Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់ខណៈចុះទៅបេះឈូក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង៤៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១ ស្ថិតភូមិសំរោង ឃុំលាងដែ ស្រុកអង្គរធំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធិក ប៉ិក អាយុ ៥៤ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដែ ស្រុកអង្គរធំ។ មូលហេតុ ដោយផឹកស្រាស្រវឹងចុះទឹកត្រពាំងបេះឈូកបណ្តាលអោយលង់ទឹកស្លាប់តែម្ដង។ ករណីនេះពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្ដព្រះវិហារ៖ស្ត្រីម្នាក់ត្រូវបានកម្លាំងនគបាល ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះវិហារ ចាប់ខ្លួនរួមនិងថ្នាំញៀន មេតំហ្វេតាមីន ចំនួន៨៦៤គ្រាប់ ។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃ៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិកំពង់សាមុី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ក្នុង
នៅបរិវេណលំនៅដ្ឋាន របស់ជនសង្ស័យ។

ស្ត្រីជនសង្ស័យ មានឈ្មោះ អិត ណាងណយ ស្ថិតនៅភូមិកំពង់សាមុី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ការបង្ក្រាបរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ
ក្រោមការចង្អុលបង្ហាញពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ និងដឹកនាំសម្របសម្រួលផ្ទាល់ដោយពីលោក វុធ សាវី ព្រះរាជអាជ្ញារង ។ជនសង្ស័យ រួមវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាការត្រៀមរៀបចំសិក្ខាសាលាស្តីពីវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះថា៖ ការរៀនច្បាប់ ការយល់ដឹងពីវិជ្ជាជីវៈ និងសារព័ត៌មាន គឺមានសារៈសំខាន់សំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ហើយការដែលក្រសួងព័ត៌មាន គ្រោងរៀបចំជាសិក្ខាសាលានេះឡើងគឺលក្ខណៈប្រវត្តិសាស្រ្ត។

រដ្ឋមន្រ្តី បានបញ្ជាក់ថា សិក្ខាសាលានេះ នឹងកំណត់ដោយនៅថ្ងៃក្រោយ ទាំងអាជ្ញាធរ និងអ្នកសារព័ត៌មាន ជួបពិភាក្សាគ្នាដោយផ្ទាល់ ជាជាងជួបគ្នាតាមរយ:ប្រជុំតាមប្រពន្ធ័ Zoom ព្រោះថាការជួបគ្នា អាចនិយាយគ្នាបានដឹង និងយល់ទាំងអស់គ្នា ពីរបៀបធ្វើការរបស់អ្នកកាសែត និង អាជ្ញាធរសមត្ថកិច្ច ។

ដូច្នេះ ក្រសួងព័ត៌មាន នឹងអញ្ជើញ វាគ្មិន មកពីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចូលរួមក្នុងសិក្ខាសាលា ដែលគ្រោងធ្វើនៅក្នុងខែតុលា ខាងមុខនេះ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ រដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក បានចូលរួមជាមតិយោបល់ ក្នុងការធ្វើយ៉ាងណា អោយគម្រោងរៀបចំសិក្ខាសាលា ស្តីពីវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន បានប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានលទ្ធផលល្អ។

សូមជម្រាបថា សិក្ខាសាលាគ្រោងអញ្ជើញមន្ត្រី មន្ទីរព័ត៌មាន គ្រប់ខេត្ត រាជធានី សមាគមអ្នកសារព័ត៌មាន ដែលសកម្មក្នុងកិច្ចការងារ អ្នកកាសែតជើងចាស់ដែលមានឥទ្ធិពល TV Online ដែលមានអ្នកមើលច្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖វត្តចំនួន៤ក្នុងក្រុងសៀមរាប  រួមមាន៖ វត្តស្វាយដង្គំ. វត្តស្វាយ. វត្តពោធិ៍២ដើម និងវត្តគោកតាឡុន បានទទួលទេយ្យទាន ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ការទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ព្រឹកមិញនេះ ដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនវស្សា១គូរ , អង្ករចំនួន ១៥០គីឡូក្រាម , មីចំនួន ១០កេស , ត្រីខចំនួន ១០យួរ , ត្រងៀតចំនួន ៣គីឡូក្រាម , សាច់ក្រកចំនួន ៣គីឡូក្រាម , ទឹកត្រីចំនួន ៥យួរ , ទឹកស៊ីអ៊ីវចំនួន ៥យួរ , ទឹកបរិសុទ្ធចំនួន ១០យួរ , ប្រេងឆាចំនួន ៥លីត្រ , ម្សៅស៊ុបខ្នចំនួន ៣គីឡូក្រាម , មីសួចំនួន ៣គីឡូក្រាម , ស្ករសចំនួន ៣គីឡូក្រាម , អំបិលចំនួន ២គីឡូក្រាម , តែចំនួន ១គីឡូក្រាម , នំធុងចំនួន ១ធុង , ម៉ាសចំនួន ៣ប្រអប់ , អាកុលចំនួន ៤ដប , ចង្ហាន់ចំនួន ១ស្រាក់ និងបច្ច័យចំនួន ៨សែនរៀល។

លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយស តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ ពាំនាំនូវការទូលសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា និងលោកទៀ សីហា ដែលតែងតែមានការព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋ គ្រប់រូបខាងផ្នែកអាណាចក្រ និងព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចជានៅទូទាំងប្រទេស និងពិភពលោកផងដែរ។

លោកឧកញ៉ា ហ៊ុយ ភៀវ បានបន្តថាក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺនេះ បានបណ្ដាលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដូច្នេះការប្រគេនទេយ្យទានដល់ព្រះចៅអធិការនៅតាមបណ្ដាវត្តនាពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរ និងមើលឃើញពីការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃ នៅតាមបណ្ដាវត្តមួយចំនួន ពីសំណាក់លោក ទៀ សីហា ដើម្បីអាចជួយសម្រួល និងដោះស្រាយការលំបាកបានមួយគ្រាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖លោក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានដាក់បទបញ្ជាឲ្យទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្តាំមកក្នុងប្រទេស។ នេះបើយោងតាមបទបញ្ជាដែល«សៀមរាបប៉ុស្ដិ៍ ទទួលបាននៅមុននេះបន្តិច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់មានអាយុ១៤ឆ្នាំ បានរំលោភក្មេងស្រីអាយុទើបតែ៥ឆ្នាំ នៅក្នុងបន្ទប់ទឹក។ របាយការណ៍របស់សមត្ថកិច្ចបានញ្ជាក់ថាវេលាម៉ោង០៤ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅចំណុច ក្នុងបន្ទប់ទឹក ស្ថិតនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

របាយការណ៍បន្តថាករណីរំលោភសេពសន្ធវ:លើអនិតិជននេះ  បង្កឡើងដោយជនសង្ស័យឈ្មោះគុន សុគាន អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិ.ឃុំកើតហេតុ ខាងលើ។ ចំណែក ជនរងគ្រោះ មានឈ្មោះ អ. ណ.វ អាយុ០៥ឆ្នាំ មានទីលំនៅភូមិ.ឃុំ ជាមួយគ្នា។ ករណីនេះជនសង្ស័យត្រូវបាននគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួននឹងកសាងសំណុំរឿង តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកកត់ឆ្នោត២នាក់ អ្នកចាក់ឆ្នោត៣នាក់ និងវត្ថុតាងជាឯកសារកត់ឆ្នោតវៀតណាម មួយចំនួនទៀត បញ្ជូនមនុស្សនិងវត្ថុតាង ទៅអធិការដ្ឋាននគបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី។

ការបង្ក្រាបធ្វើឡើងរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានសហការណ៍ ជាមួយ កម្លាំងនគបាលខណ្ឌ គណៈបញ្ជការឯកភាពសង្កាត់ផ្សារដេប៉ូទី៣ និង នគបាលប៉ុស្តិ៍ អនុវត្តតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក។

លោកជា ពិសី អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា បានចុះបង្ក្រាបទីតាំងលួចកត់ឆ្នោតវៀតណាមនេះ ទីតាំងខាងលើនេះ ត្រូវបាន កម្លាំងគណៈបញ្ជាការ ធ្វើកំណត់ហេតុបិទជាបណ្ដោះអាសន្នផងដែរ។ សូមជម្រាបថាលោក ជា ពិសី ទើបតែផ្លាស់ប្ដូរពីអភិបាលខណ្ឌឬស្សីកែវ មកជាអភិបាលខណ្ឌទួលគោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានអះអាងថាក្នុងខែសីហា ឆ្នាំ២០២១នេះ  គ្រោះថ្នាក់ចរាចណ៍ ឲ្យបាត់បង់ជីវិតមនុស្ស មានការកើនឡើង។

សម្ដេច ស ខេង បានលើកឡើងថា៖ ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ដែលយើងបានមើលឃើញថាករណីគ្រោះថ្នាក់នេះបានបណ្តាលឲ្យ អត្រាជនរងគ្រោះបាត់បង់ជីវិតមានការកើនឡើង នៅពេលដែលអត្រាអ្នករងរបួសមានចំនួនថយចុះ  ធៀបនឹងខែកក្កដា កន្លងទៅនេះ។

សម្ដេច ស ខេង បន្តថាជាប្រការគួរឱ្យសោកស្ដាយបំផុតនោះ ដ្បិតតែនៅក្នុងខែសីហា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន១៩៩លើក ថយចុះចំនួន៩លើក ហើយអ្នករងរបួសមានចំនួន២៤១នាក់ ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ មានដល់ទៅ១២៣នាក់ ដែលកើនរហូតដល់ទៅ១៦នាក់ធៀបនឹងខែកក្កដាមុននេះ ដែលមានអ្នកស្លាប់ចំនួន១០៧នាក់។  ជាការកត់សម្គាល់ កំណើនអ្នក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហានេះ គឺការធ្វើដំណើរ នៅក្នុងឱកាសនៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ចំនួន១៥នាក់ របួស ៣២នាក់ និងការធ្វើដំណើរនៅ រៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរា ចរណ៍មានកំណើនឡើងវិញ។ ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០២១នេះ បើប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ២០២០កន្លងទៅវិញ គឺបានថយចុះចំនួន៧៩លើក ស្មើនឹង ២០ភាគរយ និងរបួសបានថយចុះចំនួន១៩៩នាក់ ស្មើនឹង៤៥ភាគ រយ គឺកើនតែអ្នកស្លាប់ចំនួន២ នាក់ស្មើនឹង២ភាគរយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជាថ្មីម្ដងទៀតខ្ញុំសូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ សូមមានស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ពេលវេលា នៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។

សម្ដេចបន្ថែមថាក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។  យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖ – ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ – គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប- បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់ បើស្រវឹង សូមកុំបើកបរ- គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ – គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ- ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ភ្នំពេញ៖អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធពាក្យប្តឹងអនាមិក ករណីភាពមិនប្រកក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ ដែលបម្សល់ទុកពីសម័យសង្គ្រាម។

ហេតុការណ៍ប្រទះឃើញបានកើតឡើង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្បែរផ្ទះចំណុចជើងភ្នំក្រោម ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រាប់យុទ្ធភណ្ឌ័ មាន គ្រាប់ត្បាល់(82mm) ១គ្រាប់. គ្រាប់(B40) ១គ្រាប់.គ្រាប់ផ្លោង(23mm)១គ្រាប់។ទោះជាយ៉ាង ណាករណីនេះត្រូវបានមន្ត្រីស៊ីម៉ាក់ចុះទៅពិនិត្យនិងដាក់សញ្ញាគ្រោះថ្នាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដោយដោយកាំភ្លើងកែច្នៃ ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣ និង ៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នៅចំណុចចំការដំឡូងក្រោយផ្ទះ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមរបាយការណ៍បានឲ្យដឹងថា
ករណី ធ្វើអត្តឃាត (បាញ់សម្លាប់ខ្លួនឯងនឹងកាំភ្លើងកែច្នៃ កាំភ្លើងឆ្នុក) នេះ ជនរងគ្រោះមានឈ្មោះ រើន ណារិន អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

របាយការណ៍បានបន្តថាមូលហេតុ ជនរងគ្រោះខឹងរឿងម្ដាយឪពុក និងប្រពន្ធស្ដីបន្ទោសគ្រប់បែបយ៉ាង រឿងរកស៊ីមិនដែលសល់ប្រាក់។

សមត្ថកិច្ចបានស្រង់សម្ដីការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ ខាវ ស៊ើង អាយុ៤៥ឆ្នាំ និងការបំភ្លឺរបស់សាក្សី និងការធ្វើកោសលវិច័យរបស់នគរបាលស្រុកស្វាយលើ សន្និដ្ឋានថា៖ ជនរងគ្រោះពិតជាស្លាប់ដោយការបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំពាក់ពន្ធ័និងករណីផ្សេងនោះទេ។ ក្រោយបានពិនិត្យសមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ចំណែក អាវុធ (កាំភ្លើងឆ្នុក) បានដកហូតនិងបានរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកស្វាយលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២១

រាជធានីភ្នំពេញ៖នៅឆមាសទី១ ឆ្នាំ២០២១នេះសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៣២៥៩ករណី ទូទាំងប្រទេស នឹងឃាត់មនុស្សចំនួន ៧២៦៣នាក់ ស្រី ៤០៦នាក់ (ជនបរទេស ១៤៤នាក់ ស្រី ១៤នាក់ មាន ៨សញ្ជាតិ)។

សមត្ថកិច្ចបានឲ្យដឹងថាក្នុងចំណោមជនសង្ស័យទាំង ៧២៦៣នាក់ រួមមាន៖ ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង ២១៣១ករណី ឃាត់ ៤១៥៨នាក់ (ស្រី ២៧៦នាក់) និងដាំដុះ ២៨ករណី ឃាត់ ៦នាក់ (ស្រី ៣នាក់), ប្រើប្រាស់ ១១០០ករណី ឃាត់ ៣០៩៩នាក់ (ស្រី ១២៧នាក់), អនុវត្តដីកា ២២៩ដីកា ឃាត់ ២១១នាក់ (ស្រី ៩នាក់)។ សារធាតុញៀនគ្រប់ប្រភេទចាប់យកសរុបរួមមាន៖ ៧៥៣គីឡូក្រាម ៩៣៣,១៨ក្រាម និងកញ្ឆាស្ងួត ៦៣គីឡូក្រាម ១១០,៩៥ក្រាម។
សម្ភារចាប់យករួមមាន ៖ រថយន្ត ៦១គ្រឿង ម៉ូតូ ១០១៥គ្រឿង ទូរស័ព្ទ ៣២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង អាវុធខ្លី ២៦ដើម អាវុធវែង ១៩ដើម (កែច្នៃ ១៨ដើម)។ លុយខ្មែរ ៨,៣៩៤,២០០រៀល លុយដុល្លារ ១,២៦៤ដុល្លារ លុយថៃ ២៤,៤២០បាត និងលុយវៀតណាម ២១,០០០ដុង។ ឃាត់ទុកទ្រព្យសម្បត្តិ ផ្ទះ និងដី ២កន្លែង ក្នុងនោះ មន្ទីរ(ក៤) ផ្ទះ និងដី១កន្លែង ភូមិអំបិល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ផ្ទះនិងដី១កន្លែង ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page343 Page344 Page345 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×