Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ វិច្ឆិកា ២០២១

ខេត្តព្រះវិហារ៖មានការលើកឡើងថានៅទឹកដីខេត្តព្រះវិហារ មានបទល្មើសព្រៃឈើកើតមានយ៉ាងពេញបន្ទុក តែការបង្ក្រាបរបស់សមត្ថកិច្ចជំនាញបានតិចតួចប៉ុណ្ណោះ។

សេចក្ដីរាយកាណ៍បានឲ្យដឹងថា នៅថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០២១ម្សិលមិញ មន្ត្រីបរិស្ថានខេត្តព្រះវិហារបានបង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿងស្លាកលេខ ភ្នំពេញ២v ៣៥៣០ ពណ៌ទឹកប្រាក់ដែលដឹកផលអនុផលព្រៃឈើ កែច្នៃអត់ច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

ប្រភពបានឲ្យដឹងថារថយន្តដឹកឈើខាងលើគឺគេដឹកយកឲ្យ (យាយរី )ជាម្ចាស់ហាងលក់ គ្រឿងសង្ហារឹម ដ៏ធំជាងគេប្រចាំខេត្តព្រះវិហារ។ ប្រជាពលរដ្ឋបានរាយកាណ៍ថា សមត្ថកិច្ចក្នុងខេត្តព្រះវិហារ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច និងរោងសិប្បកម្មតូចៗ ចំណែកទីតាំងរបស់(យាយរី) សមត្ថកិច្ច មិនហ៊ានចុះបង្ក្រាបនោះទេ។

ប្រជាពលរដ្ឋរួមទាំងអ្នករកស៊ីតូចតាចដែលធ្លាប់សមត្ថកិច្ចចុះបង្ក្រាបពីមុនមកបានដាក់ការសង្ស័យថាហាងលក់គ្រឿងសង្ហារឹមរបស់យាយរី មានទីតាំងនៅខាងកើតបេនឡានក្នុងភូមិកំពង់ប្រណាកក្រុងព្រះវិហារ។ ទោះជាយ៉ាងណាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនិងចុះបង្ក្រាបទីតាំងលក់គ្រឿងសង្ហារឹមរបស់យាយរី ជាក់ជាពុំខានឡើយ។ សូមបញ្ជាក់ថារថយន្តដែលបង្ក្រាបសមត្ថកិច្ចយកមករក្សារទុកនៅស្នាក់ការបរិស្ថាន ដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូបុករថយន្តធុនធំសណ្ដោងពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅ ក្រុមទី៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

សមត្ថកិច្ចខេត្តបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះជនរងគ្រោះ មានឈ្មោះ សេង ដានឹត អាយុ២៣ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បានជិះម៉ូតូម៉ាក(អឹមអេសអិច) ពណ៌ស ពាក់ស្លាកលេខ សៀមរាប(១AB ២៦៦២)ធ្វើដំណើពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្ថិតនៅរង្វង់មូលប៊ុនរ៉ានីហ៊ុនសែន ក៏បុករថយន្តសណ្ដោងម៉ាក SCANIA ពាក់ស្លាកលេខខាងមុខ ព្រះសីហនុ ៣A៨៣៨៣- ខាងក្រោយភ្នំពេញ៤A៦៨២៥ ដែលចតស្ងៀម បណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការវាស់វែងនាំយកម៉ូតូនិងរថយន្ត ទៅរក្សាទុករងចាំការដោះស្រាយ។ ចំណែកសាកសព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ វិច្ឆិកា ២០២១

ខេត្តព្រះវិហារ៖ព្រះរាជអាជ្ញាខេត្តបានសម្រេចឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា និងមានស្ថានទម្ងន់ទោស។

ការឃាត់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ម្សិលមិញ នៅមុខបេឡាន ខេត្តព្រះវិហារ ស្ថិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារដឹកនាំលោកវុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ។

ជនជាប់ចោទមានឈ្មោះ ខេង វុត្ថា ហៅហៀង អាយុ៤២ឆ្នាំរស់នៅ ភូមិឆែប ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ជនរងគ្រោះឈ្មោះ យ៉ិន ចិន្រ្ទី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ បច្ចុប្បន្ននៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្នុងដីការបស់ព្រះរាជអាជ្ញាខេត្តព្រះវិហារបានបញ្ជាក់ថាឈ្មោះ ខេង វុត្ថា ហៅហៀង បានប្រើហិង្សាទៅលើជនរងគ្រោះ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់ភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់នៅក្រុងសៀមរាប។

ប្រជាពលរដ្ឋបានឲ្យដឹងថាការប្រទះឃើញនៅថ្ងៃទី ២៤ វិច្ឆិកាឆ្នាំ ២០២១ ម្សិលមិញ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម នៅក្នុងបរិវេណផ្ទះគាត់តែម្ដង។

ប្រជាពលរដ្ឋបានបន្តថាក្រោយពីបានប្រទះឃើញគាត់បានរាយការណ៍ជូនទៅអាជ្ញាធរសមត្ថកិច្ច ដើម្បីឲ្យមកពិនិត្យគ្រាប់នោះផងដែរ។ រហូតដល់ព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកានេះ មិនទាន់ឃើញកម្លាំងអាជ្ញាធរស៊ីម៉ាក់ ចុះមកត្រួតពិនិត្យនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាប់ឆេះបំផ្លាញទាំងស្រុង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងទៀបភ្លឺ
ថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចក្រុមទី០៥ ភូមិវាលសង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា ផ្ទះដែលរងការឆាបឆេះ មានទំហំ០៦×០៩ម៉ែត្រ សង់អំពីឈើផ្ទាល់ដី ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ទុយ ទិត្យ ភេទប្រុស អាយុ២៦ឆ្នាំ និង ឈ្មោះ រុន ធី ភេទស្រី អាយុ២៥ ឆ្នាំ ត្រូវជាប្រពន្ធ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបណ្ដាលឲ្យ
ខូចខាតរួមមាន៖ ផ្ទះ១ខ្នង សំបុត្រកំណើតចំនួន០៤សន្លឹក សៀវភៅស្នាក់នៅ១សន្លឹក និង សម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន។

ករណីខាងលើនេះត្រូវបានប្រជាពលរដ្ឋ រស់នៅក្បែរនោះធ្វើការជួយពន្លត់ ដោយមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖មានការបែកធ្លាយឈ្មោះ វុន ជុំភេទប្រុសអាយុ ៥២ ឆ្នាំ អាស័យដ្ឋានរស់នៅភូមិវិហារចិនសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពុះដីរដ្ឋធ្វើឡូតិ៍លក់ដោយខុសច្បាប់ (ដីចំណីខ្នងអាងកាស) ស្ថិតក្នុងភូមិ ទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកថ្មគោល ដែលបានចុះហត្ថលេខាដោយលោកជា សម្បត្តិ អភិបាលស្រុក នៅថ្ងៃទី ២៣ វិច្ឆិកាឆ្នាំ ២០២១។

ជុំវិញការករណីនេះ សៀមរាប ប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោក វុន ជុំ នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍នៅមុននេះបន្តិចថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារធ្លាក់ពីលើភ្នំក្រោម។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩ និង៤០នាទី​ ថ្ងៃពុធ​ ទី២៤​ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចភ្នំក្រោម ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះ ឈ្មោះ កៅ គាហ៊ួរ អាយុ៥០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ ជនរងគ្រោះផឹកស្រាស្រវឹងដើររកកន្លែងបទជើងតូចមិនបានប្រយ័ត្នក៏រអិលជើងធ្លាក់ពីលើភ្នំបាក់កស្លាប់តែម្ដង។ តាមការបញ្ជាក់ពីក្រុមគ្រួសារ នឹងបងប្អូនរបស់ជនរងគ្រោះ)។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ នឹងបងប្អូនដឹងយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖យុវសិស្ស ឌឹម អេងជូ ដែលបានស្លាប់ដោយឃាតកចាប់រំលោភនិងសម្លាប់ ជាក្មេងកំព្រាឪពុករស់នៅជាមួយជីដូនចាស់ជរា។

សូមរំលឹកថាហេតុការណ៍បានកើតឡើងកាលពី​វេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈ​ដែលយុវតីរងគ្រោះ ត្រឡប់មកពីសាលារៀនគួរបន្ថែម ត្រៀមប្រឡងបាក់ឌុប​ ប៉ុន្តែជាអកុសល នៅពាក់កណ្តាលផ្លូវស្ងាត់ ម្តុំចំការពោត ជាប់ព្រៃកៅស៊ូ ត្រូវបានជនដៃដល់ចាប់រំលោភ ហើយវាយសម្លាប់ យ៉ាងព្រៃផ្សៃ។

ជនដៃដល់ ឈ្មោះ ម៉ាប់ កំសត់ ហៅលន អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនក្រោយពីបានធ្វើសកម្មភាពរយ:ពេលប៉ុន្មានម៉ោងក្រោយមក។

ចំណែក ជនរងគ្រោះឌឹម អេងជូ ជាកូនកំព្រាឪពុក អាយុ១៦ឆ្នាំ រស់នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ចំការលើ។

យុវតីជនរងគ្រោះរូបនេះ រស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី​ ៧ ខណៈដែលម្តាយ ទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ។

នៅព្រឹកមិញនេះ លោកស្រី​ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម​ បាននាំយក​ថវិកា​ និង​សម្ភារ​មួយចំនួន ចូលរួមបុណ្យសពយុវតី ឈ្មោះ ឌឹម អេងជូ។

លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយ ជាពន់ពេក ជាមួយគ្រួសារសព ដែលបានបាត់បង់កូន ចៅ បងស្រីជាទីស្រឡាញ់ ហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពី លោ អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង លោក ហ៊ុន ណេងប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទូទៅ ពិសេស ជនរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ។

លោកស្រី​ ក៏បានលើកទឹកចិត្តដល់គ្រួសារសព និង​ចូលបុណ្យ រួមមាន​ ថវិកា​ ៩០ម៉ឺនរៀល​ អង្ករ ១០០គីឡូក្រាម និង​សម្ភារមួយ​ចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ខេត្តតាកែវ៖ស្នងការនគរបាលខេត្តតាកែវថ្មី ត្រូវបានប្រកាសតែងតាំង។

ពិធីប្រកាស ធ្វើឡើងសាលប្រជុំសាលាខេត្តតាកែវ នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ។

សូមជម្រាបថា លោកឈាង ផាន់ណារ៉ា ស្នងការរង នគរបាលរាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃ ផ្ទេរភាកិច្ច និងតែងតាំងមុខតំណែងជាស្នងការថ្មី ជាស្នងការដ្ឋាននគរបាលខេត្តតាកែវ ជំនួសលោកសុខ សំណាង ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ខេត្តព្រះវិហារ៖ក្រុមសមត្ថកិច្ចចម្រុះបានបង្ក្រាបទីតាំងកែច្នៃបទល្មើសព្រៃឈើមួយកន្លែង ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិពោធិ៍ឃុំពោធិ៍ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ។ ដែលម្ចាស់ឈ្មោះ ជា រុងរឿង ភេទប្រុស។

ប្រភពពីនៅកន្លែងទីតាំងបង្ក្រាបបានឲ្យដឹងថា ការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការរឹបអូសឈើជាច្រើន រួមទាំងឧបករណ៍កែច្នៃទាំងអស់ដែលនៅប្រើការក្នុងរោងទាំងនោះផងដែរ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ឈ្មោះជា រុងរឿង គឺជាឈ្មួញឈើដុះស្លែមួយរូបនៅក្នុងទឹកដីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ពុំដែលមានសមត្ថកិច្ចចុះបង្ក្រាបនោះឡើយ ទើបតែលើកនេះត្រូវបានអស់ល័ក្ខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ។

ការស្នើរបស់សម្ដេចតេជោ នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា។

ក្នុងជំនួបលោក ង្វៀន ហ៊ុយតាំង បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាម នាពេលកន្លងមក ក៏ដូចជាថ្មីៗនេះបានជួយវៀតណាម ក្នុងការផ្ដល់បរិក្ខាពេទ្យ ក៏ដូចជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។

លោកង្វៀន ហ៊ុយតាំង ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏សូមសម្ដែងនូវការកោតសរសើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់កម្ពុជាដែលទទួលបានជោគជ័យយ៉ាងធំធេង។

ឯកអគ្គរដ្ឋទូតវៀតណាមថ្មី បានសន្យាចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាវិស័យដទៃទៀតផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់។
ក្នុងន័យនេះ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមមូលបទ ” ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤ “។

ខាងក្រោមនេះ គឺជាសុន្ទរកថារបស់ សម្ដេចហ៊ុន សែន ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអឺរ៉ុបលើកទី១៖

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page309 Page310 Page311 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×