ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២១ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានបេីកសំណេីដេញថ្លៃ ចំនួន៤គម្រោង នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះ នៅសាលាស្រុកកំពង់សៀម ក្រោមវត្តមានលោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងលោក ឈួន វិបុល អភិបាលរងស្រុកកំពង់សៀម ដោយមានការចូលរួមពីគណៈកម្មការម្ចាស់លទ្ធកម្ម ក្រុមការងារខេត្ត និងស្រុក ព្រមទាំងតំណាងក្រុមហ៊ុន ទទួលការ ជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឈួន វិបុល អភិបាលរងស្រុកកំពង់សៀម បានធ្វើការសំណូមពរដល់ក្រុមហ៊ុន ទទួលការទាំងអស់ សូមឲ្យមានការប្រកួតប្រជែងដោយភាពថ្លៃថ្នូរ និងកុំឲ្យមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ហេីយការសាងសង់សំណង់ ឲ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែង ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ តាមសារអប់រំពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្រសួងសុខាភិបាល ។
ក្នុងនាមអាជ្ញាធរខេត្ត លោក ឡី មិច នាយករងរដ្ឋបាលខេត្ត បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកកំពង់សៀម ដែលបានរៀបចំការដេញថ្លៃនេះ ឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងបានសំណូមពរដល់តំណាងក្រុមហ៊ុន ឲ្យគោរពតាមក្រមសីលធម៌របស់អ្នកទទួលការ និងចូលរួមសហការជាមួយអាជ្ញាធរ ដេីម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ។
គួរបញ្ជាក់ផងដែរថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន៤ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំគៀនជ្រៃ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៨៤គ.ម ទទឹង ៤ មែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិកៀនជ្រៃក្នុង។
២-ឃុំកោះរកា សាងងស់ផ្លូវបេតុងអាមេ ប្រវែង ០.៤២៦ គ.ម ទទឹង ៤ មែត្រ នៅភូមិថ្មី។
៣-ឃុំគគរ សាងងស់ផ្លូវបេតុងអាមេ ប្រវែង ០.៣៤៣ គ.ម ទទឹង ៤ មែត្រ នៅភូមិគគរ១។
៤-ឃុំរអាង សាងងស់ផ្លូវបេតុងអាមេ ប្រវែង ០.៤៣២គ.ម ទទឹង៤មែត្រ នៅភូមិទួលរកា៕SRP



ខេត្តសៀមរាប៖ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានអ្នកទេសចរចូលមករើបៗ ជាបន្តបន្ទាប់ ក្រោយពេលបើកអោយចូលទស្សនា ទើបតែមានរយៈពេលជាង ១ខែនេះ។
ខេត្តកំពង់ធំ៖លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃម្សិលមិញនេះបានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៧៣ខ្នងផ្ទះ នៅទីតាំងចំនួន៥ផ្សេងគ្នា ក្នុងស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ។
ខេត្តសៀមរាប៖មន្ត្រីបាននិយាយថា បឹងពារាំងដែលជាតំបន់អភិរក្សត្រីមេពូជចម្រុះក្នុងសង្កាត់ជ្រាវ ជាបឹងបិទជិត បន្ទាប់ពីបឹងទន្លេសាបត្រូវបានស្រកផុតនៅរដូវប្រាំង។ បឹងពារាំងនេះតែងតែរីងស្ងួតបន្តិចម្តងៗជារៀងរាល់ឆ្នាំធ្វើឱ្យត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំងបានងាប់ជាបណ្តើរៗ ដោយសារតែទឹកក្នុងបឹងរីងស្ងួតលឿន។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ភាពមាន និងក្រ គឺជាទម្លាប់»។