតាមគោលដៅ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។

លោក ឌិម ហេង អនុប្រធានផ្នែកបុគ្គលិក សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានឲ្យដឹងថា
អំណោយដែលប្រគល់ជូន រួមមាន៖

-អង្ករ ៥០ គីឡូ -ទឹកសុទ្ធvital ៥ កេស -មីម៉ាម៉ា ២ កេស -ត្រីខ ២យួរ -ទឹកស៉ីអ៉ីវ ១យួរ -ទឹកត្រី ១យួរ -ប្រេងឆា ១ដប -ស្ករស ១គីឡូ -ប៊ីចេង កញ្ចប់ -អំបិល ១គីឡូ -ម៉ាស ៥០០ ម៉ាស -អាកុល ១កាន និងដបបាញ់អាល់កុល ៤ដប។

ក្នុងឱកាសនេះដែរ លោក ឌិម ហេង បានមានមតិផ្តាំផ្ញេីដល់កងកម្លាំង ដោយសូមយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ ។ ជាពិសេស សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។

នៅព្រឹកមិញនេះដែរ លោក វឿន វណ្ណារិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកសូទ្រនិគម សាខាខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ធ្វើការចែកអំណោយ មួយគ្រួសារ ជូនគ្រួសារ លោក ហ៊ត់ ហៃ ដែល មានទី លំនៅ ភូមិបន្ទាយឈេី សង្កាត់ ទឹក វិល ក្រុង សៀមរា ប ខេត្ត សៀមរាប ដែលមានជីវភាពខ្វះខាត ហើយ មាន ជំងឺប្រចាំកាយ ព្រមទាំងមានកូនក្នុងបន្ទុក៦នាក់។

អំណោយចែកជូន រួម មាន ៖ ១ អង្ករ ៥០គីឡូ ២/ ទឹកត្រី ១យួរ ៣/ ទឹក សុីអុីវ ១យួរ ៤/ ប៊ីចេង ១គីឡូ ៥/ អំបិល ១គីឡូ ៦/ ស្ករស ១គីឡូ ៧/ ខ្ទឹម ស ១គីឡូ ៨/ ត្រីខ ១យួរ ៩/ សាប៊ូលាង ចាន១ដប ១០/ សាប៊ូ ម្សៅ ១កញ្ចប់ ១១/ ប្រេងឆា ១ដប និងថវិកា ១០០,០០០រៀល ដប់ម៉ឺនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានអញ្ជើញចុះពិនិត្យគម្រោងពង្រីកទីលានចាក់សំរាមថ្មីមួយកន្លែង​ ដែលមានទំហំ​ប្រមាណជា៥០ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ សំដៅលើកកម្ពស់សុខភាព​ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ចំពោះ​គម្រោង​ពង្រីក​ទីលាន​ចាក់​សំរាម​ដែលអាជ្ញាធរខេត្តរួមជាមួយនឹងជំនាញបរិស្ថាន​ ចុះពិនិត្យដោយផ្ទាល់នេះ បច្ចុប្បន្ន​ទីតាំង​នេះមានដីទំហំ​ប្រមាណជា​៥០ហិកតា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ។ ក្នុងនោះបានពិនិត្យមើលតាមផែនទី ព្រមទាំងចុះដល់កន្លែងដោយផ្ទាល់ ធ្វើយ៉ាងណាមិនឲ្យមានផលប៉ះពាល់ទៅដល់អ្នកដទៃ។ ដោយទីនេះក៏ធ្លាប់ត្រូវបានមន្ត្រីជំនាញក្រសួងបរិស្ថានបានធ្វើការវាយតម្លៃដោយសមស្របគឺនឹងអាចប្រែក្លាយជាទីលានចាក់សំរាមបាន។

លោកប្រធានមន្ទីរបរិស្ថាន​ បានឲ្យដឹងទៀតថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​នឹងធ្វើការស្នើសុំលាយលក្ខណ៍អក្សរទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បី​បង្វែរ​ដី​នៅ​តំបន់​នោះ​ ឲ្យ​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ចាមវិញ ជាមួយនោះក៏មានការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ បាន​បញ្ជាក់​ថា​ នាពេលខាងមុខសម្រាប់ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកព្រៃឈរ គឺចាក់សំរាមនៅតំបន់នេះ​ ដែល​នៅជិត​ងាយស្រួលមិន​ចាំបាច់ទៅឆ្ងាយ។ បច្ចុប្បន្ន​មានទីលានចាក់សំរាមមួយកន្លែងនៅក្នុងឃុំបុសខ្នុរ​ ស្រុកចំការលើ ដែលមានទំហំ១០ ហិកតា ត្រូវបានក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម ហើយយកទៅចាក់ចោលនៅតំបន់នោះ ដោយទីលាននោះស្ថិតនៅឆ្ងាយពីភូមិរបស់ប្រជាពលរដ្ឋ និងមិនមានក្លិនស្អុយជះទៅដល់អ្នកភូមិនោះឡេីយ​។

គួររំលឹក​ថា​ កន្លងមក លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថម្ភផ្ដល់ម៉ូតូ​ និងរថយន្តដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាមជាច្រើនគ្រឿង ដោយបានបែងចែកជូនតាមបណ្ដាក្រុង​ស្រុកមួយចំនួន​ ដេីម្បី​ប្រើប្រាស់ក្នុងយុទ្ធនាការប្រមូលសំរាមឲ្យបានស្អាត​ និងមានបរិស្ថានល្អ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២១

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចតែងតាំងបន្ថែម លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ១៩។ នេះបើយោងតាមលិខិតតែងតាំង ដែលបានចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីហ៊ុន សែន។SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២១

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា ករណីពលរដ្ឋ នៅឃុំសំព្រោជ ស្រុកស្ទោង មានទំនាស់ ដណ្តើមទឹកធ្វើស្រែ មកដល់ពេលនេះ មិនមានអ្នកតវ៉ាទៀតទេ។

តាមរបាយការណ៍ ដែលផ្ដល់ដោយ លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានបង្ហាញថា៖
ដោយសារមួយរយៈនេះគ្មានភ្លៀង បណ្តាល ស្រូវដែលបានធ្វើរួចហើយ ឈានទៅរកការខូចខាត ទើបនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២១ លោកមេឃុំ សំព្រោជ ឈ្មោះ ពាញ ពូល បានស្នើសុំទៅមន្ទីរធនធានទឹកខេត្ត ដើម្បីបង្ហូរទឹកពីទំនប់៣០កញ្ញា មកខាងស្រុកស្ទោង សង្គ្រោះស្រូវ ប្រជាជនប្រមាណជា២០០ហិកតា នៅតំបន់វាលក្រោម ក្នុងឃុំសំព្រោជ ស្រុកស្ទោង។

របាយការណ៍បន្តទៀតថាក្រោយពីមានការយល់ព្រមពីមន្ទីរធនធានទឹក លោកពាញ ពូល មេឃុំសំព្រោជ បានដឹកនាំប្រជាជនក្នុងឃុំសំព្រោជ ចំនួន ៧ភូមិ មានគ្នាប្រមាណជាជាង១០០នាក់ ដែលមានស្រែនៅតំបន់វាលក្រោម ទៅនាំទឹកពីទំនប់៣០កញ្ញា ក្នុងឃុំព្រះដំរី ស្រុកស្ទោង នាំទឹកមកបញ្វូលស្រែ ដើម្បីសង្គ្រោះស្រូវ ដោយត្រូវឆ្លងកាត់៥ឃុំ ចំងាយប្រមាណ ៣០គីឡូម៉ែត្រ និងមានការបណ្តាក់គ្នាដេកយាម កកាយ មុខទឹក អោយហូរបានលឿនផងដែរ។

របាយការណ៍បានបព្ជាក់ថាលុះបានទឹកធ្លាក់មកហើយនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១នេះ មានប្រជាជនមួយចំនួន ក្នុងឃុំសំព្រោជ ដែរ ប្រមាណជា០៦ភូមិ ដែលមានស្រែនៅជាប់សងខាងប្រឡាយ បានតវ៉ាសុំបូមទឹកបញ្ចូលស្រែដែរ តែមេឃុំបានដោះស្រាយ ដោយ ប្រជាជនភាគច្រើនបានទទួលយកនិងបានព្រមព្រៀងគ្នាហើយ ថា ទុកពេលអោយប្រជាជនដែលខំទៅនាំទឹក បានបូមទឹកបញ្ចូលចូលស្រែពួកគាត់មុនចំនួន៤ថ្ងៃសិន គឺត្រឹមថ្ងៃទី ០៩ខែមិថុនា ឆ្នាំ២០២១ ហើយចាប់ថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ ទៅទុកអោយប្រជាជន ដែលមានស្រែនៅជាប់ប្រឡាយបូមម្តង ។ ស្រាប់តែនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក មានប្រជាជន ដែលមិនយល់ព្រម នាំអ្នកសារព័ត៌មានទៅថតឡាយ ថាមេឃុំ នាំទឹកមកហើយ មិនអោយប្រជាជនបូមដាក់ស្រែ ជាក់ស្តែង ពេលដែលទឹកធ្លាក់មកដល់ស្រែពួកគាត់ ទោះជា បានដោះស្រាយថា អោយអ្នកខំទៅនាំទឹកបូមមុន អ្នកមិនបានទៅ បូមក្រោយ យ៉ាងណាក៏ដោយ ក៏ពួកគាត់មួយចំនួនមិនស្តាប់ ហើយបានដណ្តើមបូមទឹកនេះ ដាក់ស្រែរួចទៅហើយ មកដល់ពេលនេះមិនមានអ្នកតវ៉ាទៀតទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២១

ខេត្តកំពង់ធំ៖តំណាងពលរដ្ឋជាង១០០នាក់មកពី៦ភូមិស្មើនឹងជាង ១០០០ គ្រួសាររស់នៅក្នុងឃុំ សំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ផ្ទុះការតវ៉ាជាមួយលោក ពេញ ពូល មេឃុំសំព្រោជ ដែលបានយកឈ្មោះប្រជាពលរដ្ឋ ទាំងអស់ទៅស្នើសុំទឹកពីទំនប់ ៣០ កញ្ញា បង្ហូរចូលតាមប្រឡាយចិនទៅស្រោចស្របលើផ្ទៃដីស្រែ របស់ខ្លួនឯង ដោយមិនអោយពលរដ្ឋ អ្នកមានស្រែនៅជិតៗនោះបើកប្រើប្រាស់ទឹកបញ្ចូលស្រែនោះទេ ធ្វើអោយស្រូវពួកគាត់ងាប់ជាហូរហែរ។

ការតវ៉ានេះបានផ្ទុះឡើងតាំងពីល្ងាចថ្ងៃទី ៥ខែមិថុនា ឆ្នាំ ២០២១ រហូតមកដល់ព្រឹកថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២១ ពួកគាត់បានអះអាងថាលោកមេឃុំ ពេញ ពូល ធ្វើបែបនេះជារៀងរាល់ឆ្នាំមកហើយ។

លោក ពេញ ពូល មេឃុំ សំព្រោច បានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទថា លោកពិតជាបានស្នើសុំទឹកមែន ប៉ុន្ដែនៅពេលដែលលោកបើកទឹកពេញស្រែ របស់លោកនិងប្រជាពលរដ្ឋ១០០គ្រួសារទៀត ដែលកំពុងតែដេកយាមទឹកតាមមាត់ប្រឡាយចិននោះពេញហើយ លោកនិងប្រគល់ទឹកនោះ ឲ្យប្រជាពលរដ្ឋ ដែលមកតវ៉ានេះហើយ។

ពលរដ្ឋនបានសួរថា តើលោកពេញ ពូល មេឃុំ សំព្រោធ រងចាំអោយស្រូវពលរដ្ន ងាប់អស់សិនទើបលោកព្រមផ្ដល់ទឹកអោយពលរដ្នឬ ? ចុះបើស្រូវពលរដ្នងាប់មុនពេលលោក មេឃុំផ្ដល់ទឹកអោយតើលោក មេឃុំ ហ៊ានទទួលខុសត្រូវសងពលរដ្នដែរទេ?។

ពាក់ព័ន្ធនិងការខ្វះទឹកបញ្ចូលស្រែ របស់ពលរដ្ឋ អ្នកសារព័ត៌មាន បានទំនាក់ទំនងតាមទូស័ព្ទទៅ លោក កាង សុផាន់ណា ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកស្ទោង ជាច្រើនដង តែលោកមិនលើកទូស័ព្ទ មិនដឹងថាលោក រវល់ ឬមិនហ៊ានលើកទូស័ព្ទនោះទេ។

ករណីនេះពលរដ្ឋនសំណូមពរដល់លោក សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាជួយអន្តរាគមន៍ ឲ្យប្រជាពលរដ្ឋទាំង៦ ភូមិបានទឹកប្រើប្រាស់បញ្ចូលស្រែផង បើមិនដូច្នោះទេស្រូវរបស់យើងខ្ញុំបានងាប់អស់បណ្ដើរៗហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page387 Page388 Page389 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×