
ខេត្តសៀមរាប៖លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនា យុវជនកម្ពុជាក្រុម១៥៧ ស្រុកពួក បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ១គ្រួសារ ឈ្មោះ មឿន ផល្លា នៅភូមិរកាយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
ការចែកំណោយនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោកមេឃុំ ទួន សុវណ្ណនឹងលោកស្រី ណៃ ង៉ា ជំទប់ឃុំទី១ និង លោក អនុសេនីយទោ លួស អុីន នាយរងប៉ុសិ៍នគរបាលរដ្ឋបាលកែវពណ៌ នឹង កញ្ញា ម៉េង ច័ន្ទវត្តី តំណាង ស.ស.យ.ក នឹងសមាជិកសមាជិការក្រុម១៥៧ស្រុកពួក ផងដែរ។
អំណោយដែលត្រូវប្រគល់ជូន រួមមាន៖
-ថវិកាចំនួន ១០មុឺនរៀល -ម៉ាសចំនួន ២ប្រអប់
-អាកុលចំនួន ១ដប ⁃ អង្ករ ៥០គីឡូ ⁃ ទឹកសុីអុីវ ១យួរ ⁃ ទឹកត្រី ១យួរ ⁃ ត្រីខ ១យួរ ⁃ មី ២កេស ⁃ ប្រេងឆា ១ដប ⁃ ប៊ីចេង ១គីឡូ ⁃ ស្ករស ១គីឡូ ⁃ អំបិល ១គីឡូ -ខ្ទឹម. ១គីឡូ
-ប្រហុក ១គីឡូ ។
នៅព្រឹកមិញនេះដែរ
លោកអនុប្រធាន មឿនឆាន់ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង បានដឹកនាំសមាជិក សមាជិកា នាំយកនូវបច្ច័យ ដែលបានចូលរួមដោយសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង និងយកទៅចូលពិធីបុណ្យសពម្ដាយបង្កើត របស់សមាជិក ស្រុកជីក្រែង លោក ហេង សេងហ៊ង់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ១ រសៀល នៅភូមិថ្លុកស្មាច់ ឃុំគោកធ្លកលេី ស្រុកជីក្រែង។
បច្ច័យដែលបានចូលបុណ្យមាន៖
– ៥៥ដុល្លារ។
ក្នុងឱកាសចុះចែកអំណោយនិងថវិកានេះដែរ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បាន មានមតិផ្ដាំផ្ញើ សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP







ខេត្តសៀមរាប៖ពលរដ្ឋ១គ្រួសារដែលមាន ជីវភាពខ្វះខាត បានទទួលអំណោយពីសមាគមចលនាយុវជន ១៥៧សាខាស្រុកក្រឡាញ់។
ខេត្តសៀមរាប៖លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង តាមរយ:បណ្ដាញសៀមរាបប៉ុស្ដិ៍ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសាលាដំបូងខេត្តសៀមរាប ដែលបានស្រាវជ្រាវស៊ើបអង្កេត និងបានផ្ដល់យុត្តិធម៌ ជូនលោកជំទាវ។
លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង សូមថ្លែងអំណរគុណ យ៉ាងដូច្នេះ បន្ទាប់ពីសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាតម្កល់រឿងឥតចាត់ការ បណ្ដឹងរបស់មេធាវីតំណាងដោយអាណត្តិរបស់អាជ្ញាធរជាតិអប្សរា ដែលបានប្ដឹងលោកស្រី លី អ៊ុំអេង ពីបទ ក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ឯកសារសាធារណ: ក្លែង៕SRP




ភ្នំពេញ៖លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យតាមចាប់ខ្លួន មន្ត្រីអាវុធហត្ថម្នាក់ ដែលបានប្រើអំពើហិង្សា លើអតីតភរិយា។ នេះបើតាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោក អេង ហ៊ី បានលើកឡើងថា៖ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រព្រឹត្តល្មើស។