Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

ភ្នំពេញ៖ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានឲ្យដឹងថា បច្ចុប្បន្ន មានអ្នកលេងសង្គមហ្វេសប៊ុកមួយចំនួន បានតាំងខ្លួនជាអ្នកសារព័ត៌មាន ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនអាចយល់ច្រឡំនិងទទួលបានព័ត៌មានដែលមិនពិត ដោយសារតែពួកគេពុំឆ្លងកាត់ការបណ្តុះ បណ្តាលឬការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ។ លោកបានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងមានវិជ្ជាជីវៈ និងគ្មានវិជ្ជាជីវៈត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅកម្ពុជាធ្វើយ៉ាងណាឲ្យការអនុវត្តន៍នោះ អនុលោមតាម ក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ របស់សង្គម។

លោកថ្លែងយ៉ាងដ្នេះ ក្នុងកម្មវីធីកិច្ចពិភាក្សាសារព័ត៌មាន «ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» នៅថ្ងៃថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ ក្រោមវត្តមានលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ដណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្សព្វផ្សាយព័ត៌មាន របស់ខ្លួន ដើម្បីឲ្យសារធារណជន អាចទទួលព័ត៌មានបានពិត និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់។

លោកខៀវកាញារីទ្ធ បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវីធីកិច្ចពិភាក្សាសារព័ត៌មាន «ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» នៅថ្ងៃថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះថា អ្នកសារព័ត៌មាន មានវិជ្ជាជីវៈមានសារសំខាន់ណាស់ ដែលធ្វើឲ្យប្រទេសជាតិទាំងមូលប្រែប្រួលនិងរីកចម្រើន។

លោករដ្ឋមន្ត្រីថានៅសតវត្សរ៍ទី២១នេះ អ្នកសារព័ត៌មានមានសារសំខាន់ដោយសារកត្ដាបីគឺកត្ដាអ៊ីនធឺណិត ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាសារព័ត៌មាន ដូចនេះ ក្រមសីលធម៌នៃការផ្សាយព័ត៌មានគឺអាចធ្វើឲ្យពិភពលោករីកចម្រើនបានលឿន។

លោកថា៖«សារសំខាន់នៃព័ត៌មានវាសំខាន់ធ្វើឲ្យសង្គមមួយប្រែប្រួលរីកចម្រើនឬធ្លាក់ចុះគឺព័ត៌មានហ្នឹងឯង អ៊ីចឹងហើយបានសតវត្សរ៍ទី ២១នេះយើងឃើញថា មានការរីកចម្រើនខ្លាំងក្លា ហើយយើងត្រូវយល់ឃើញថាសតវត្សរ៍ទី២១ដែលមានការរីកចម្រើន នេះ ហើយបាត់វិញយ៉ាងលឿន អាស្រ័យដោយសារកត្តាបីគឺបញ្ហាដែលយើងរកឃើញអ៊ីនធឺណិតនេះគឺជាកត្តាធំណាស់ដែលធ្វើឲ្យការផ្លាស់ប្ដូរព័ត៌មានបានលឿនឆាប់រហ័ស ទីពីរគឺទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺវារុញឲ្យទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានរត់កាន់តែលឿន។ មួយទៀតយើងដឹងហើយថាបណ្ណាល័យសកលមួយដែលធ្វើឲ្យយើងយកពីប្រភពដែល យើងតែនិយាយថាពិភពលោកនៅនឹងចង្អុលដៃរបស់យើង។ កត្តានេះវាជាកត្តាមួយដែលធ្វើឲ្យមានការប្រែប្រួលនៅក្នុងសតវត្សរ៍ទី២១ ក្នុងសង្គមបច្ចុប្បន្នឆ្នាំ២០២១នេះ មានការប្រែប្រួលនៅក្នុងសកលលោក ការក្រឡាប់ចាក់មួយចំនួនក្ដីក៏អាស្រ័យទៅដោយការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាសារព័ត៌មាន។ ជាការពិតគេតែងនិយាយថាព័ត៌មានអត់មានផលិតអ្វីចេញទេ វាមិនដូចសេវាឧស្សាហកម្មផលិតរបស់នេះរបស់នោះ. ប៉ុន្តែសារព័ត៌មានគឺជាស្នូរដែលធ្វើឲ្យអ្វីៗបានប្រែប្រួល។ ដូច្នេះហើយយើងត្រូវមើលឃើញអំពីសារសំខាន់នៃសារព័ត៌មាន នៅសតវត្សរ៍ទី២១ ដោយការរីកចម្រើននេះដែលធ្វើឲ្យយើងបានឃើញមានការឈ្លោះគ្នារវាងអ្នកកាសែតដែល មានអាជ្ញាប័ណ្ណ អ្នកកាសែតបោះពុម្ពអ្នកកាសែតធ្វើការនៅវិទ្យុ ទូរទស្សន៍ ជាមួយអ្នកកាសែត ហ្វេសប៊ុក »។

រដ្ឋមន្ត្រីបានមានប្រសាសន៍បន្ដថា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានគឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន និងអាចរក្សាតម្លៃខ្លួនបាន។ លោកបានលើកឡើងថា សម្រាប់អ្នកសារព័ត៌មានគឺមានសិទ្ធ ហើយការប្រើប្រាស់សិទ្ធិសេរីភាពនោះ កុំហួសព្រំដែនដែលអាចធ្វើឲ្យប៉ះពាល់ ឬក្លាយជាការបរិហារ ទៅដល់ស្ថាប័ន ឬក៏បុគ្គលផ្សេងៗ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

«សម្ដេចហ៊ុន សែន ក្នុងពេលបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩»

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងលោកស្រី ងិន ផលរ័ត្ន ជាអភិបាលក្រុងបូកគោ ខេត្តកំពត ដែលទើបបង្កើតថ្មី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងអនុក្រឹត្យនេះថា៖ «តែងតាំងលោកស្រី ងិន ផលរ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងបូកគោ ខេត្តកំពត»។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យ បង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ក្រុងបូកគោនេះ មានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

ខេត្តសៀមរាប៖លោកតា លោកយាយ ដែលមានអាយុជាង១០០ឆ្នាំ បានទទួលអំណោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការដែលលោកយាយលោកតា បានទទួលអំណោយ នៅថ្ងៃទី២៩ ខែកក្កដា ព្រឹកមិញនេះ តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សូមជម្រាបថាអំណោយរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានប្រគល់ជូនលោកតា អាត់ អ៊ុន ព្រះជន្ម ១០០ ឆ្នាំ ស្ថិតនៅភូមិក្រាំដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងនោះលោកយាយ សឿ ស៊ន  ព្រះជន្ម ១១៣ ឆ្នាំ ស្ថិតនៅភូមិដំណាក់ធ្នុង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ទទួលបានថវិកាចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

ខេត្តបាត់ដំបង៖ក្រុមឈ្មួញបាននាំគ្នាកាយដីលក់ជាច្រើនខែមកហើយ ទើបលេចមុខមន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តបាត់ដំបង ចុះទៅពិនិត្យនឹងរកឃើញភាពមិនប្រក្រតីក៏បានធ្វើកំណត់ហេតុឲ្ បង់សួយសារ «ថវិកា»ទៅតាមច្បាប់ ចូលទៅរដ្ឋ។

ទីតាំងដែលក្រុមឈ្មួញកាយដីលក់ស្ថិតនៅចំណុចទួលក្រសាំង ស្ថិតក្នុងភូមិទួលស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ការដែលមន្ត្រីរ៉ែនិងថាមពល ចុះទៅពិនិត្យនេះក្រោយពីមានការពលរដ្ឋរស់នៅក្នុងតំបន់ខាងលើបានរាយការណ៍ដោយលើកឡើងថាការកាយដីពីសំណាក់ឈ្មួញធ្វើអោយប៉ះពាល់ខ្លាំង ដល់ជីវភាពរស់នៅរបស់ពួកគាត់ ដូចជាសត្វពាហនៈផងដែរ។ ដោយមួយថ្ងៃៗមានរថយន្តដឹកដីជាច្រើនគ្រឿងសម្រុកដឹកយ៉ាងអនាធិបតេយ្យតែម្តង។

ប្រជាពលរដ្ឋរស់នៅភូមិស្វាយជ្រុំ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមគ្រួសាររបស់លោកគឺជាអ្នករស់នៅអាស្រ័យផល នៅក្នុងមូលដ្ឋានខាងលើនេះនិងបានឃើញគ្រឿងចក្រ ចូលមកកាយដីអូរនេះ រយៈពេលប្រហែលជាង២ខែមកហើយ ដោយមិនមានការស្នើសុំពីខាងប្រជាពលរដ្ឋនោះទេ ដោយគេសំអាងថាបានសុំពីលើមកហើយ(ពីមន្ទីរធនធានទឹក)ក្នុងការស្តាអូរដែលមានជំរៅជ្រៅជិត១ដៃអេស្ការ។

ពលរដ្ឋថាទួលក្រសាំងនេះ ជាទួលតាំងពីបុរម្យបុរាណ ហើយនៅពេលដែលឃើញគ្រឿងចក្រ ចុះមកកាយ លោកក៏បានប្រាប់ទៅមេភូមិចុះមកមើលដែរ ដោយឃើញគេកាយជិតអស់ទួលចំនួនពីរ ដើម្បីធ្វើជាផ្លូវសម្រាប់ឡានឡើង ហើយគេប្រាប់ថា បើដោះស្រាយចេញ គេនឹងកាយលប់អោយវិញ តែបើដោះស្រាយមិនចេញទេ គេនឹងកាយយកទាំងអស់ នេះជាហេតុផល ខាងក្រុមហ៊ុន លោកហេងហ៊ាង និងមួយទៀតឈ្មោះហោ បានប្រាប់មកពួកគាត់។

ពលរដ្ឋបានបញ្ជាក់ថាគ្រឿងចក្រថាមកស្តាអូរ បែជាមិនស្តាអូរនោះទេ វាទៅជាកាយស្រះទៅវិញ វាអស់ទាំងចំណីអូរសូម្បីតែ សត្វគោ ក្របី ក៏មិនអាចហែលឆ្លងផុតបានដែរ។ ដោយគោ ក្របី ក៏មិនអាចមកស៊ីស្មៅតាមចំណីអូរនេះបានទៀតដែរ។ ករណីនេះពួកគាត់សូមសំណូមពរទៅដល់មន្ត្រីគ្រប់ស្ថាប័នទាំងអស់ សូមជួយទប់ស្កាត់ និងជួយថែទាំនូវទួលបុរាណ ដែលពួកគាត់ជាង២០គ្រួសាររស់នៅអាស្រ័យផលតាំងពីដូនតាមករាប់រយឆ្នាំហើយ។

ពាក់ព័ន្ធករណីនេះ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្ដិ៍ថា លោកបានចាត់អោយខាងជំនាញរបស់លោក ចុះទៅពិនិត្យជាក់ស្តែង និងបានធ្វើកំណត់ហេតុ អោយម្ចាស់ក្រុមហ៊ុនទាំងពីរ ដែលម្នាក់ឈ្មោះ ហេង ហ៊ាង និងឈ្មោះ ហោ អត់អាជ្ញាប័ណ្ណ ជ្រកក្រោមស្លាកឈ្មោះ ហ៊ាង មកបង់សួយសារទៅតាមច្បាប់កំណត់។ ប្រសិនជាក្រុមហ៊ុនទាំងពីរមិនមកតាមការអញ្ជើញនោះទេ ខាងមន្ទីរនិងសហការជាមួយស្រុកចុះទៅបញ្ឈប់និងពិន័យតាមមាត្រានៃច្បាប់ស្តីពីការគ្រប់គ្រងធនធានរ៉ែឲ្យខានតែបាន។

ជាមួយគ្នានេះដែរ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង ក៏បានចេញលិខិតស្នើសុំស្នងការខេត្តបាត់ដំបង ជួយចាត់មន្ត្រីជំនាញចូលរួមចុះពិនិត្យការឈូសឆាយទីទួលបុណា (ទួលក្រសាំង) ខាងលើនេះផងដែរ។ ទោះជាយ៉ាងណាករណីនេះពលរដ្ឋរំពឹងថាអាជ្ញាធរជំនាញពាក់ព័ន្ធនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនខាងលើ ដែលបានកាយដីទួលបុរាណ (ទួលក្រសាំង)នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

ខេត្តបាត់ដំបង៖មន្ត្រីប្រឆាំងគ្រឿងញៀនបាននិយាយថាគ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបានចំនួន៦ខេត្ត ត្រូវបានដុតបំផ្លាញចោលនៅក្រុងបាត់ដំបង។

ការដុតកម្ទេចចោលនៅថ្ងៃទី ២៩ខែ កក្កដា ព្រឹកមិញនេះនៅទីលានបាល់ទាត់ស្ថិតក្នុងភូមិរំចេក៤ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ក្រោមវត្តមានលោក មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សូមជម្រាបថាគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ដែលសមត្ថកិច្ចជំនាញធ្វើការបង្រ្កាបរឹបអូស ដកហូតបានពីជនប្រព្រឹត្តិល្មើស នារយៈពេលកន្លងមកនិងបានសម្រេចដោយសាលក្រមស្ថាពរ របស់សាលាដំ​បូងនៃខេត្តចំនួន០៦រួមមាន ខេត្តបាត់ដំបង ខេត្តពោ​ធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយ​មាន​ជ័យ ខេត្តសៀមរាប និងខេត្តឧត្តមានជ័យ។

ក្នុងនោះរួមមាន៖ -គ្រឿងញៀនសរុបចំនួន ៦២.៥០៧,៦៨ ក្រាម -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកក ICE ចំនួន ៦០.១៤១,៧៩ ក្រាម -គ្រឿងញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា WY ចំនួន ២២.៩៩៤,៥គ្រាប់ស្មើនឹង ២.០៨៦,៩៨ក្រាម -គ្រឿងញៀនប្រភេទចម្រុះ(ថ្នាំក្រវី)មានទម្ងន់ ២៧៩ក្រាម -គ្រឿងញៀនប្រភេទទឹក កេតាមីន Ketaminចំនួន ៤៤៤ដប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធអត្ថបទមួយក្រោមចំណងជើងថា”ថាមពលនៃការគិត”។

លោក សឿន តុលា បានសរសេរថា៖ ជាទូទៅ ការគិតវិជ្ជមាន ឬការគិតអវិជ្ជមាន គឺអាស្រ័យលើខ្លួនយើង តែប៉ុណ្ណោះ ប្រសិនបើយើងធ្វើការប្រៀបធៀប រឿងទាំងនេះ កើតឡើងចំពោះមនុស្ស ទូទៅ ដោយមិនប្រកាន់ប្រទេស រឿងជនជាតិអ្វីឡើយ។ មនុស្សឆ្លាត និងតែងតែមានប្រាជ្ញា ដោយសារតែពួកគេ អនុវត្តនូវការគិតវិជ្ជមាន ។
សូមចូលចាំថា: កម្លាំងនៃការគិតអវិជ្ជមាន ធ្វើឲ្យយើងរត់ថយក្រោយ ពោលគឺខ្សោយថាមពលនៅក្នុងខួរក្បាល ហើយកម្លាំងអវិជ្ជមាននេះ មិនអាចពាំនាំរូបយើង ឱ្យទៅដល់កន្លែងដែលយើងចង់ទៅបានទេ។

រីឯកម្លាំងនៃការគិតវិជ្ជមាន តែងតែបង្កើនឥទ្ធិពលនៅក្នុងខួរក្បាលរបស់យើង ជាពិសេសនោះ កម្លាំងនេះ នឹងនាំឲ្យយើងទៅដល់កន្លែងដែលយើងចង់ទៅ។

ការគិតអំពីចំណុចវិជ្ជមាន គឺឲ្យយើងបង្កើនកម្លាំង ជារៀងរាល់ថ្ងៃ កម្លាំងទាំងអស់នោះ កើតចេញពីការសន្សំ នៃភាពវិជ្ជមាន ដែលយើងបានគិតជាប្រចាំ ។

សូមចងចាំថា ” ការផ្លាស់ប្ដូរធំមួយ កើតឡើងនៅក្នុងខ្លួនរបស់យើង គឺដោយសារតែ ឥទ្ធិពលនៃភាពវិជ្ជមាន ដែលយើងបានថែទាំបីបាច់ជារៀងរាល់ថ្ងៃ” ជាទូទៅមនុស្សដែលគិតអំពី ចំណុច វិជ្ជមាន មិនដែលយកចិត្តទុកដាក់ ទៅលើពាក្យសម្ដីរបស់អ្នកដទៃ ជារឿងធ្ងន់ធ្ងរសម្រាប់ខ្លួនពួកគេឡើយ ពីព្រោះពួកគេយល់ឃើញថា ” ភាពវេទនាក្នុងចិត្ត ភាគច្រើនបំផុត កើតឡើង ដោយការស្ដាប់ សំដីរបស់អ្នកដទៃ ហើយភ្លេច ការស្ដាប់សំឡេង នៅក្នុងខ្លួនរបស់ពួកគេ” សូមចងចាំថា នៅពេលដែលយើងយល់អំពីសំឡេងនៅក្នុងខ្លួនរបស់យើង យើងនឹងអាចយល់អំពីសំឡេងរបស់អ្នកដទៃ បានយ៉ាងស្ងប់ក្នុងផ្លូវចិត្ត” កម្លាំងនៃការគិតអំពីចំណុចវិជ្ជមាន បានធ្វើឱ្យយើងផ្លាស់ប្ដូរ ក្នុង 3 ចំណុច:

  1. គ្រប់យ៉ាងធ្វើឲ្យយើងយល់បានថា កាលណាមានហេតុ នោះប្រាកដជាមានផល..ហើយរាល់ផលទាំងអស់ និងជំរុញឲ្យយើងមានកម្លាំងចិត្ត ដើម្បីទទួលបានភាពជោគជ័យ។
  2. ក្នុងលោកយើងនេះគ្មានទេការបរាជ័យ គ្រាន់តែយើង នូវទទួលបានផលតិច មិនទាន់សម្រេចលទ្ធផលយើងបានគិតទុកតែប៉ុណ្ណោះ ។
  3. គ្រប់យ៉ាងកើតឡើងក្នុងជីវិតរបស់យើង មិនមែនសុទ្ធតែជាផលអាក្រក់នោះទេ ទាំងនោះបានបង្ហាត់ យើងឱ្យចេះអត់ធ្មត់ ប្រសិនបើលទ្ធផលកើតឡើងមិនដូចបំណង ជាពិសេសនោះ ជំរុញឲ្យយើងមានការសម្រេចចិត្តលឿន ក្នុងការអនុវត្តគោលដៅ។

សូមចងចាំថា : អំណាចនៃការគិត គឺជាដែកឆក់ ដែលធ្វើឱ្យអ្នកទទួលបានលទ្ធផល ដូច្នេះហើយ ប្រសិនបើអ្នកគិតអំពីចំណុចអវិជ្ជមាន ការនិយាយអំពីចំណុចអវិជ្ជមាន គឺមិនប្រសើរជាង ភាពស្ងៀមស្ងាត់ ដែលអ្នកអាចអនុវត្តបាន ហើយរៀនអំពីការកែប្រែខ្លួន ដើម្បីទាក់ទាញភាពប្រសើរឡើង ក្នុងផ្លូវជីវិត៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD. *PAPAYA REAL ESTATE(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) *PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

ខេត្តសៀមរាប៖លោកយាយ ចាន់ ឃីម ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៧លាន ទទួលបានអំណោយពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ទ្រក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានស្ម័គ្រចិត្តទទួលបានការចាក់វ៉ាក់សាំង លេខរៀងទី៧លាន ទទួលបានថវិកាចំនួន១០លានរៀល និងសម្ភារផ្សេងទៀត ពីសម្ដេច ហ៊ុន សែន តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ហេតុការណ៍ប្រទះឃើញនៅថ្ងៃទី២៨ ខែកក្កដា ព្រឹកមិញនេះ ស្ថិតត្រង់ចំណុច មុខរោងកាត់សក់ទុកចោល ផ្លូវចូលទៅស្ពាន វត្តពោធិ៍ពីរដើម ក្រុមទី៦ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុជនរងគ្រោះជាមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ(ជនអនាថា)អាយុប្រហែល៦០ឆ្នាំ។

របាយការណ៍បន្តថាតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត្ន័ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារស្ទះសសៃឈាមបេះដូង(ខ្យល់គរ)  និង បានធ្វើតេស្តរកមេរោគកូវីត១៩ ជាលទ្ធផលអវិជ្ជមាននិងមានការ ចូលរួមពិនិត្យសាកសព របស់មន្ត្រីជំនាញផ្នែកកោសលវិច្ច័យ ខេត្តនិងក្រុងដោយពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ ករណីនេះបានប្រគល់សាកសពឲ្យមេភូមិ និងចៅសង្កាត់ យកទៅតម្កល់ទុកនៅវត្តព្រះឥន្ទកោសីយ៍ ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២១

ខេត្ដព្រះវិហារ៖ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ រស់នៅក្នុងភូមិភាកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារជួបការលំបាក នាពេលអាជ្ញាធកំពុងបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺកូវីត១៩ ទទួលបានអំណោយពីសាលាដំបូងខេត្តព្រះវិហារ។

ការទទួលបាននៅថ្ងៃពុធ ទី២៨ ខែកក្កដា នេះដោយតាមរយៈលោក សេង ម៉េងស៊្រុន លោក ថុល គឹមហឹង, លោក គឹម សំលេង និង លោក វុធ សាវី ជាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ តាមការណែនាំរបស់លោកទី សុវឹនថាល់ ព្រះរាជអាជ្ញា ខេត្តព្រះវិហារ។

ក្នុងឱកាសចុះចែកអំណោយនេះ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានមានមតិសំណេះសំណាលនឹងណែនាំដល់ប្រជាពលរដ្ឋ ដោយសូមឲ្យចូលរួមគោរពវិធានការ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលគឺ ៣កុំ និង៣ការពារ។ ជាមួយគ្នានវដែរលោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់នេះ ប្រសិនមានការខ្វះខាត ត្រង់ប្រការមួយ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ «០៩៦ ២៧៥ ៦៤០៣» ដើម្បីក្រុមការងាររៀបចំចាត់ចែងយកទៅប្រគល់ជូនប្រជាពលរដ្ឋ រហូតថ្ងៃផុត ពីការបិទផ្ទប់នេះផងដែរ។សូមជម្រាបថាអំណោយដែលត្រូវប្រគល់ជូនរួមមាន៖.អង្ក .មី .ទឹកត្រី.ទឹកស៊ីវអ៊ីវ .អំបិល .ត្រីខនិងបីចេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា”គោលដៅ គឺជាថាមពល”។

លោក សឿន តុលា បានសរសេរថា៖ នៅក្នុងលោកយើងនេះ គ្មាននរណាម្នាក់ចង់បានការរស់នៅក្នុងភាពក្រីក្រនោះទេ ពីព្រោះមនុស្ស គឺត្រូវការប្រាក់ ដើម្បីបានចំណីអាហារ ដើម្បីបានទីជម្រក សមសម្លៀកបំពាក់ និងថ្លៃនៃការចំណាយផ្សេងៗ ក្នុងជីវិតប្រចាំថ្ងៃ ប៉ុន្តែ មនុស្សជាច្រើនមានការភាន់ច្រឡំ ជាមួយនិងប្រាក់ ហើយអាក់ខានមិនបានស្វែងយល់ អំពីគុណតម្លៃនៃប្រាក់ ព្រមទាំង ពួកគេអាខាន់ ដើម្បីស្វែងយល់ ថាតើ ប្រភេទធ្វើជំនួញអ្វីខ្លះ ដើម្បីឲ្យបានទទួលសាច់ប្រាក់ល្អ ត្រឡប់មកវិញ ប៉ុន្តែការដាក់គោលដៅ តែងតែជារឿងល្អ សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីជំនះឧបសគ្គ ដើម្បីបង្កើនថាមពលក្នុងខ្លួន និងដើម្បី ទាក់ទាញ បានបុគ្គលិកជំនាញ ឱ្យនៅនៅជុំវិញខ្លួន និងដើម្បីទទួលបានផល ដែលយើងបានកំណត់ ។

សូមចងចាំថា ការដាក់គោលដៅ គឺតម្រូវឱ្យយើងអនុវត្ត ប្រសិនបើយើងមិនអនុវត្តទេ យើងគ្រាន់តែជាអ្នកនិយាយពាក្យថា ” គោលដៅតែប៉ុណ្ណោះ” សូមចងចាំថា ឱកាសល្អកើតឡើង សម្រាប់តែមនុស្ស ដែលបានដាក់គោលដៅ និងមានជំនាញ រៀបចំចាត់ចែងមនុស្សធ្វើការតែប៉ុណ្ណោះ រីឯជនរងគ្រោះ ដោយមិនដឹងខ្លួន គឺអ្នកដែលរង់ចាំឱកាស ដោយមិនបានគិត អំពីពេលវេលា ដែលឈឺចាប់ ដែលត្រូវបានចំណាយទៅលើពាក្យថា ” ការរងចាំ” នោះឡើយ។
ការអនុវត្តដដែលដើម្បីឱ្យបានលទ្ធផលដដែល ប៉ុន្តែថាមពលរបស់យើង មិនអាចរក្សាភាពដដែលបានទេ នោះគឺជារឿងខ្លោចផ្សានៅចុងបញ្ចប់។

ការអនុវត្តដ៏មហាសាលគឺសំដៅទៅលើការផ្លាស់ប្ដូរវិធី ដើម្បីឆ្ពោះទៅរកគោលដៅរហូតទទួលបានផលិតផលតាមតែយើងបានកំណត់ សូមចងចាំ ” មនុស្សដែលមើលងាយខ្លួនឯង មិនហ៊ានដាក់គោលដៅ ដើម្បីឲ្យបានសម្រេចអ្វីមួយនោះទេ ហើយពួកគេគ្មានថាមពលក្នុងខ្លួនគ្រប់គ្រាន់ ដើម្បីសម្រេចបានអ្វីមួយនោះឡើយ ”
ក្នុងការធ្វើជំនួញ ដើម្បីឱ្យបានលទ្ធផលអស្ចារ្យ យើងត្រូវតែមានក្រុមការងារ ដែលត្រូវការរបាយការណ៍ ហើយក្រុមការងារ ដែលមានកម្លាំងខ្លាំង គឺត្រូវតែអនុវត្តតាមការដាក់គោលដៅ ”
គោលដៅជួយឱ្យមាន:

  1. គោលដៅបង្កើតឲ្យមានថាមពល និងរៀបចំពេលវេលាត្រឹមត្រូវ
  2. គោលដៅនាំឲ្យមានជំនាញ និងបង្កើនជំនាញ ជាពិសេសនោះ ពួកគេរៀនបានលឿននៅក្នុងប្រព័ន្ធការងារ
  3. គោលដៅនាំឱ្យមានការ ប្ដូរភាពភ័យខ្លាចឲ្យក្លាយជាថាមពល។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD. *PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY(គម្រោងលើវិស័យទេសចរណ៍)

*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អភិបាល រាជធានី ខេត្ត ស្តីពីការពន្យាពេលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខា ដោយសម្ដេច ស ខេង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page359 Page360 Page361 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×